ជំងឺ
ការសិក្សារកឃើញថា មនុស្សដែលញ៉ាំហឹររស់នៅសប្បាយចិត្តជាងមនុស្សដែលមិនញ៉ាហឹរ
Senghong Kong
February 24 2023
253 views

ហឹរគឺជារសជាតិដ៏ពេញនិយមបំផុតសម្រាប់ជនជាតិអាស៊ីយើង ដែលអាហារមួយភាគធំតែងតែមានរសជាតិហឹរត្រូវបានដាក់បញ្ចូលឲ្យកាន់តែឱជារសឈ្ងុយឆ្ងាញ់។ ខណៈមានមនុស្សមួយចំនួនខ្លះទៀតបើថាម្ហូបមិនហឹរ ហើយមិនមានម្ទេសគឺមិនអាចបរិភោគបានឡើយ ដែលការញ៉ាំ​ហឹរនេះស្ទើរតែក្លាយជាទម្លាប់ទៅហើយ។ ជាក់ស្ដែងមានការសិក្សាបានលើកឡើងថា អ្នកដែលចូលចិត្តញ៉ាំ​ហឹរទំនងជាសប្បាយចិត្តជាងអ្នកដែលមិនចេះញ៉ាំ​ហឹរ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ happyspicyhour

អ្នកវិទ្យាសាស្ត្រតែងតែស្វែងរកវិធីសាស្រ្តថ្មីដើម្បីធ្វើឲ្យមនុស្សមានអារម្មណ៍ធូរស្រាល ហើយយោងទៅតាមការសិក្សាថ្មីៗនេះ ការបន្ថែមម្ទេសបរិមាណសមល្មមទៅក្នុងរបបអាហារអាចជាដំណោះស្រាយក្នុងការកម្ចាត់រាល់នូវភាពមិនសប្បាយចិត្ត។ ជាក់ស្ដែងការបរិភោគហឹរ គឺវា​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍សប្បាយចិត្ត ​រីករាយ ព្រោះ​វា​អាច​ឱ្យ​ខួរក្បាល​អ្នក​បញ្ចេញ​អ័រម៉ូនរីករាយserotonin ដែល​ជួយ​យើង​ទប់ទល់​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ថប់​អារម្មណ៍ កំហឹង និង​ភាព​តានតឹង។ បើទោះបីជាញ៉ាំ​ហឹរក្ដៅក្រហល់ក្រហាយ បែកញើស ក្ដៅចេញមកពីក្នុងពោះខ្លាំងយ៉ាងណាក៏ដោយ ក៏យើងនៅតែមានអារម្មណ៍រីករាយហើយសប្បាយចិត្តក្នុងការបន្តញ៉ាំ​ផងដែរ។

ជាមួយគ្នានេះដែរម្ទេសជាគ្រឿងទេសដ៏អស្ចារ្យ វាបង្កើនចំណង់អាហារ ចលនាឈាមរត់ និងលំហូរឈាម ប្រយុទ្ធប្រឆាំងនឹងការមិនរំលាយអាហារ ហើមពោះ បំបាត់ភាពតានតឹង បន្ថយការឈឺចាប់សាច់ដុំ និងជាអង់ទីគ័រដ៏ល្អមួយផងដែរ។ នេះ​គឺជា​មូលហេតុ​មួយ​ដែល​ម្ទេស​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​មុខម្ហូប​ជុំវិញ​ពិភពលោក។

សរុបយោងតាមការសិក្សារបស់អ្នកជំនាញបានអះអាងថា ការបរិភោគហឹរនៅក្នុងកម្រិតត្រឹមត្រូវណាមួយគឺវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា ប្រឆាំងនឹងការឡើងដំបៅស្បែក កាត់បន្ថយជាតិអាស៊ីតនៅក្នុងខ្លួន ជួយសម្រកទម្ងន់តាមរយៈការបង្កើនការរំលាយអាហារ ប៉ុន្តែចំពោះបុគ្គលណាដែលមានជំងឺរលាកពោះវៀនគួរតែចៀសវាងក្នុងការបរិភោគហឹរទើបជាការល្អ៕

អត្ថបទដោយ៖ ស្រីណុច

 

 

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
316 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
190 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
689 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.3 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កុមារFebruary 8 2025
ឪពុកម្តាយប្រើភាសា ៦បែបនេះ ប៉ូវផ្លូវចិត្តកូនឱ្យមានក្តីស្រឡាញ់ក្នុងគ្រួសារ
#ព័ត៌មានFebruary 7 2025
នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
#ចិត្តសាស្ត្រFebruary 7 2025
ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
#ព័ត៌មានFebruary 7 2025
ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
#ចិត្តសាស្ត្រFebruary 7 2025
ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
#ព័ត៌មានFebruary 7 2025
ការពារប្រសើរជាងព្យាបាល! ខេត្តទាំង ៣នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូចហើយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia