កីឡា
ព្រះពុទ្ធជាវេជ្ជបណ្ឌិតដ៏អស្ចារ្យ៖ ឱសថ ០៤ ជួយព្យាបាលជំងឺផ្លូវចិត្ត និងឱ្យអ្នករីករាយពេញ១ជីវិត
Tror Sopheap
February 16 2021
1.3 K views

មនុស្សសព្វថ្ងៃនេះ មានបញ្ហាសុខភាព និងបញ្ហាផ្លូវចិត្តជាច្រើន ដែលធ្វើឱ្យការរស់នៅគ្មានភាពរីករាយនោះទេ។ នេះជាដ៏បញ្ហាធំ ដែលធ្វើឱ្យមនុស្សស្វែងរកដំណោះស្រាយរឿងមួយនេះ តែគ្មានអ្នកណាមានសមត្ថភាពអស្ចារ្យដូចព្រះពុទ្ធក្នុងការដោះស្រាយរឿងនោះទេ។ តើវិធីដោះស្រាយបញ្ហាធំៗ នេះមានអ្វីខ្លះ?

១. រស់នៅជាមួយការពិត​

មានមនុស្សជាច្រើនបានបំផ្លាញ់សុខភាពរបស់ខ្លួនដោយការដេញតាមអនាគត និងអតីតកាលខ្លាំងរហូតភ្លេចរស់នៅជាមួយការពិតរបស់ខ្លួនក្នុងពេលនេះ។ ព្រះពុទ្ធបានប្រៀនថា ការរស់នៅឱ្យបានប្រសើរក្នុងជីវិតនេះ អ្នកត្រូវមាន “សម្មាទិដ្ឋិ” ដែលព្រះអង្គសំដៅទៅលើការរស់នៅជាមួយការពិត ឬការយល់ត្រូវ ឬការមានទស្សនឱ្យត្រឹមត្រូវនឹងជីវិតនេះ។ មានមនុស្សជាច្រើនស្វែងរកលុយ ឡាន និងសំភារៈផ្សេងៗ ក្នុងជីវិតនេះ​ វាពិតជាសំខាន់ តែបើយើងគ្មានសុខភាពរឹងមាំទាំងរាងកាយ និងផ្លូវចិត្ត ជីវិតគ្មានតុល្យភាពក្នុងការរស់នៅទេ នេះជាជីវិតដែលការយល់ខុស។ ការយល់ត្រូវ “សម្មាទិដ្ឋិ” របស់ព្រះពុទ្ធបានពោលថា “អ្នកត្រូវថែរក្សារាងកាយ និងផ្លូវចិត្តឱ្យមានតុល្យភាព ពីព្រោះរបស់ទាំងពីរនេះ អាស្រ័យលើគ្នាទៅវិញទៅមក។” សំខាន់អ្នកត្រូវរកសំភារៈខាងក្រៅ រក្សារាងកាយ និងចិត្តគំនិតឱ្យរឹងមាំ វាមានតុល្យភាពហៅថា ជីវិតយល់ត្រូវ។

២. រស់ក្នុងការគិតឱ្យត្រូវ

បើអ្នករស់នៅគ្មានការគិតឱ្យត្រឹមត្រូវនោះទេ វាធ្វើឱ្យសុខភាពរាងកាយ និងផ្លូវចិត្តគ្មានភាពរីករាយនោះទេ។ ផ្លូវទី ២ សម្រាប់ការរស់នៅឱ្យបានប្រសើរ និងមានសុខភាពរឹងមាំ គឺ “សម្មាសង្កប្បៈ” ព្រះពុទ្ធសំដៅទៅលើការពិចារណាឱ្យមានហេតុផលសម្រាប់ការរស់នៅរបស់មនុស្ស។ បើអ្នកគ្មានការគិតឱ្យត្រូវទេ អ្នកមិនអាចគ្រប់គ្រងលើខ្លួនឯង ហើយក៏គ្មានភាពរីករាយក្នុងជីវិតនេះជាមួយមនុស្សជុំវិញដែរ។ យើងមើលឃើញថា មនុស្សមានបញ្ហាសុខភាព និងរាងកាយចុះខ្សោយ គិតថា ការធ្វើទង្វើរទាំងអស់ហ្នឹងជារឿងត្រឹមត្រូវ ដូចជាផឹកគ្រឿងស្រវឺង និងរបបអាហារមិនល្អ ហើយធ្វើតាមចិត្តចង់ ជាបញ្ហាសុខភាព។ ការគិតឱ្យមានហេតុផលជួយឱ្យអ្នកមានចំណេះដឹង ដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវក្នុងររស់នៅនេះ។

៣. សម្តីឱ្យមានទំនុកចិត្តដល់អ្នកដទៃ

ព្រះពុទ្ធបានពោលថា “អាថ៌កំបាំងសុខភាពផ្លូវចិត្ត និងរាងកាយឱ្យរឹងមាំ គឺការរស់នៅក្នុងពេលបច្ចុប្បន្នជាមួយគំនិត និងភាពស្មោះត្រង់។” ដែលព្រះពុទ្ធហៅថា “សម្មាវាចា” គឺការនិយាយឱ្យបានត្រឹមត្រូវជាមួយខ្លួនឯង និងអ្នកដទៃ ដើម្បីបង្កើតទំនុក។ គ្មានបុគ្គលណានិយាយកុហស ធ្វើឱ្យមនុស្សគោរព និងមានទំនុកនោះទេ គឺវាមិនអាចទេ។ សម្មាវាចា ដែលព្រះពុទ្ធសំដៅ គឺ ការនិយាយការពិត ធ្វើឱ្យជីវិតរស់នៅមានតម្លៃ និងមានមនុស្សគោរពរាប់អានផងដែរ។

៤. រក្សាទង្វើឱ្យត្រូវ

ការរស់នៅមានភាពរីករាយផ្លូវចិត្ត និងសុខភាពរឹងមាំផ្លូវកាយ កើតពីទង្វើយល់ត្រូវ។ តាមព្រះពុទ្ធ គឺ “សម្មាកម្មន្តៈ” ជាទង្វើប្រកបដោយសុចរិត និងមានសីលធម៌។ បើទង្វើអ្នកបង្កភាពក្តៅក្រហាយដល់អ្នកដទៃ ផលតបស្នងនឹងមករកអ្នកវិញ។ ដូចជាមនុស្សធ្វើអំពើអាក្រក់ ឬខុសច្បាប់ លក់គ្រឿងញឿន ជារឿងនាំឱ្យមានវិបត្តិផ្លូវចិត្តតាមពីក្រោយ។ តែបើទង្វើអ្នកចេះថែរក្សាសុខភាពទៅហាត់ប្រាណ និងមានរបបអហារល្អៗ ​ហើយចេះជួយអ្នកដទៃ ផលតបស្នងទៅថ្ងៃអនាគតសុខភាពអ្នកកាន់តែរឹងមាំ និងមានជីវិតមានក្តីរីករាយមិនខានឡើយ។ ពេលអ្នកមានទង្វើស្មោះត្រង់ជាមួយអ្នកដទៃ អ្នកនឹងទទួលបានសុភមង្គលក្នុងការរស់នៅ៕

អត្ថបទដោយ៖ ទ្រ សុភាព

Image result for buddha wallpaper

Image result for buddha wallpaper

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2291

អត្ថបទទាក់ទង

#កីឡា

ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព
Tror Sopheap
December 31 2024
5.6 K views

#កីឡា

ទម្លាប់ថែវ័យ ថែសម្រស់! នេះក្បួនរក្សាវ័យ កុំឱ្យអ្នកមុខចាស់ជាងវ័យលឿន
Tror Sopheap
December 25 2024
860 views

#កីឡា

អ្នកចិត្តសាស្រ្តថា៖ អ្នកស្រ្តេសច្រើន មកប្រើវិធី ១នេះ រំដោះបញ្ហាផ្លូវចិត្ត
Tror Sopheap
December 24 2024
487 views

#កីឡា

វេជ្ជបណ្ឌិត Eric បញ្ជាក់ថា៖ អ្នកធាត់ ចង់សម្រកគីឡូឆាប់បានផល ធ្វើតាមរបៀបងាយៗ នេះ
Tror Sopheap
December 18 2024
1.2 K views

#កីឡា

ហាត់ប្រាណពេលល្ងាចជួយស្រូបជាតិស្ករឱ្យឈាមអ្នកដំណើរការស្រួលការពារទឹកនោមផ្អែម
Tror Sopheap
December 18 2024
262 views

#កីឡា

អ្នកមានបញ្ហាធាត់ខ្លាំង ខ្វះការលើកចិត្ត មកដឹងពីបុរសបាក់ទឹកចិត្ត ប្រែខ្លួនជាមនុស្សសាច់ដុំ
Tror Sopheap
December 11 2024
202 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 2 2025
ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព
#ព័ត៌មានDecember 30 2024
ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
#គំនិតរកស៊ីDecember 30 2024
លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
#សម្រស់December 29 2024
កុំអស់ក្តីព្រួយបាម្ភ! ៥អាហារនេះមានសមត្ថភាពកាត់ខ្លាញ់ក្បាលពោះ ថែសម្រស់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia