ជំងឺ
ទម្លាប់អាក្រក់៣ ធ្វើអំឡុងពេលព្យាបាលជំងឺទឹកនោមផ្អែម អ្នកនឹងឆាប់ខូចក្រលៀន ខូចភ្នែកប្រឈមគាំងបេះដូង លឿនបំផុត
Thida Pet
February 9 2024
2.5 K views

 

ទម្លាប់អាក្រក់៣ ធ្វើអំឡុងពេលព្យាបាលជំងឺទឹកនោមផ្អែម អ្នកនឹងឆាប់ខូចក្រលៀន ខូចភ្នែកប្រឈមគាំងបេះដូង លឿនបំផុត

យោងតាមរយៈវេជ្ជបណ្ឌិត ផិត រ៉ាដា​​ ឯកទេសជំងឺទឹកនោមផ្អែម បាន ប្រាប់ពីផលវិបាកធំៗ អ្នកជំងឺទឹកនោមផ្អែមនឹងជួបនៅពេលគាត់ព្យាបាលមិនបានត្រឹមត្រូវ។ ដោយក្នុងនោះលោកវេជ្ជបណ្ឌិតបានបកស្រាយថា កាលណាអ្នកជំងឺប្រើប្រាស់ថ្នាំខាងក្រៅមានន័យថាគាត់ព្យាបាលមិនបានត្រឹមត្រូវមួយ ព្យាបាលដែរតែព្យាបាលត្រឹមត្រូវ។​អ៊ីចឹងបើអ្នកជំងឺគាត់ព្យាបាលមិនបានត្រឹមត្រូវគឈផលវិបាកដែលនៃជំងឺទឹកនោមផ្អែមនឹងកើតមានឡើងលើគាត់ដដែល។

ចំពោះផលវិបាកធំៗដែលអ្នកជំងឺទឹកនោមផ្អែមជួបគឺ ទី១ការខូចតម្រងនោមឬក៏ក្រលៀន ដែលតម្រូវឱ្យគាត់ត្រូវទៅលាងឈាម ឬក៏ដូរក្រលៀនចេញ។ ទី២គឺខូចសរសៃឈាមបេះដូង ឬក៏រីកបេះដូងដែលអាចធ្វើឱ្យអ្នកកើតជំងឺទឹកនោមផ្អែមងាយងបេះដូងស្លាប់បាន។ ទី៣គឺជួបប្រទះជំងឺដាច់សរសៃឈាមក្នុងខួរក្បាលដែលអាចឱ្យគាត់ប្រទះបញ្ហាstrok(ធ្វើឱ្យគាត់ពិការមួយសំហៀងខ្លួន​ ឬក៏អាចខូចភ្នែក ងងឹតភ្នែក ដំបៅជើងអត់ជា។ល។ ដូច្នេះហើយប្រសិនណាអ្នកជំងឺព្យាបាលដោយប្រើប្រាស់ថ្នាំដោយខ្លួនឯងស្មើនឹងគាត់ព្យាបាលមិនបានត្រឹមត្រូវ។

ក្នុងករណីអ្នកជំងឺទឹកនោមផ្អែមគាត់ព្យាបាលត្រឹមត្រូវ លោកវេជ្ជបណ្ឌិត ផិត រ៉ាដា​​ ក៏បានបញ្ជាក់ថាគឺអាចមកពីកត្តា៣យ៉ាងធំៗសំខាន់ៗមានដូចខាងក្រោម។

កត្តាទី១​អ្នកជំងឺគាត់ប្រើប្រាស់ថ្នាំលើកដំបូងអត់ធូរស្បើយ ទើបធ្វើឱ្យគាត់គិតថាត្រូវតែដូរថ្នាំតែម្ដង។ ពេលខ្លះអ្នកជំងឺទៅទិញថ្នាំថែមខ្លួនឯង​ឬក៏ដកថ្នាំចេញខ្លះដោយខ្លួនឯង។ វេជ្ជបណ្ឌិតណែនាំថាធ្វើបែបហ្នឹងគឺមិនត្រឹមត្រូវនោះទេ ព្រោះជំងឺទឹកនោមផ្អែមនេះគេដឹងពីវិធីព្យាបាលរបស់វាហើយ។ ចឹងកាលណាគាត់ប្រើប្រាស់មិនទាន់ត្រូវដំបូង គេសេរេតែម្ដងទៅ២ដងគឺត្រូវវិញហើយ ដូច្នេះអ្នកជំងឺដូរថ្នាំផ្ដេសផ្ដាសវេជ្ជបណ្ឌិតបានប្រាប់ថាធ្វើបែបហ្នឹងគឺគ្រោះថ្នាក់មិនត្រឹមត្រូវទេ។

កត្តាទី២គឺតាមគ្នា​​មានន័យថាបើគាត់មានជំងឺទឹកនោមផ្អែម អ្នកផ្ទះគាត់ក៏មាន អ្នកជិតខាងគាត់ក៏កើត មិត្តភក្តិគាត់ក៏កើត តែគេលេបថ្នាំតិចជាងគាត់ហើយគេអត់ធ្វើទុក្ខហើយស្រួលខ្លួនគាត់ក៏លេបតាមគេដែរ។ កត្តានេះវេជ្ជបណ្ឌិតបានប្រាប់ថាគឺមាន​ច្រើនណាស់។ ដូច្នេះបងប្អូនដែលកើតជំងឺទឹកនោមផ្អែមឈប់ធ្វើបែបនេះមិនត្រឹមត្រូវនោះទេ មនុស្សម្នាក់ៗគឺឈឺមិនដូចគ្នា ការព្យាបាលក៏មិនដូចគ្នាដែរ ថ្នាំក៏មិនអាចលេបដូចគ្នាដែរ។ ព្រោះជួនកាលអ្នកកើតជំងឺទឹកនោមផ្អែមគាត់ខូចក្រលៀន ចឹងត្រូវបន្ថយថ្នាំ តែអ្នកមិនខូចតម្រងនោម មិនអាចលេបដូចគាត់បាននោះទេ។

កត្តាទី៣គឺបញ្ហាថវិកា គាត់ព្យាយាមបន្ថយថ្នាំប្រើប្រាស់ របស់គាត់ ទើបធ្វើឱ្យគាត់មានបញ្ហាព្រោះព្យាបាលមិនត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។

អាស្រ័យហេតុនេះហើយសម្រាប់បងប្អូនដែលកើតជំងឺទឹកនោមផ្អែម កុំចេះតែព្យាបាលតាមគ្នា ព្រោះមនុស្សម្នាក់ៗគឺមិនដូចគ្នាទេ។ ការព្យាបាលក៏មិនដូចគ្នាដែរសូមធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិតណែនាំឱ្យបានត្រឹមត្រូវដើម្បីចៀសវាងបញ្ហាខូចតម្រងនោម ដាច់សរសៃឈាមខួរក្បាល ខូចភ្នែក គាំងបេះដូងជាដើម៕

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង

#ជំងឺ

ចាស់មិនទាន់ ខូចភ្នែកបាត់ បើអ្នកនៅបន្ដមានទម្លាប់បែបនេះ
Tror Sopheap
February 17 2025
392 views

#ជំងឺ

ឯកឧត្តម ខៀវ កាញារិទ្ធ លើកឡើងថា ធ្វើផ្ទះដាក់ជណ្ដើរយន្ដ ដល់ពេលចាស់ ទើបដឹងជណ្ដើរជើងមានប្រយោជន៍
Tror Sopheap
February 17 2025
51 views

#ជំងឺ

អស្ចារ្យកូនខ្មែរម្នាក់ផលិតប្រេងកន្ទក់មានសមត្ថភាពជួយខ្លាញ់រុំថ្លើម បេះដូង និងខួរក្បាល
Tror Sopheap
February 14 2025
42 views

#ជំងឺ

ហានិភ័យណាស់អ្នកគេងបើកភ្លើងពេលយប់ កើតជំងឺនេះអត់ដឹងខ្លួនទេ
Tror Sopheap
February 13 2025
1.1 K views

#ជំងឺ

ផ្លែឈើ១ ទម្លាប់ ១ មានសមត្ថភាពអស្ចារ្យការពារអ្នកពីជំងឺមហារីក
Tror Sopheap
February 13 2025
1.5 K views

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
369 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
8.1 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
6.5 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia