ព័ត៌មាន
ថៃ ព្រមានពលរដ្ឋប្រុងប្រយ័ត្នភ្លៀងធ្លាក់កម្រិតធ្ងន់វាយលុក៤៨ខេត្ត អាចកើតគ្រោះទឹកជំនន់

តាមការរាយការណ៍ពីប្រភពព័ត៌មានថៃThethaiger នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នេះបានឱ្យដឹងថា ការព្យាករណ៍អាកាសធាតុក្នុងប្រទេសថៃនឹងមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង វាយប្រហារ៤៨ខេត្តនៅទូទាំងប្រទេសថៃ និងឱកាសមានភ្លៀងធ្លាក់ខ្លាំង៧០% នៅក្នុងទីក្រុងបាងកក។ នាយកដ្ឋានឧតុនិយម ព្រមានប្រជាពលរដ្ឋអំពីគ្រោះទឹកជំនន់ដែលអាចកើតមាន និងដួលរលំព្រៃឈើ ខណៈនៅតំបន់មាត់សមុទ្រអាចមានរលកកម្ពស់រហូតដល់៣ម៉ែត្រ។

ស្ថានភាពអាកាសធាតុមិនល្អរបស់ប្រទេសនេះ ត្រូវបានគេសន្មត់ថា បណ្តាលមកពីការរួមផ្សំនៃឥទ្ធិពលធ្លាក់ខ្យល់ពីប្រទេសមីយ៉ាន់ម៉ា ខ្យល់មូសុងដែលឆ្លងកាត់ភាគខាងជើង និងភាគឦសាន ប្រទេសថៃ និងតំបន់សម្ពាធទាបខ្លាំងនៅសមុទ្រចិនខាងត្បូង និងតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសមីយ៉ាន់ម៉ា។ ករណីនេះបណ្តាលឱ្យមានភ្លៀងធ្លាក់កើនឡើង ហើយតំបន់ខ្លះមានភ្លៀងធ្លាក់កាន់តែខ្លាំង ជាពិសេសនៅតំបន់ភាគឦសាន ខាងកើត និងភាគនិរតីនៃប្រទេស។

ក្រសួងធនធានទឹកថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ មានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង កម្ពស់ទឹកកកកុញ និងទឹកជំនន់ដែលអាចកើតមាន។ លើសពីនេះ អ្នកដែលរស់នៅតំបន់ភ្នំក្បែរផ្លូវទឹក គួរតែប្រុងប្រយ័ត្នខ្ពស់។ ចំណែក​តំបន់​មាត់សមុទ្រ​នៅ​សមុទ្រ​Andaman ខ្យល់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​រលក​ខ្ពស់​ដែល​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​សម្រាប់​ទូក​តូចៗផងដែរ។

បន្ថែមពីនោះ អាជ្ញាធរក្នុងប្រទេសនេះ ក៏បានព្រមានផងដែរថា សម្រាប់ទីក្រុងបាងកក បានឱកាសទទួលរងនូវភ្លៀង ផ្គររន្ទះ ដោយភាគច្រើននឹងធ្លាក់នៅពេលរសៀលនិងពេលល្ងាច៕

អត្ថបទដោយ៖ Senghong


Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia