តាមការឱ្យដឹងពីក្រសួងទេសចរណ៍ បានឱ្យដឹងថា នាសប្ដាហ៍ចុងខែធ្នូនេះកម្ពុជាមានភ្ញៀវទេសចរចេញដើរកម្សាន្តជិត៤៤ម៉ឺន។ ចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបមានចំនួន៤៣៩,០៤៦នាក់ ក្នុងនោះភ្ញៀវជាតិមាន៤០២,៣៤៧នាក់ និងភ្ញៀវបរទេសមាន៣៦,៦៩៩នាក់។
គោលដៅទេសចរណ៍សំខាន់ៗ និងខេត្តដែលមានភ្ញៀវទេសចរណ៍ច្រើនជាងគេក្នុង៧ថ្ងៃកន្លងមករួមមាន៖
- ខេត្តព្រះសីហនុ ១៩០,០១៥នាក់
- ខេត្តសៀមរាប ៧៦,០២២នាក់
- រាជធានីភ្នំពេញ ៣២,១៧៥នាក់
- ខេត្តកំពត ២៧,៦៨១នាក់
- ខេត្តបាត់ដំបង ១៩,៩៧០នាក់
- ខេត្តកំពង់ចាម ១៤,១៦១នាក់
- ខេត្តកែប ១០,៨៧៨នាក់
នេះជាពន្លឺថ្មីនៃវិស័យទេសចរណ៍កម្ពុជា កាន់តែងើបឡើងវិញក្រោយពីផុតរលកកូវីត១៩។ ឆ្លងឆ្នាំសាកលក៏ខិតជិតមកដល់ រងចាំមើលបន្តថាខេត្តមួយណានឹងទទួលបានភ្ញៀវទេសចរច្រើនបន្តបន្ទាប់ទៀត៕