ជំងឺពុកឆ្អឹង គឺជាជំងឺមួយភាគច្រើនកើតលើមនុស្សស្រី ជាពិសេសស្រ្តី ដែលមានអាយុច្រើន និងក្រោយពេលអស់រដូវ។ ជំងឺពុកឆ្អឹងនេះកើតឡើងដោយសារកំហាប់របស់ឆ្អឹងចាប់ផ្ដើមថយចុះជាហេតុបណ្ដាលឱ្យឆ្អឹងស្ពោត បង្កជាបញ្ហាពុកឆ្អឹងឡើងមក ប្រសិនណាដួល ឬក៏ជួបគ្រោះថ្នាក់តិចតួចអាចប្រឈមបាក់ឆ្អឹងបាន ជាពិសេសស្រ្តីអាចនឹងប្រឈមបាក់ឆ្អឹងត្រគាកខ្លាំង។
តួយ៉ាងតាមរយៈ ការចែករំលែករបស់វេជ្ជបណ្ឌិត លីដា លិ ជាគ្រូពេទ្យឯកទេស ព្យាបាលបាក់បែកឆ្អឹងនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងនៅគ្លីនិក ដួង ប៊ុណ្ណ វេជ្ជបណ្ឌិតបានបញ្ចប់ការសិក្សា ផ្នែកបាក់ បែកឆ្អឹងនៅ ប្រទេសបារាំង កាលពីឆ្នាំ២០១៧ ។ វេជ្ជបណ្ឌិតក៏ជាគ្រូពេទ្យស្ម័គ្រចិត្តផ្នែកជំនួយឧបករណ៍ព្យាបាលបាក់បែកឆ្អឹង នៅប្រទេសសហរដ្ឋអាមេរិកផងដែរ ។
លោកវេជ្ជបណ្ឌិតបានប្រាប់ក្រុមការងារចាបបៃតងថា ប្រភេទក្រុមមនុស្សដែល ងាយបាក់ឆ្អឹងខ្លាំងបំផុតនោះ គឺមនុស្សស្រីដែលដល់អាយុអស់រដូវ កាលណាអស់រដូវហើយ ស្ត្រីងាយ ពុកឆ្អឹង ស្ពោធឆ្អឹង ដោយសារកំហាប់ប៉ូតាស្យូមថយចុះ ជាហេតុនាំឱ្យងាយបាក់ឆឹ្អងនៅពេលមានការដួលឡើងមក ដូច្នេះ មនុស្សស្រីៗដែលមានវ័យអស់រដូវ ត្រូវតែប្រយ័ត្ន នៅក្នុងការដើរ ទៅណាមកណា ទាំងក្នុងបន្ទាប់ទឹក បន្ទាប់គេង ឬកន្លែងផ្សេងៗ ព្រោះកាលណាមានការដួលប្រឈមគ្រោះថ្នាក់បាក់ឆ្អឹងលឿន។
មួយវិញទៀត ប្រសិនណាមានជំងឺប្រចាំកាយបន្ថែមទៀតដូចជា ជំងឺទឹកនោមផ្អែម លើសឈាម បេះដូងទៀត ស្ថានភាពកាន់តែធ្ងន់ អាចព្យាបាលមិនងាយជា ប្រសិនណាដួលអាចប្រឈមស្លាប់មួយចំហៀងខ្លួនបាន ដោយសារជំងឺលើសឈាមនៅក្នុងស្ថានភាពនិង ។
ម្យ៉ាងវិញទៀត តាមរយៈប្រភព ncbi.nlm.nih ក៏បានបន្ថែមឱ្យដឹងផងដែរថាមនុស្សស្រីនិងប្រុសដែលមានបញ្ហាឡើងគីឡូខ្លាំងនឹងជួបប្រទះជាមួយបញ្ហាផ្លូវចិត្ត ប្រឈមជានឹងជំងឺលើសឈាម បេះដូង រួមទាំងជំងឺទឹកនោមផ្អែមប្រភេទទី២ និងក្រិនសរសៃឈាម ផងដែរ ហើយស្រ្តីដែលមានជំងឺផ្លូវចិត្តស្រ្តេសច្រើន គឺជាមូលហេតុនាំឱ្យជំងឺពុកឆ្អឹងកើតឡើង៕
អត្ថបទដោយ៖ ប៉ែត ធីតា