ជំងឺ
ឈប់ខ្ជិល! អ្នកឈឺបត់ជើងតូច ខ្ជិលចូលបន្ទប់ ទុកទឹកនោមយូរក្នុងប្លោកនោមប្រឈមគ្រោះថ្នាក់៥នេះ
Mourn Kunthea
January 16 2023
1.9 K views

ជាធម្មតារាងកាយរបស់មនុស្សពេញវ័យត្រូវការជាតិទឹកចាប់ពី២លីត្រទៅ៣លីត្រក្នុងមួយថ្ងៃដើម្បីទ្រទ្រង់រាងកាយ។ ជាក់ស្តែងបើតាមការលើកឡើងរបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់បានបញ្ជាក់ថា មនុស្សគ្រប់រូបមិនថាបុរសឬស្រ្តីនោះទេ បើក្នុងមួយថ្ងៃនោមចន្លោះពី ៤ ទៅ ៨ដងជារឿងធម្មតាល្អសម្រាប់សុខភាព។ បើលើសពី ៨ ដងគេហៅថាមនុស្សនោមញឹក។ ប៉ុន្តែបើនោមតិចជាង៣ដងក្នុង១ថ្ងៃ គឺបណ្តាលមកពី កត្តា២យ៉ាងដែលប៉ះពាល់ដល់សុខភាពខាងក្នុង។

ជាការពិតណាស់ យោងតាមការចុះផ្សាយលើគេហទំព័រ medicalnewstoday បានឱ្យដឹងថា មនុស្សពេញវ័យដែលនោម៣ជាង៣ដងក្នុង១ថ្ងៃគឺបណ្តាលមកពីកត្តា២។ កត្តាទី១ មកពីរាងកាយរបស់គាត់ខ្វះជាតិទឹក មានន័យថាគាត់ជាបុគ្គលដែលផឹកទឹកតិច។ ចំពោះបុគ្គលដែលផឹកទឹកតិចគឺនៅថ្ងៃខាងមុខគាត់ងាយប្រឈមមុខជាមួយនឹងជំងឺ ស្អិតក្រពះ កើនជាតិអាស៊ីត ជាតិពុល អាចកើតក្រួសតម្រងនោម និងអាចវិវត្តទៅជាមហារីក។ កត្តាទី២ អ្នកដែលនោមតិចជាង៣ដងក្នុង១ថ្ងៃ គឺបណ្តាលមកពីគាត់ខ្ជិលទៅបន្ទប់ទឹក មានន័យថា ពួកគាត់ផឹកទឹកគ្រប់គ្រាន់ធម្មតា ប៉ុន្តែដោយសារតែភាពរវល់ ជាប់ធ្វើការ ជាប់រៀន ឬជាប់រកស៊ី ទើបធ្វើឱ្យគាត់មានទម្លាប់ទប់ទឹកនោមនៅក្នុងពោះ ឈឺបត់ជើងតូចខ្ជិលទៅបន្ទប់ទឹក ទម្លាប់បែបនេះបើអ្នកព្យាយាមធ្វើវាយូរៗ អ្នកនឹងប្រឈមមុខជាមួយជំងឺ៥មុខនៅថ្ងៃខាងមុខ៖

១. ប្រេះប្លោកនោម៖ ប្លោកនោមជាសរីរាង្គសំខាន់ដែលមានតួនាទីក្នុងការផ្ទុកទឹកនោម។ ជាធម្មតាប្លោកនោមរបស់មនុស្សពេញវ័យអាច អាចផ្ទុកទឹកនោមបានចាប់ពី ៣០០ml ទៅ ៤០០ml នៅពេលថ្ងៃ ចំណែកឯពេលយប់វាអាចផ្ទុកទឹកនោមបាន ប្រហែល ៨០០ml។ មានន័យថានៅពេលដែលតម្រងនោមផ្ទុកទឹកនោមគ្រប់ទៅតាមបរិមាណដែលកំណត់ វានឹងបញ្ជារទៅកាន់ខួរក្បាល ដើម្បីឱ្យអ្នកមានអារម្មណ៍ថារាគនោមត្រូវទៅបន្ទប់ទឹក។ ករណីដែលប្លោកនោមបានបញ្ជារទៅកាន់ខួរក្បាលរួចរាល់ ប៉ុន្តែរាងកាយរបស់អ្នកមិនទៅតាមបញ្ជា បែរជានៅទប់ទឹកនោមនោះ វានឹងបណ្តាលឱ្យកើនជាតិពុលក្នុងទឹកនោម លើសបរិមាណទឹកនោម ជាហេតុបង្កគ្រោះថ្នាក់អាចធ្វើឱ្យប្លោកនោមទៅជាស្តើង ប្រេងបាន(ដែលគេហៅថាផ្ទុះប្លោកនោម)។

Treatment of Urinary Retention | NIDDK

២. ឆ្លងមេរោគលើផ្លូវទឹកនោម៖ ដូចដែលបាននិយាយនៅខាងលើ នៅពេលដែលអ្នកប្រឹងទប់ទឹកនោមនោះនៅក្នុងប្លោកនោមកាន់តែយូរ វានឹងបំប្លែងខ្លួនទៅជាមេរោគជាតិពុល បំផ្លាញទៅដល់ប្លោកនោមរបស់អ្នកបណ្តាលឱ្យមានការឆ្លងមេរោគផ្លូវទឹកនោម។

៣. ខូចសាច់ដុំអាងត្រគាក៖ សាច់ដុំអាងត្រគាកគឺមាននាទីជំនួយទៅដល់ការធ្វើការរបស់ប្លោកនោម វាជួយទ្រប្លោកនោម និងទប់ទឹកនោមមិនឱ្យលេចចេញមកក្រៅ។ កាលណាសាច់ដុំអាងត្រគាករបស់អ្នកខ្សោយឬខូច គឺវាបណ្តាលឱ្យអ្នកងាយនឹងលេចនោមតាមរបស់ការក្អក កណ្តាស់ ឬលើករបស់ធ្ងន់ៗ។ ករណីធ្ងន់ធ្ងរអាចធ្វើឱ្យអ្នកកើតជំងឺស្រុតប្លោកនោមថែមទៀតផង។

៤. ក្រួសតម្រងនោម៖ ការទប់ទឹកនោមទុកយូរក្នុងប្លោកនោមគឺធ្វើឱ្យទឹកនោមនោះកើតជាតិពុល។ ជាតិពុលនោះឯងវានឹងកករប្រមូលផ្តុំគ្នាយូរៗទៅបង្កើតទៅជាដុំក្រួសក្នុងតម្រងនោម។

៥. រលាក៖ កាលណាទឹកនោមដែលផ្ទុកជាតិពុលច្រើន នៅពេលដែលអ្នកបត់ជើងម្តងៗធ្វើឱ្យអ្នកមានអារម្មណ៍ថា ក្តៅក្រហាយ ឈឺចាប់ត្រង់ផ្លូវទឹកនោម នោះហើយជាការរលាកផ្លូវទឹកនោម អាចគ្រោះថ្នាក់។

សរុបមកវិញ បើទោះជាមិនមានពេលជាក់លាក់ដើម្បីកំណត់ថាបន្ទាប់ពីមានអាម្មណ៍ថារាគនោមអ្នកគួរទៅបន្ទប់ទឹកនៅរយៈពេលប៉ុន្មាន ប៉ុន្តែគួរតែប្រញាប់ទៅបន្ទប់ទឹកភ្លាមៗក្រោមពេលខួរក្បាលបញ្ជាឱ្យអ្នករាគនោម ឬយ៉ាងយូរកុំឱ្យលើសពី១៥នាទី។ បើនិយាយឱ្យស្រួលស្តាប់ ទឹកនោមប្រៀបដូចជាកាកសំណង់ដែលរាងកាយរបស់អ្នកប្រើប្រាស់រួចរាល់ ហើយត្រូវបោះចោលកាកសំណល់នោះចេញពីរាងកាយ។ កាលណាអ្នកព្យាយាមទុកកាកសំណង់នៅក្នុងខ្លួនកាន់តែយូរ មិនខុសអីពីអ្នកព្យាយាមទុកសំរាមនៅក្នុងខ្លួននោះទេ។ វាគឺជាប្រភពនៃមេរោគ ជាតិពុល ដែលអាចបង្កគ្រោះថ្នាក់ទៅដល់រាងកាយរបស់អ្នកបានគ្រប់ពេល៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
3.4 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
625 views

#ជំងឺ

ស្រ្តេសច្រើនមែនទេ? ការរួមភេ.ទជួយអ្នកដកស្រ្តេស ហើយការពារជំងឺ ២ទៀត
Tror Sopheap
December 2 2024
175 views

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
568 views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
2.4 K views

#ជំងឺ

គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 4 2024
189 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
4.8 K views

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
3.4 K views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.2 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
625 views

#ចិត្តសាស្ត្រ

ធ្វើរឿង ៣នេះ ជួយផ្លាស់ប្តូរខ្លួនអ្នកចេញពីស្រ្តេស និងភាពតានតឹង
Tror Sopheap
December 1 2024
540 views

#កុមារ

ចិត្តវិទូបញ្ជាក់ថា ទង្វើបែបនេះជាកំហុសឪពុកម្តាយ ធ្វើបាបអារម្មណ៍កូនចេះភ័យខ្លាច
Tror Sopheap
December 4 2024
463 views
អត្ថបទថ្មីៗ
#កីឡាDecember 11 2024
អ្នកមានបញ្ហាធាត់ខ្លាំង ខ្វះការលើកចិត្ត មកដឹងពីបុរសបាក់ទឹកចិត្ត ប្រែខ្លួនជាមនុស្សសាច់ដុំ
#អាហារDecember 11 2024
៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#ជំងឺDecember 10 2024
ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
#ចិត្តសាស្ត្រDecember 6 2024
ស្នេហាពិត! មេដឹកនាំសិង្ហបុរីមានប្រវត្តិស្នេហាមិនធម្មតា គឺស្នេហ៍ស្មោះដង្ហើមចុងក្រោយ
#ចិត្តសាស្ត្រDecember 6 2024
នេះជាមូលហេតុហ្វាំងឡង់ជាប្រទេសមានសុភមង្គលបំផុតក្នុងលោក ៧ឆ្នាំជាប់គ្នា
#អត្ថបទ PRDecember 5 2024
Makeupច្រើនរាល់ថ្ងៃ ចង់ឱ្យស្បែកមុខនៅតែស្អាត មិនងាយរោលឡើងមុនកប់ មានតែ Cleansing Lotionនេះ១អស់ក្ដីបារម្ភហើយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia