ជំងឺ
អ្នកចូលចិត្តញ៉ាំឬមានទម្លាប់ញ៉ាំអាហារប្រៃនឹងប្រឈមកើតជំងឺធ្ងន់ធ្ងរចំនួន៤យ៉ាងនេះ
Phoak Mary
September 12 2022
283 views

បច្ចុប្បន្នគេសង្កេតឃើញ ប្រជាពលរដ្ឋខ្មែរយើង មួយចំនួនមានទម្លាប់ញ៉ាំអាហារ ដែលមានជាតិអំបិលខ្ពស់ ឬអាចនិយាយមួយបែបទៀតថា ចូលចិត្តញ៉ាំប្រៃ ។ តើការចូលចិត្តញ៉ាំប្រៃនេះ អាចបង្កឲ្យមានផលប៉ះពាល់ ចំពោះសុខភាពយ៉ាងដូចម្តេចខ្លះ?

បើយោងតាមគេហទំព័រ clevelandclinic.org អ្នកដែលមានទម្លាប់ ញ៉ាំអាហារប្រៃ អាចប្រឈមជាមួយ បញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាបញ្ហាសរសៃឈាម ជំងឺបេះដូង ជំងឺលើសសម្ពាធឈាម និងជំងឺខ្សោយតម្រងនោមជាដើម ។

នៅពេលដែលជាតិអំបិល បានកើនឡើងខ្លាំងនៅក្នុងចរន្តឈាម និងរយៈពេលយូរ វានឹងធ្វើឲ្យសរសៃឈាម ប្រែជារឹង និងត្បៀត ដែលជាមូលហេតុនាំឱ្យ កើនឡើងសម្ពាធឈាម ។ ស្របពេលជាមួយគ្នានេះ ការផ្គត់ផ្គង់ចំណីអាហារ និងអ៊ុកស៊ីសែន ទៅកាន់រាងកាយក៏ខ្វះខាត ដែលជាមូលហេតុដ៏ចម្បង នាំឲ្យបេះដូង ធ្វើការខ្លាំងជាងមុន ។ ពេលនោះហើយ ដែលសម្ពាធឈាម កាន់តែឡើងខ្ពស់ទៅៗ ហើយបេះដូងក៏ចាប់ផ្ដើមមានបញ្ហាផងដែរ ។

ប្រសិនបើ ស្ថានភាពបែបនេះ នៅតែបន្តរយៈពេលយូរ នោះសាច់ដុំបេះដូង ចាប់ផ្ដើមចុះខ្សោយ និងអាចរីកធំ ដែលជាមូលហេតុនាំឲ្យ មានបញ្ហាគាំងបេះដូង ឬប្រឈមនឹងការ ដាច់សរសៃឈាម នៅក្នុងខួរក្បាលផងដែរ ។

សម្ពាធឈាមខ្ពស់ ក៏បានធ្វើឲ្យ ប៉ះពាល់ដល់ ប្រព័ន្ធដំណើរការនៃតម្រងនោម ជាពិសេសសរសៃឈាមតូចៗ ដែលនៅក្នុងតម្រងនោម នឹងរងការខូចខាត ហើយក៏បង្កឲ្យ កើតមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃតែម្ដង ។

ករណីនេះ ភាគច្រើនអ្នកជំងឺ មិនបានដឹងខ្លួនជាមុនថា ពួកគាត់មានបញ្ហាលើសសម្ពាធឈាមទេ ព្រោះសញ្ញា និងរោគសញ្ញានៃជំងឺលើសសម្ពាធឈាម ភាគច្រើន មានលក្ខណៈស្ងៀមស្ងាត់ និងមានភាពមិនច្បាស់លាស់ ។

ប្រសិនបើមានសញ្ញា និងរោគសញ្ញាដូចជា អស់កម្លាំងខុសធម្មតា គេងមិនសូវលក់ មានរមាស់ស្បែក មានឈាមក្នុងទឹកនោម នោមតិចជាងធម្មតា មានហើមត្រង់ភ្នែកគោ ប្រអប់ជើង ឬក្រោមភ្នែក មិនឃ្លានអាហារ ក្អួតចង្អោរ រមួលសាច់់ដុំ និងស្លេកស្លាំង -ល- សូមប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ។ ក្រៅពីនេះ លោកអ្នកគួរផ្លាស់ប្ដូរទម្លាប់ កុំញ៉ាំអាហារដែលមានរសជាតិប្រៃខ្លាំង ហាត់ប្រាណឲ្យបានទៀងទាត់ និងញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ផងដែរ ៕

អត្ថបទដោយ៖ ហួ ភារ៉ា

 

 

 

 


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

កុមារញ៉ាំអាហារ ៨នេះ សម្បូរជាតិសរសៃការពារជំងឺមហារីក និងទឹកនោមផ្អែម
Tror Sopheap
May 2 2025
1 K views

#កុមារ

ឪពុកម្តាយបន្ថែមសារធាតុ ២នេះក្នុងអាហារកូនដើម្បីចិញ្ចឹមឆ្អឹងឱ្យតាន់
Tror Sopheap
May 3 2025
309 views

#ព័ត៌មាន

ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
Tror Sopheap
May 6 2025
265 views

#សម្រស់

កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
Tror Sopheap
May 1 2025
264 views

#ព័ត៌មាន

សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ
Tror Sopheap
May 5 2025
205 views

#ជំងឺ

អ្នកជំនាញប្រាប់ថា ភេសជ្ជៈទិព្វ១ ផ្លែឈើអស្ចារ្យ១ ការពារជីវិតអ្នកចេញពីជំងឺមហារីក
Tror Sopheap
May 3 2025
191 views
អត្ថបទថ្មីៗ
#ព័ត៌មានMay 6 2025
ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
#អាហារMay 5 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យរឹតបន្តឹង ត្រួតពិនិត្យអាហារនាំចូល និងសារធាតុគីមីកាត់បន្ថយជំងឺមហារីក
#ព័ត៌មានMay 5 2025
សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ
#ចិត្តសាស្ត្រMay 5 2025
លោក Vex King បញ្ជាក់ថា អ្នកគិតនិងចាយពេលធ្វើរឿងបែបនេះ ផ្លូវចិត្តកាន់តែល្អ
#ជំងឺMay 3 2025
អ្នកជំនាញប្រាប់ថា ភេសជ្ជៈទិព្វ១ ផ្លែឈើអស្ចារ្យ១ ការពារជីវិតអ្នកចេញពីជំងឺមហារីក
#កុមារMay 3 2025
ឪពុកម្តាយបន្ថែមសារធាតុ ២នេះក្នុងអាហារកូនដើម្បីចិញ្ចឹមឆ្អឹងឱ្យតាន់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia