សម្រស់
ធ្លាប់ជួបបញ្ហាសក់ជ្រុះ កើតអង្គែរ! ស្រ្តីរូបនេះប្រាប់គន្លឹះងាយៗ៣ កែប្រែសក់ខូចខ្លាំងឱ្យត្រឡប់មកស្អាត

បញ្ហាសក់ជ្រុះស្បែកក្បាលកើតអង្គែរ កំពុងក្លាយជាប្រធានបទដ៏ក្តៅកគុក ពីព្រោះមនុស្សភាពច្រើនកំពុងតែជួបជាមួយបញ្ហានេះហើយដោះស្រាយមិនចេញ។ ថ្ងៃនេះក្រុមការងារចាបបៃតងយើងនឹងមកដោះស្រាយបញ្ហាទាំងនេះ តាមរយៈអ្នកជំនាញ​ថែរក្សាសក់ម្នាក់។

អ្នកនាង សុខ សោភ័ណ្ឌ ជា Content Creator ដែលផលិតវីដេអូពីជីវិតប្រចាំថ្ងៃ និងមនុស្សស្រីម្នាក់ដែលស្រឡាញ់សរសៃសក់ខ្លាំង។ មុនពេលដែលអ្នកនាង មានសរសៃសក់ស្អាត វែង ភ្លឺរលោងដូចសព្វថ្ងៃអ្នកនាងក៏ធ្លាប់ជួបបញ្ហាជ្រុះសក់ សក់បែកចុង និងស្បែកក្បាលកើតអង្គែរដូចដែលបងប្អូនកំពុងជួបប្រទះដែរ។ ជាពិសេសអ្នកនាងជាស្រ្តីម្នាក់ដែលឆ្លងកាត់ការពពោះកូន អ្នកនាងប្រាប់ថា អំឡុងពេលពពោះអ្នកនាងជួបបញ្ហាសក់ជ្រុះខ្លាំងមកទាំងដៃៗ ធ្វើឱ្យអ្នកនាងអស់សង្ឃឹមថានឹងបានសក់ស្អាតដូចសព្វថ្ងៃណាស់។

បន្ទាប់ពីសម្រាលកូនរួច អ្នកបានងាកមកយកចិត្តទុកដាក់មើលថែសរសៃសក់ឡើងវិញដោយដំបូងអ្នកនាងចាប់ផ្តើមបង្កើតទម្លាប់ កក់សក់រាល់ថ្ងៃ។ ការកក់សក់រាល់ថ្ងៃធ្វើឱ្យសរសៃសក់របស់យើងភ្លឺរលោង ជ្រះជាតិកង្វក់ពីស្បែកក្បាល និងកម្ចាត់អង្គែរផងដែរ។ បន្ថែមពីលើនេះទៀត ចំពោះការបន្ទន់សក់វិញគឺអ្នកនាងមិនបន្ទន់គ្រប់ពេលដែលកក់សក់នោះទេ គឺបន្ទន់ ២ ថ្ងៃម្តង ពីព្រោះបើកាលណាយើងប្រើប្រាស់ក្រែមបន្ទន់ញឹកពេកធ្វើឱ្យសក់របស់យើងលើសជាតិប្រេង។

ចំណុចពិសេសមួយទៀត អ្នកនាង សុភ័ណ្ឌ បានប្រាប់មកមិត្តអ្នកអានថាប្រសិនជាចង់ឱ្យសក់យើងដុះលូតលាត់បានល្អ គឺយើងត្រូវញ៉ាំផ្លែឈើ និងទឹកឱ្យបានច្រើន។ ហើយចំពោះផ្លែឈើដែលជំនួយដល់សរសៃសក់បានល្អជាងគេបំផុតនោះគឺផ្លែក្រូច រាល់ថ្ងៃអ្នកនាងចូលចិត្តញ៉ាំផ្លែក្រូចណាស់ ពីព្រោះនៅក្នុងផ្លែក្រូចវាសម្បូរទៅដោយវីតាមីន C ជំនួយដល់ការលូតលាស់របស់សក់ និងធ្វើឱ្យអ្នកដែលមានបញ្ហាជ្រុះសក់អាចដុះសក់មកវិញបានលឿន។

ទន្ទឹមនឹងនេះដែរ ទម្លាប់ខុសពីគេមួយទៀតដែលជាមូលហេតុធ្វើឱ្យសក់អ្នកនាងដុះវែងលឿនខុសពីអ្នកដទៃ គឺអ្នកនាងជាមនុស្សដែលចូលចិត្ត តម្រឹមចុងសក់រាល់ខែ។ អ្នកនាងបានសង្កត់ធ្ងន់ត្រង់ចំណុចនេះថា មនុស្សជាច្រើនមិនហ៊ានតម្រឹមចុងសក់ទេពីព្រោះខ្លាចសក់ខ្លីមិនលូតលាស់ ប៉ុន្តែផ្ទុយទៅវិញការតម្រឹមចុងសក់រាល់ខែគឺជួយធ្វើឱ្យសក់របស់យើងលូតលាស់បានឆាប់តែវែងលឿនពីព្រោះយើងបានកាត់សរសៃសក់ដែលចាស់ចាស់ៗចោល ដូចជាសរសៃសក់ដែលបែកចុងជាដើម ហើយទុកឱ្យសរសៃសក់ថ្មីៗមានឱកាសលូតលាស់មកបានវែងលឿន ដូចពាក្យចាស់ពោលថា “សរសៃសក់ពេលស្គាល់កន្រ្តៃវានិងដុះលឿន”។ ចំពោះតិចនិកក្នុងការតម្រឹមចុងសក់នេះ គឺមិនមែនឱ្យយើងទឿកាត់សក់ចោលវែងៗនោះទេ គឺគេឱ្យកាត់តែ ១ថ្នាំងដៃប៉ុណ្ណោះ ពីព្រោះកាលណាយើងកាត់សក់ដែលបែកចុងចោលធ្វើឱ្យសក់ដែលល្អៗនិងលូតលាស់មកវែងលឿន៕

May be an image of 1 person, standing and outdoors

May be an image of 1 person, standing and outdoors

May be an image of 1 person, standing and outdoors

May be an image of 2 people, child, people standing and outdoors

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង

#សម្រស់

រូបមន្ត ៥ ជាមួយដុំទឹកកក ជួយឱ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ និងជួយឱ្យអ្នកក្មេងជាងវ័យ
Pov Saru
December 24 2025
280 views

#សម្រស់

កែទម្លាប់ប្រចាំថ្ងៃ ៥ នេះចេញ បើមិនចង់ឱ្យមុខឡើងជ្រួញ ចាស់មុនអាយុ
Pov Saru
December 22 2025
431 views

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.2 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
387 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
358 views

#សម្រស់

សាកល្បងធ្វើរឿង ៥ នេះឱ្យជាប់ អាចប្រឆាំងភាពចាស់ ជួយអ្នកឱ្យក្មេងជាងវ័យ ១០ ឆ្នាំ
Pov Saru
December 4 2025
441 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia