ការញ៉ាំអាហារដែលសម្បូរជាតិស្ករច្រើន ធ្វើឱ្យអ្នកប្រឈមមុខនឹងហានិភ័យនៃជំងឺមួយចំនួន ហើយមិនតែប៉ុណ្ណោះ អាហារដែលមានជាតិស្ករច្រើន គឺជាអ្នកបំផ្លាញស្បែកឱ្យឆាប់ចាស់លឿន ជាងអ្វីដែលយើងគិតទៅទៀត ។
យោងប្រភពHealthline បានបង្ហាញប្រាប់ឱ្យដឹងពូកត្តាធំៗចំនួន៤ដែលជាតិស្ករធ្វើឱ្យស្បែករបស់អ្នកឆាប់ចាស់ ហើយសម្រាប់ទាំងអស់នោះមានដូចជា៖
១. ជាតិស្ករធ្វើឱ្យឆាប់ឡើងគីឡូលឿន
មនុស្សដែលធាត់លើសគីឡូភាគច្រើន គឺបណ្ដាលមកពីការញ៉ាំអាហារដែលមានជាតិស្ករច្រើន ហើយសម្រាប់អាហារទាំងអស់នោះមានដូចជា ភេសជ្ជៈ គ្រឿងកំប៉ុង សូដា និងទឹកផ្លែឈើផ្អែមដែលមានជាតិស្ករ Fructose។ បន្ថែមពីនេះ ការញ៉ាំជាតិស្ករច្រើន ធ្វើឱ្យLeptinដែលជាអរម៉ូនគ្រប់គ្រងអាហារមានការថយចុះ ធ្វើឱ្យអ្នកចេះតែចង់ញ៉ាំដែលបណ្ដាលឱ្យជាតិស្ករកាន់តែច្រើនធ្វើឱ្យអ្នកកាន់តែធាត់។
២.ធ្វើឱ្យស្បែកងាយកើតមុន
អាហារដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់បូករួមទាំងអាហារដែលមានជាតិស្ករច្រើននឹងនាំឱ្យស្បែកគឺងាយនឹងកើតមុនលឿនបំផុត។ ប្រភេទអាហារដែលមានGlycemicដែលមាននៅក្នុងពពួកអាហារកែច្នៃដូចជា បង្អែម ឬភេសជ្ជៈ ជាដើម ដែលធ្វើឱ្យមុខងាយនឹងកើតមុន។ ការសិក្សាបានបង្ហាញថា អាហារដែលបង្កើនកម្រិតជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីន នឹងបណ្ដាយឱ្យកម្រិតអរម៉ូនអ៊ីដ្រូសែនផលិតប្រេង និង ធ្វើឱ្យរលាកស្បែកមុខនិងបង្ករជាបញ្ហាមុនផងដែរ។
៣. ជាតិស្ករបំផ្លាញស្បែក
នៅពេលអ្នកញ៉ាំម្ហូបអាហារដែលមានជាតិស្ករច្រើន ដូចជាបាយស នំប៉័ង ប័រ ការ៉េម គ្រឿងកំប៉ុង នឹងធ្វើឱ្យមានការបង្កើតប្រតិកម្មគីមីនៅក្នុងស្បែក ដែលធ្វើឱ្យផ្ទៃមុខមានភាពចាស់មុនអាយុ និងកាន់តែមានភាពជ្រីវជ្រួញ។ បន្ថែមពីនេះ ជាតិស្ករនឹងធ្វើឱ្យការបង្កើតកូឡាជែននៅក្នុងស្បែកយឺត ទៀតសោតកូឡាជែនគឺពិតជាសំខាន់ក្នុងការជួយឱ្យស្បែកក្មេង ភ្លឺរលោង ដូចនេះប្រសិនបើកូឡាជែនមិនមានការផលិតនោះ ស្បែកគឺងាយនឹងចាស់លឿនបំផុត។
គួរបញ្ជាក់ថា អាហារដែលសម្បូរជាតិស្ករហើយនឹងបណ្ដាលឱ្យស្បែកអ្នកចាស់លឿននោះមានដូចជា នំប៉័ងដែលមានជាតិផ្អែម ទឹកក្រូចកំប៉ុង ភេសជ្ជៈកំប៉ុង ការ៉េម នំដូណាត់ សូកូឡា ដែលជាប្រភពធ្វើឱ្យជាតិស្ករកើនឡើងលឿនធ្វើឱ្យស្បែកឡើងមុន ចាស់ ជ្រីវជ្រួញ។ ហើយអាហារដែលអ្នកគួរតែញ៉ាំនោះ មានដូចជា បន្លែបៃតង ផ្លែឈើចំរុះដែលសម្បូរវីតាមីនសេ ដើម្បីជួយបង្កើមកូឡាជែនសម្រាប់ស្បែក និងថែរក្សាស្បែកឱ្យរឹងមាំនិងស្រស់ថ្លា។
អត្ថបទស្រាវជ្រាវដោយ៖ តឹក ស៊ីថា