ចិត្តសាស្ត្រ
ស្រ្តេសច្រើនស៊ីអាយុ! ចង់កាត់ស្រ្តេស ឈ្នះបញ្ហាបាក់ទឹកចិត្ត រស់នៅតាមទម្លាប់ ៣នេះ មិនខកបំណង
Tror Sopheap
August 30 2024
158 views

តាមគេហទំព័រ EC conomictimes បានចុះផ្សាយថា ស្រ្តេស ភាពតានតឹងជាហេតុមួយបង្កឱ្យមានបញ្ហាសុខភាពជាច្រើនដូចជាបញ្ហាធាត់ជ្រុល ទឹកនោមផ្អែម បញ្ហាធ្លាក់ទឹកចិត្ត និងបញ្ហាស្ថានភាពបេះដូង... ពេលរាងកាយចុះខ្សោយ អ្នកក៏កាត់បន្ថយអាយុតាមហ្នឹងដែរ។ ចិត្តខ្សោយ រាងកាយមានជំងឺ អាយុអ្នកក៏កាត់បន្ថយតាមហ្នឹង។ បើអ្នកចង់ថែអាយុឱ្យវែង រស់នៅគ្មានជំងឺបាក់ទឹកចិត្ត ៣ទម្លាប់នេះជាថ្នាំប៉ូវផ្លូវចិត្តរបស់អ្នកឱ្យតាន់ពីលោក Dan Buettner ជាអ្នកជំនាញអាយុវែងនៅតំបន់ខៀវ (Blue Zones)។

និយាយទៅ! ស្រ្តេសជារឿងតូចទេ តែបើអ្នកធ្វេសប្រហែសអាចកើតជំងឺផ្លូវចិត្តមិនខានទេ។ ដើម្បីកុំស្រ្តេសស៊ីអាយុរបស់អ្នកនោះ អ្នកត្រូវតែធ្វើចិត្តឱ្យមានលំនឹង ឱ្យរីករាយ និងរស់នៅដោយស្ងប់ចិត្ត។ តាមលោក Buettner បានណែនាំវិធីយ៉ាងសាមញ្ញថា ចូរអ្នកផ្លាស់ទីទៅក្នុងធម្មជាតិខ្លះ ដើម្បីរំសាយអារម្មណ៍តានតឹងនិងស្រ្តេស។ ឬមួយនោះ អ្នកគ្រាន់តែធ្វើសកម្មភាពរាងកាយតាមតំបន់ធម្មជាតិដូចជា ដើរលេងតាមសួនច្បារ ឬដើរទៅផ្ទះមិត្តភក្តិ ឡើងភ្នំ និងកំសាន្តកន្លែងហាងណាមានធម្មជាតិខ្លះៗ អ្នកនឹងឃើញឥទ្ធិពលរបស់ធម្មជាតិកាត់ស្រ្តេសឱ្យអ្នកមានអារម្មណ៍រីករាយជាមិនខានឡើយ។

ចំណែករឿងទី២ ឈប់សម្រាកយកថាមពល។ មានន័យថា អ្នកគួរតែសម្រាកផ្លូវចិត្តក្នុងភាពស្ងប់ស្ងាត់ រៀនធ្វើសមាធិ ឬធ្វើអធិស្ឋាន គេង១០ឬ២០នាទីនៅពេលថ្ងៃ នេះជាវិធីបញ្ចូលថាមពលឱ្យផ្លូវចិត្ត ដេញចេញពីស្រ្តេស និងដេញបញ្ហាធ្លាក់ទឹកចិត្ត កុំឱ្យវាស៊ីអាយុ និងថាមពលខ្សោះពីក្នុងខ្លួន។​ ហើយលោក Buettner បានបញ្ជាក់បន្ថែមថា អ្នកអាយុវែងកម្រមានចិត្តប្រញាប់ប្រញាល់ណាស់ គេរស់នៅតាមលំហូរចិត្ត ឬតាមដំណើរធម្មជាតិរបស់ចិត្តដោយមានភាពរីករាយ។ អ្នកឃើញទេ! រស់នៅបែបនេះកម្រិតស្ត្រេសស៊ីអាយុរបស់អ្នកបានថយចុះច្រើនណាស់។

ទម្លាប់បន្តនោះ ការហូបអាហារឱ្យបានត្រឹមត្រូវ នៅក្នុងប្រទេសជប៉ុន ពួកគេមានគោលការណ៍ហូបអាហារត្រឹមតែ ៨០%នៃក្រពះតែប៉ុណ្ណោះ មានន័យថា ពេលពួកគេហូបអាហារត្រឹមមានអារម្មណ៍ឆ្អែតគឺគេបញ្ឈប់ការហូបតែម្តង មិនមែនហូបតាមអារម្មណ៍ ឃ្លានចង់តាមចង់នោះទេ។ ការហូបអាហារច្រើនលើសចម្រុះពេក ធ្វើឱ្យខូចសុខភាព និងកោសិកាឆាប់ចាស់ទៅវិញ។ បើអ្នកមិនចង់ឱ្យអាយុអ្នកកាត់លឿនទេ គួរហូបអាហារត្រឹម ៨០%បានហើយ។

ទម្លាប់ចុងក្រោយនេះគឺ កុំរស់ផ្តាច់ខ្លួន តែរស់ក្នុងសង្គមទើបចិត្តរីករាយ។ ពេលខ្ញុំសរសេរដល់ត្រង់ចំណុចនេះ ធ្វើឱ្យនឹកឃើញទម្លាប់មួយនេះ ពីអ្នកភូមិខ្ញុំគឺរីករាយជុំគ្នា កក់ក្តៅជុំគ្នាដោយពួកគេនិយាយគ្នាម៉ោង ៥ពេលព្រឹក ហើយមកពីធ្វើការវិញនៅល្ងាច មកនិយាយគ្នា ឬមានកម្មវិធីជុំគ្នាដើរលេង នាំក្មេងៗ រត់លេងជួបគ្នា និងនិទានរឿងឱ្យក្មេងស្តាប់ ទម្លាប់រស់នេះបែបសមាគមន៍ពិតជានាំអារម្មណ៍មនុស្សម្នាក់ៗ មានភាពរីករាយ រស់នៅគ្មានស្រ្តេសសោះកាលហ្នឹង។ តាមលោក Buettner បានបញ្ជាក់ថា ទម្លាប់តំបន់ខៀវរស់នៅកាត់ស្រ្តេស គឺរស់រីករាយក្នុងសមាគមន៍ដោយចូលរួមកីឡាជាក្រុម ហាត់ប្រាណជុំគ្នា និងហូបអាហារជុំគ្នាជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេជារៀងរាល់ថ្ងៃ។ នេះជាក្តីសុខបង្កើនអាយុឱ្យវែង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3115

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
71 views

#ចិត្តសាស្ត្រ

ចង់ឱ្យផ្លូវចិត្តរីករាយ មានក្តីសុខនោះ អ្នកត្រូវរស់នៅតាមច្បាប់មាសទាំង ៤នេះ គ្មានទុក្ខកង្វល់ច្រើនទេ
Tror Sopheap
February 28 2026
629 views

#ចិត្តសាស្ត្រ

អ្នកមានអត្តចរិត ១នេះ បំផ្លាញគ្រួសារ ដឹកនាំជីវិតក៏បរាជ័យ និងផ្លូវចិត្តក៏ចុះខ្សោយទៀត
Tror Sopheap
February 24 2026
3.9 K views

#ចិត្តសាស្ត្រ

អ្នកគ្រូ ហមុនី លើកឡើងថា វិធីនេះដុតចំណង់ឱ្យអ្នកទៅហាត់ប្រាណ ដើម្បីសម្រកគីឡូ
Tror Sopheap
February 22 2026
265 views

#ចិត្តសាស្ត្រ

ពេលព្រឹកមិនសប្បាយចិត្ត! អ្នកធ្វើរឿង ៣នេះ នាំអារម្មណ៍រីករាយឡើងវិញ
Tror Sopheap
February 19 2026
1 K views

#ចិត្តសាស្ត្រ

បុគ្គលអាយុវែង មានទម្លាប់ទាំង ៤នេះជាប់ខ្លួន គេចពីជំងឺគាំងបេះដូង លើសឈាម និងមហារីក
Tror Sopheap
February 12 2026
3.7 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 3 2026
មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលកកស្ទះទឹកប្រមាត់ដោយចោះបង្ហូរចេញមកក្រៅដោយមានស្នាមរបួសតូច
#ជំងឺMarch 3 2026
នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
#ចិត្តសាស្ត្រMarch 2 2026
ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
#អាហារMarch 2 2026
ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
#ចិត្តសាស្ត្រFebruary 28 2026
ចង់ឱ្យផ្លូវចិត្តរីករាយ មានក្តីសុខនោះ អ្នកត្រូវរស់នៅតាមច្បាប់មាសទាំង ៤នេះ គ្មានទុក្ខកង្វល់ច្រើនទេ
#កីឡាFebruary 28 2026
អ្នកលើសខ្លាញ់! ធ្វើរឿង ៣នេះដោយខ្លួនឯង ដឹងតែសម្រកគីឡូលឿន អាយុវែងទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia