ព័ត៌មាន
បងប្រុសម្នាក់នេះលះបង់ច្រើនណាស់សម្រាប់គ្រួសារ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ
Tror Sopheap
March 28 2025
113 views

ថ្ងៃនេះ មានដំណឹងសោកសៅមួយគឺបងប្រុសរបស់សម្តេច ហ៊ុន សែន គឺឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព នៅវេលាម៉ោង ២ និង២៧នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងព្រះជន្មាយុ៧៦វស្សាដោយរោគាពាធ។

បងប្រុសសម្តេច ហ៊ុន សាន ជាបងម្នាក់មានការលះបង់ធំធេងណាស់ដើម្បីប្អូន និងក្រុមគ្រួសារផងដែរ។ សម្តេច ហ៊ុន សែន បានបង្ហោះសំណេរមានអត្ថន័យថា លើកនេះពេលបងទី១ទទួលមរណភាព ភរិយារបស់ខ្ញុំដែលជាប្អូនថ្លៃបានដឹង តែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ។ បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះមកជួយពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាសឱ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។ បំណងធំរបស់បងទី១ គឺធ្វើ ថីផែនទីដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)។ កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រមធម្មជាតិដែលមិនអាចចៀសវាងបាន។​

ក្រុមការងារចាបបៃតង សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុមគ្រួសារនៃសពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២:២៧នាទីទៀបភ្លឺដោយរោគាពាធ៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2473

អត្ថបទទាក់ទង

#ព័ត៌មាន

ចូលរួមសោកស្តាយ! នេះជាចំនួនអ្នកស្លា.ប់ និងរបួ.សកើនខ្លាំងនៅមីយ៉ាន់ម៉ា ថ្ងៃទី២៩
Tror Sopheap
March 29 2025
116 views

#ព័ត៌មាន

ដំណឹងល្អក្តៅៗ! នាយករដ្ឋមន្ដ្រីថៃថា៖ មិនបង្កការរញ្ជួយដីខ្លាំងម្តងទៀតទេ
Tror Sopheap
March 28 2025
870 views

#ព័ត៌មាន

ដំណឹងថ្មី! មីយ៉ាន់ម៉ាមានអ្នកស្លា.ប់កើន ១៦៧នាក់ និងរបួស ៣៧០នាក់
Tror Sopheap
March 28 2025
194 views

#ព័ត៌មាន

ព័ត៌មានបឋម៖ មានពលរដ្ឋថៃ និងមីយ៉ាន់ម៉ា ២៨នាក់បានស្លាប់.ដោយសារគ្រោះរញ្ជួយដី
Vuthea Morn
March 28 2025
88 views

#ព័ត៌មាន

ក្តៅៗ ពេលនេះ ! ក្រសួងធនធានទឹកប្រាប់ពីស្ថានភាពគ្រោះរញ្ជួយដីនៅកម្ពុជា និងប្រទេស៧ ផ្សេងទៀត
Tror Sopheap
March 28 2025
6.2 K views

#ព័ត៌មាន

នាយករដ្ឋមន្ត្រីថៃលើកឡើងថា គ្រោះរញ្ជួយដីនៅថៃអាចនឹងកើតម្តងទៀត
Tror Sopheap
March 28 2025
569 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia