កាលពីពេលថ្មីនេះតារាសម្ដែងស្រី កញ្ញា ស៊ីន យូប៊ីន បានធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តជាខ្លាំង ក្នុងសកម្មភាពកាន់ឈឺច្រាន់ ទ្រាំដើរទាំងឈឺ បន្ទាប់ពីកញ្ញាបានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៅឯមហោស្រពភាពយន្ត Cannes ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនៅទីក្រុងកាន ប្រទេសបារាំង ខណៈកញ្ញា គឺជានារីខ្មែរដំបូងគេហើយដែលបានចូលរួមព្រឹត្តិការណ៍ដ៏ធំមួយនេះ។
កញ្ញា ស៊ីន យូប៊ីន បានទម្លាយអាថ៌កំបាំងដែលជាមូលហេតុបណ្តាលឱ្យនាងត្រូវកាន់ឈើច្រាត់ដើរនៅលើកម្រាលព្រំពណ៌ក្រហមថា “ មុនពេលទៅចូលរួមកម្មវិធីនៅប្រទេសបារាំងប្រហែល១០ថ្ងៃ កញ្ញាបានឡើងសម្តែងលើឆាកនៅឯប្រទេសថៃ ហើយក៏មានបញ្ហាខុសបច្ចេកទេសតិចតួច បណ្តាលឱ្យកញ្ញាបាក់ឆ្អឹងជើងត្រូវការវះកាត់ជាបន្ទាន់”។ លើសពីនេះទៀត បន្ទាប់ពីវះកាត់រួច កញ្ញាមានបញ្ហាជំងឺមួយទៀតគឺខ្វះគ្រាប់ឈាមក្រហម ធ្វើឱ្យមានការខ្សោយកម្លាំងជាខ្លាំង។
កញ្ញា ស៊ីន យូប៊ីន បានបន្តថា ដល់ថ្ងៃកំណត់ដែលត្រូវទៅដើរម៉ូតនៅប្រទេសបារាំង គ្រូពេទ្យមិនបានអនុវត្តឱ្យកញ្ញាចេញពីមន្ទីរពេទ្យនោះទេ ប៉ុន្តែដោយសារជាតួនាទី និងជាកាតព្វកិច្ចក្នុងនាមជាសិល្បៈការិនីខ្មែរ១រូប នាងសុខចិត្តទៅទាំងឈឺ ហើយយកឈើច្រាត់ជាជំនួយក៏មិនបោះបង់ឱកាសមួយនេះចោលដែរ។
គូសបញ្ជាក់ផងដែរថា នេះជាភាពរឹងមាំ និងជាជំនួលខុសត្រូវខ្ពស់ទាំងសម្រាប់ការងារ និងមុខមាត់ប្រទេសជាតិ។ កញ្ញា ស៊ិន យូប៊ីន បានធ្វើឱ្យមហាជនក្រៅប្រទេសបានស្គាល់ពីភាពរឹងមាំរបស់ស្រ្តីខ្មែរ។ អរគុណ កញ្ញា ស៊ីន យូប៊ីន សម្រាប់ការលះបង់ដ៏ធំធេងមួយនេះសម្រាប់ប្រទេសកម្ពុជា៕




(ប្រភពរូបភាព៖ ផេកកញ្ញា ស៊ីន យូប៊ីន)
អត្ថបទដោយ៖ មឿន គន្ធា

