ជំងឺ
ទម្លាប់តូចៗ៤មនុស្សភាគច្រើនតែងធ្វើ បើនៅបន្តទៀត ក្រពះ&តម្រងនោមខូចខ្ទេចទាំងវ័យក្មេង
Mourn Kunthea
December 14 2022
7.5 K views

បច្ចុប្បន្នសង្កេតឃើញថាបញ្ហាឈឺក្រពះ ខ្សោយតម្រងនោមគឺបានវាយលុកខ្លាំងណាស់មកលើប្រជាជនខ្មែរយើង។ មនុស្សមួយចំនួនកំពុងមានជំងឺឈឺក្រពះខ្សោយតម្រងនោម ទាំងវ័យក្មេង គឺដោយសារទម្លាប់រស់នៅមិនល្អ និងញ៉ាំអាហារមិនបានត្រឹមត្រូវផងដែរ។ ដូច្នេះដើម្បីចៀសវាងកុំឱ្យអ្នកកើតជំងឺក្រពះ និងខ្សោយតម្រងនោមទាំងវ័យក្មេងសូមអានការណែនាំខាងក្រោម។

១. បញ្ឈប់ទម្លាប់ញ៉ាំអាហារហើយដេក៖ ផ្អែកតាមប្រសាសន៍របស់ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ឱ្យដឹងថា បញ្ហានៃការកើតនូវជំងឺរលាកក្រពះ ឬឈឺក្រពះ គឺបណ្ដាលមកពីការញ៉ាំអាហារហើយដេក ទម្លាប់បែបនេះគឺធ្វើឱ្យក្រពះមិនអាចកិនម្ហូបបានទេ វាធ្វើឱ្យម្ហូបនៅថេរ យូរៗទៅវានឹងផ្អូម បង្កឱ្យជាតិអាស៊ីតក្នុងក្រពះកើនឡើង ធ្វើឱ្យកកិតនឹងជញ្ជាំងក្រពះ ដែលជាហេតុនាំធ្វើឱ្យជាតិរំអិលនៅជញ្ជាំងក្រពះត្រូវបាត់បង់ ឬសឹក ហើយនៅពេលដែលសារធាតុរំអិលត្រូវសឹកយូរៗវានឹងត្រូវរបក រហូតកើតចេញជាដំបៅក្រពះតែម្តង។ ហេតុនេះហើយទើបបាន អ្នកដែលមានបញ្ហាក្រពះ ញ៉ាំអាហារចាប់ផ្តើមក្រហាយចុក។

២. បញ្ឈប់ទម្លាប់ញ៉ាំអាហារបែបបង្ខំ៖ ការញ៉ាំអាហារបែបបង្ខំ ឬញ៉ាំអាហារបែបលឿនៗ ដោយមិនបានយកចិត្តទុកដាក់ក្នុងការទំពាឱ្យហ្មត់ គឺធ្វើឱ្យអាហារដែលអ្នកលេបចូលទៅនោះនៅជាប់គាំងក្នុងក្រពះ ពីព្រោះក្រពះរបស់យើងម្នាក់ៗមិនមានសមត្ថភាពរំលាយអាហារបរិមាណច្រើនក្នុងពេលតែមួយបានទេ។ ដូច្នេះពេលញ៉ាំអាហារ ឬបាយអ្នកត្រូវញ៉ាំតាមសម្រួលទំពាឱ្យហ្មត់ កុំញ៉ាំបង្ខំ។

៣. បញ្ឈប់ទម្លាប់ញ៉ាំអាហារប្រៃ៖ អាហារដែលមានរសជាតិប្រៃ និងអាហារកែច្នៃ ជាប្រភេទអាហារដែលប៉ះពាល់ដល់សម្ពាធឈាម អាចបណ្តាលឱ្យកើតជំងឺបេះដូង សួតផងដែរ។ ជាពិសេសគឺក្រលៀនឬភាសាពេទ្យហៅថាតម្រងនោម ការបន្តញ៉ាំអាហារប្រៃយូរៗទៅវាធ្វើឱ្យកម្រិតប៉ូតាស្យូមក្នុងរាងកាយកើនឡើង នាំឱ្យសម្ពាធឈាមឡើងខ្ពស់ បណ្តាលឱ្យបាត់បង់សមត្ថភាពរបស់ក្រលៀន និងបណ្តាលឱ្យខូចក្រលៀនផងដែរ។

​ ​៤. បញ្ឈប់ទម្លាប់ផឹកកាហ្វច្រើនក្នុង១ថ្ងៃ៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ healthline បានបញ្ជាក់ថា ការញ៉ាំកាហ្វេច្រើនលើសកម្រិតជារៀងរាល់ថ្ងៃ ជាតិកាហ្វេអ៊ីនលើសអាចធ្វើឱ្យក្រពះរបស់អ្នកប្រឈមនឹងការរលាក។ តាមការណែនាំ ជាតិកាហ្វេអ៊ីន ៤០០ mg គឺសមល្មមសម្រាប់មនុស្សពេញវ័យ ដូច្នេះក្នុងមួយថ្ងៃអ្នកមិនត្រូវញ៉ាំការហ្វេឱ្យលើសពី ៤ពែងឡើយ។

គូសបញ្ជាក់ផងដែរថា ៤ចំណុចខាងលើសុទ្ធតែជាទម្លាប់តូចៗប្រចាំថ្ងៃដែលមនុស្សជាច្រើនតែងតែធ្វើ។ ប៉ុន្តែយើងកុំភ្លេចថាទម្លាប់តូចទាំងនេះបើយើងនៅតែបន្តធ្វើពីមួយថ្ងៃទៅមួយថ្ងៃ វានឹងបង្កជាបញ្ហា និងបន្សល់ទុកជាជំងឺឱ្យយើងនៅថ្ងៃខាងមុខមិនខាន៕

 អត្ថបទដោយ៖ មឿន គន្ធា

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
329 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
203 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
826 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.7 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.3 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia