អត្ថបទ PR
តើការបង្ករោគតាមការរួមភេទ និង ការបង្ករោគនៅប្រដាប់បន្តពូជ ខុសគ្នាដូចម្តេច?
Daneth Mech
October 1 2025
234 views

សឹងតែគ្រប់គ្នា ឱ្យតែមានជំងឺប្រព័ន្ធបន្តពូជ ច្រើនតែគិតថាវាកើតឡើងពីការរួមភេទ តែយ៉ាងណាមិញ ជំងឺលើប្រដាប់បន្តពូជមួយចំនួន ក៏កើតលើអ្នកគ្មានបទពិសោធរួមភេទផងដែរ។ មែនទែនទៅ ការបង្ករោគលើប្រដាប់បន្តពូជត្រូវបានបែងចែកដោយឡែក គឺការបង្ករោគឆ្លងតាមការរួមភេទ ឬ ជំងឺកាមរោគ ដែលពាក្យបច្ចេកទេសហៅថា Sexual Transmitted Infections (STIs) និង ការបង្ករោគនៅប្រដាប់បន្តពូជ ឬ Reproductive Tract Infections (RTIs)។ ការបង្ករោគទាំងពីរសុទ្ធតែជាបញ្ហាចម្បងចំពោះសុខភាពផ្លូវភេទ និង ប្រដាប់បន្តពូជ ប្រសិនបើមិនមានការព្យាបាល ឬ ពន្យារពេលក្នុងការព្យាបាល វានឹងវិវឌ្ឍន៍ទៅជាធ្ងន់ធ្ងរ ឬ រុំារ៉ៃពេញមួយជីវិត។​

2

នៅក្នុងអត្ថបទនេះ ស្ត្រីនឹងបានស្វែងយល់លម្អិតអំពីការបង្ករោគទាំងពីរ រាប់តាំងពីដើមហេតុបង្ក ជំងឺប្រឈម រោគសញ្ញា បូករួមការការពារខ្លួនដើម្បីកាត់បន្ថយហានិភ័យ។

តើអ្វីទៅជាការបង្ករោគឆ្លងតាមការរួមភេទ (Sexual Transmitted Infections)?

ការបង្ករោគឆ្លងតាមការរួមភេទ ឬ ជំងឺកាមរោគ (STIs) គឺជាការចម្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈសកម្មភាពរួមភេទ មិនថាប្រើមាត់ ​ប្រដាប់ភេទ ឬ ទ្វារលាមក។ ជំងឺកាមរោគជាទូទៅមាន ៖ ជំងឺប្រមេះទឹកថ្លា​, ជំងឺប្រមេះទឹកបាយ, ជំងឺស្វាយ, ជំងឺអេដស៍ (HIV), ជំងឺពងបែកលើប្រដាប់ភេទ (Herpes), វីរុស HPV (Human Papillomavirus) ធ្វើឱ្យដុះសាច់សិរមាន់ និង ជំងឺមហារីកប្រដាប់ភេទ និង ជំងឺទ្រីកូម៉ូណាស់ (Trichomoniasis)

3

ចំណោមមេរោគខ្លាំងៗ ដូចជា មេរោគអេដស៍ រោគស្វាយ និង រោគរលាកថ្លើមប្រភេទ B អាចចម្លងពីម្តាយទៅកូនអំឡុងពពោះ ពេលកើត និង ឆ្លងតាមការបញ្ចូលឈាម ប៉ះពាល់ឈាម។ ផលពិបាកនៃជំងឺរុំារ៉ៃទាំងនេះ អាចធ្វើឱ្យស្ត្រីប្រឈមជំងឺរលាកអាងត្រគាក (PID) ដែលប៉ះពាល់ដល់ស្បូន ជាករណីបណ្តាលឱ្យគ្មានកូន និង គ្មានលទ្ធភាពមានកូន, ពពោះកូនក្រៅស្បូន និង ឈឺអាងត្រគាករ៉ាំរ៉ៃ។

4

-រោគសញ្ញា

រោគសញ្ញានៃជំងឺកាមរោគមានដូចជា ៖ មានដំបៅនៅលើប្រដាប់ភេទ, រន្ធគូទ, មាត់, នោមមក​ក្តៅ ក្រហាយ ផ្សា, មានហូរទឹកសថ្លា និង ខ្ទុះចេញពីបង្ហួរនោម, មានរមាស់នៅប្រដាប់ភេទ, ធ្លាក់ស ធុំក្លិន និង ឈឺចាប់ពេលរួមភេទ ឬ មានឈាម។

5

-វិធីបង្ការ

វិធីតែមួយគត់ ដែលអាចកាត់បន្ថយការប្រឈមជំងឺកាមរោគ គឺការមិនប្រឡូកក្នុងការរួមភេទ តែបើមានទំនាក់ទំនងផ្លូវភេទ អ្នកជំនាញពី VIYA Cambodia ដែលជាវេទិកាឌីជីថលប្រមូលផ្តុំព័ត៌មាន​ចំណេះដឹង និង សេវាសុខភាពស្ត្រីប្រកបដោយគុណភាព បានណែនាំវិធីបង្ការការឆ្លងជំងឺកាមរោគមានដូចជា ការប្រើប្រាស់ស្រោមអនាម័យ ការទៅធ្វើតេស្តរកជំងឺកាមរោគ ដឹងពីប្រវត្តិរបស់ដៃគូ និង ការពិចារណាទៅលើការចាក់វ៉ាក់សាំងការពារជំងឺខ្លះ ដូចជា ជំងឺមហារីកមាត់ស្បូន ជាដើម។

6

ចុះចំណែកការបង្ករោគនៅប្រដាប់បន្តពូជ Reproductive Tract Infections (RTIs) វិញ?

ដោយឡែកពីជំងឺកាមរោគ ការបង្ករោគនៅប្រដាប់បន្តពូជ (RTIs) គឺជាការឆ្លងរោគនៃសរីរាង្គបន្តពូជ បង្កឡើងដោយមេរោគ រោគផ្សិត ប៉ារ៉ាស៊ីត និង បង្ករោគកើតពីក្នុងខ្លួនមនុស្ស (endogenous infections) ជាពិសេសនៅក្នុងទ្វារមាសស្ត្រី ដែលមានបាក់តេរីបង្កពីរចម្បងគឺ  bacterial vaginosis និង vulvovaginitis candidiasis។ បាក់តេរីទាំងនេះ ភាគច្រើនមិនឆ្លងតាមការរួមភេទទេ ពោលគឺពួកវាអាចកើតឡើងចំពោះស្ត្រីពុំធ្លាប់រួមភេទ និង វាធ្វើឱ្យរលាកទ្វារមាសរបស់ស្ត្រី។

7

ការបង្ករោគនៅប្រដាប់បន្តពូជ (RTIs)​ ក៏កើតឡើងពីការឆ្លងមេរោគពីខាងក្រៅ (exogenous infections) ផងដែរ។ តួយ៉ាង ការបង្ករោគដោយវិធីសាស្ត្រផ្នែកវេជ្ជសាស្ត្រផ្សេងៗ ដែលគ្រូពេទ្យបានប្រើប្រាស់ ឬ តាមការពិនិត្យ ឬ តាមមធ្យោបាយវេជ្ជសាស្ត្រនានា ដែលប្រើប្រាស់ក្នុងពេលមានផ្ទៃពោះ ពេលសម្រាលកូន ក្រោយសម្រាលកូន ឬ ពេលកំពុងអនុវត្តផែនការគ្រួសារ។ ឧទាហរណ៍ ការដាក់កងក្នុងស្បូន និង ការព្យាបាលរោគស្ត្រី ជាដើម។

8

មេរោគអាចត្រូវបានរុញច្រានទៅក្នុងផ្នែកខាងលើនៃប្រដាប់បន្តពូជអំឡុងពេលអនុវត្តវិធីសាស្ត្រផ្នែកវេជ្ជសាស្ត្រផ្សេងៗ ឆ្លងកាត់តាមមាត់ស្បូន ហើយនាំឱ្យវាបង្កទៅជាការបង្ករោគធ្ងន់ធ្ងរនៅតាមដៃស្បូន និង សរីរាង្គផ្សេងៗនៅអាងត្រគាក។ ម្ជុលដែលមានមេរោគ ឬ ឧបករណ៍ដទៃទៀត អាចចម្លងមេរោគបាន បើគ្មានការត្រួតពិនិត្យលើការសម្លាប់មេរោគឱ្យបានត្រឹមត្រូវ។

9

-រោគសញ្ញា

រោគសញ្ញានៃការបង្ករោគនៅប្រដាប់បន្តពូជ (RTIs) អាស្រ័យទៅតាមប្រភេទនៃការឆ្លងមេរោគ និង សរីរាង្គបន្តពូជ ដែលរងផលប៉ះពាល់។ យ៉ាងណាមិញ ស្ត្រីអាចសម្គាល់រោគសញ្ញាទូទៅដូចជា ៖ ទឹករំអិលទ្វារមាសមានសភាពមិនធម្មតា និង ក្លិនមិនល្អ, ឈឺអាងត្រគាក, ឈឺចាប់អំឡុងពេលរួមភេទ, មានអារម្មណ៍រលាក និង រមាស់នៅតំបន់ប្រដាប់ភេទ, ធ្លាក់ឈាមរដូវមិនទៀង ឬ ហូរឈាមខ្លាំង, ហូរឈាមក្រោយអស់រដូវ, នោមញឹកញាប់ និង មានអារម្មណ៍ឈឺ ឬ មិនស្រួលនៅពេលនោម ឬ ការលូតលាស់មិនធម្មតាផ្សេងៗនៅលើប្រដាប់បន្តពូជ។

10

-វិធីបង្ការ

ការការពារខ្លួនពីការបង្ករោគនៅប្រដាប់បន្តពូជ (RTIs) គឺជាការថែទាំដ៏មានសារសំខាន់ចំពោះសុខភាពបន្តពូជ។ គន្លឹះការពាររួមមាន ៖ ប្រើស្រោមអនាម័យគ្រប់ពេលរួមភេទ, ធ្វើតេស្តរកមើលរោគនៅប្រដាប់បន្តពូជជាប្រចាំ, រក្សាអនាម័យទ្វារមាស និង ទ្វារលាមក ហើយជៀសវាងប្រើសាប៊ូមានជាតិកាត់, ចាក់វ៉ាក់សាំងប្រឆាំងវីរុស ដូចជា HPV ដែលអាចកាត់បន្ថយហានិភ័យមេរោគបង្កនៅប្រដាប់បន្តពូជ ជាពិសេសការពារជំងឺមហារីកមាត់ស្បូន។

11

ដូចបានជ្រាបខាងលើ ការបង្ករោគតាមការរួមភេទ និង ប្រដាប់បន្តពូជ អាចមានផលប៉ះពាល់ទាំងសុខភាពផ្លូវភេទ ប្រព័ន្ធបន្តពូជ និង សុខុមាលភាពទូទៅ។ ការស្គាល់ពីរោគសញ្ញា និង ស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រភ្លាមៗ គឺជារឿងដ៏សំខាន់សម្រាប់គ្រប់គ្រងការឆ្លងទាំងនេះ។ ជាដំបូន្មានពីអ្នកជំនាញ VIYA Cambodia ផងនោះ ការទទួលខុសត្រូវទៅលើសុខភាពផ្លូវភេទរួមមាន ការប្រើប្រាស់ស្រោមអនាម័យ ការមានដៃគូតែមួយ និង ការសម្អាតឧបករណ៍កម្សាន្តផ្លូវភេទ ជាដើម។ ការទៅពិនិត្យសុខភាពជាប្រចាំ និង ពិគ្រោះជាមួយវេជ្ជបណ្ឌិតដែលមានជំនាញនូវក្តីបារម្ភផ្សេងៗ គឺមានសារសំខាន់ណាស់ក្នុងការធ្វើរោគវិនិច្ឆយទៅលើបញ្ហាទាក់ទងនឹងទ្វារមាស។

12

បើមានចម្ងល់អ្វីមួយ ឬ ចង់ដឹងបន្ថែមអំពីសុខភាពផ្លូវភេទ យើងសូមណែនាំប្រឹក្សាជាមួយអ្នកជំនាញ VIYA Cambodia ឬ អាចចូលទៅកាន់គេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលសម្រាប់ស្ត្រី ដែលចង់បាន​ចំណេះដឹង និង សេវាសុខភាពប្រកបដោយគុណភាព ដោយតម្រូវតាមសុខភាពផ្លូវភេទ ព្រមទាំងគោរពឯកជនភាពរបស់ស្ត្រីផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម :

Hotline: 012 999 124/ 078 999 124/ 010 485 585

Facebook Page: https://www.facebook.com/viyacambodiapsi

Telegram: https://t.me/viyacambodia

TikTok: @viya.cambodia

Instagram: viyacambodia

Website: https://www.viyahealth.com.kh

Daneth Mech
អំពីអ្នកនិពន្ធ
Sales & Marketing Manager

អត្ថបទសរុប៖ 22

អត្ថបទទាក់ទង

#អត្ថបទ PR

មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
Daneth Mech
July 23 2026
17 views

#អត្ថបទ PR

ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
Tror Sopheap
July 22 2026
11 views

#អត្ថបទ PR

អបអរសាទរ! បន្ទប់ព្យាបាលដោយចលនា ផ្តោតលើការថែទាំសុខភាពឆ្អឹងកងស្តង់ដារប្រទេសសិង្ហបុរី បានពង្រីកសាខាមកក្រៅប្រទេសដំបូងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា
Vuthea Morn
July 20 2026
35 views

#អត្ថបទ PR

IHH Healthcare Malaysia ពង្រឹងលទ្ធភាពទទួលបានការថែទាំពីគ្រូពេទ្យឯកទេសសម្រាប់អ្នកជំងឺកម្ពុជា
Tror Sopheap
June 26 2026
51 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីសុខភាពមេតាប៉ូលីស - បណ្តាញទំនាក់ទំនងគ្នានៅក្នុងរាងកាយរបស់អ្នក
Sreymom Cha
June 15 2026
62 views

#អត្ថបទ PR

ក្រុមហ៊ុន GRAB សហការជាមួយមន្ទីរពេទ្យ INTERCARE បើកដំណើរការកម្មវិធីសង្គ្រោះបឋម សម្រាប់ដៃគូបើកបរនៅរាជធានីភ្នំពេញ
Sreymom Cha
June 11 2026
28 views
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia