អ្នកជំនាញបរិស្ថានសមុទ្រដ៏ល្បីឈ្មោះ Thon Thamrongnawasawat បានព្រមាននៅលើទំព័រហ្វេសប៊ុករបស់គាត់កាលពីថ្ងៃសុក្រថា ធនធានសមុទ្ររបស់ប្រទេសថៃកំពុងត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែការកើនឡើងកំដៅផែនដី។ នេះបើយោងតាមការចេញផ្សាយរបស់ Nationthailand។
នៅក្នុងនោះផងដែរ លោកបានចង្អុលទៅផ្កាថ្មមួយកន្លែងក្នុងតំបន់ការពារឆ្នេរសមុទ្រនៃខេត្ត Rayong ដោយនិយាយថា វាធ្លាប់ជាកន្លែងសម្បូរផ្កាថ្មសម្បូរបែប និងមានក្ដាមយក្សរាប់ពាន់ក្បាលរស់នៅទីនោះ។ ដោយសារតែការកើនឡើងសីតុណ្ហភាពកម្ដៅបានធ្វើឱ្យផ្កាថ្មប្រែពណ៌ ហើយផ្កាថ្មនៅសល់ត្រឹមតែ៥%ប៉ុណ្ណោះដែលនៅរស់។
មិនតែប៉ុណ្ណោះទេ លោក Thon ជាសាស្ដ្រាចារ្យនៅមហាវិទ្យាល័យជលផលនៃសាកលវិទ្យាល័យ Fisheries Faculty បាននិយាយប្រាប់អ្នកតាមដានជាង២០ម៉ឺននាក់នៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួនថា ការឡើងកម្ដៅផែនដី គឺជាមហន្តរាយមួយ ដែលវាកំពុងធ្វើឱ្យប៉ះពាល់ដល់ភាវៈរស់នៅក្នុងសមុទ្រថៃ។
គួរជម្រាបថា លោក Thon បានជំរុញឱ្យរដ្ឋាភិបាលយលចិត្តទុកដាកបន្ថែមទៀតចំពោះផលប៉ះពាល់នៃការកើនឡើងកម្ដៅផែនដី ដើម្បីសង្គ្រោះធនធានសមុទ្ររបស់ប្រទេសថៃ។
ជាចុងក្រោយ ប្រទេសជាច្រើននៅទូទាំងពិភពលោកកំពុងខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយបាននូវការបំភាយកាបូន ដើម្បីបមពេញតាមគោលដៅនៃកិច្ចព្រមព្រៀងប៉ារីសក្នុងការកំណត់ការកើនឡើងកម្ដៅផែនដីឱ្យនៅក្រោម2°Cដោយបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់វាឱ្យមកនូវត្រឹម 1.5°C វិញ៕