សម្រស់
មូលហេតុសំខាន់ៗ៥យ៉ាងដែលធ្វើឲ្យលោកអ្នកមានបញ្ហាជ្រុះសក់
Phoak Mary
October 25 2022
450 views

ជឿថាមានបងប្អូនយើងមួយចំនួន ធ្លាប់មានបទពិសោធន៍ជ្រុះសក់ ប៉ុន្តែវាអាចជ្រុះតិចតួច ឬអ្នកខ្លះទៀតជ្រុះសក់ច្រើន ខុសធម្មតា ដែលធ្វើឲ្យសក់ស្ដើង ។ មានកត្តាជាច្រើន ដែលអាចជាប់ពាក់ព័ន្ធ នឹងបញ្ហាជ្រុះសក់ ហើយយើងអាចមានមធ្យោបាយដោះស្រាយបាន។

យោងតាមគេហទំព័រ healthline.com មានមូលហេតុមួយចំនួន ដែលអាចបណ្ដាលឲ្យ លោកអ្នកមានបញ្ហាជ្រុះសក់ ។

១. ប្ដូរពណ៌សក់៖ ការប្ដូរពណ៌សក់ញឹកញាប់ និងការប្រើប្រាស់ ថ្នាំពណ៌សក់ មិនបានត្រឹមត្រូវតាមបច្ចេកទេស អាចមូលហេតុនាំឲ្យ ជ្រុះសក់បាន ។

២.​ ភាពតឹងណែន និងហប់៖ ឧទាហរណ៍ ដូចជាការពាក់ពួកសុវត្ថិភាព ដែលមានភាណតឹងណែន ចង្អៀតខ្លាំងពេក ឬសកម្មភាពមួយចំនួន ដែលបង្កឲ្យមានភាពហប់់ ណែន ដល់សក់ញឹកញាប់ វាអាចជាមូលហេតុនាំឲ្យ ប៉ះពាល់ដល់គល់សក់ និងបង្កឲ្យសក់ជ្រុះបាន។

៣. កង្វះអាហាររូបត្ថម្ភដល់សក់៖ សក់ត្រូវការ សារធាតុសំខាន់ៗដូចជា ជាតិដែក ជាតិរ៉ែច្រើនប្រភេទ​ វីតាមីនចម្រុះ និង អាស៊ីត folic ដើម្បីមានសុខភាពល្អ និងមិនងាយជ្រុះ ។ ករណីរបបចំណីអាហារ ដែលខ្វះសារធាតុទាំងនេះ វាអាចជាមូលហេតុនាំឲ្យជ្រុះសក់។​

៤. អារម្មណ៍ស្រ្តេសរ៉ាំរ៉ៃ៖ ការមានអារម្មណ៍ស្រ្តេសរ៉ាំរ៉ៃ គឺបានបណ្ដាលឲ្យ មានការកើនឡើង នៃអ័រម៉ូន cortisol ដែលធ្វើឲ្យប៉ះពាល់ដល់ សុខភាពនៃឫសសក់ ។

៥. ការពពោះ៖ ក្នុងកំឡុងពេលពពោះ រាងកាយស្រ្តី មានការប្រែប្រួលអ័រម៉ូនច្រើន វាអាចជាមូលហេតុ នាំឲ្យប៉ះពាល់ដល់ សុខភាពរបស់សក់ផងដែរ ។​

ក្រៅពីនេះ អាចមានមូលហេតុមួយចំនួនទៀតដូចជា៖ ការស្រកទម្ងន់លឿនពេក ត្រឹមរយៈខ្លី ការព្យាបាលជំងឺ autoimmune (ជាប្រភេទជំងឺ ដែលប្រព័ន្ធការពាររាងកាយ បានវាយប្រហារលើកោលិកាខ្លូនឯង) ការចុះខ្សោយនៃប្រព័ន្ធការពាររាងកាយ មានបញ្ហាស្បែក និងការបង្ករោគ កង្វះវីតាមីន D និងមូលហេតុផ្សេងមួយចំនួនទៀត ៕

 

 

អត្ថបទដោយ៖ ហួ ភារ៉ា

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.5 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views
អត្ថបទថ្មីៗ
#អត្ថបទ PRFebruary 11 2025
៣វិធីជួយបង្កើតការចងចាំរបស់កូន ធ្វើឱ្យកូនរៀនឆ្លាត IQខ្ពស់ មិនខ្លាចសាលា ហើយចង់រៀន
#អាហារFebruary 11 2025
បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
#អត្ថបទ PRFebruary 11 2025
របៀបផឹកទឹកដោះគោ ជ្រើសទឹកដោះគោ ផឹកឱ្យត្រូវជាមួយបញ្ហា
#អាហារFebruary 10 2025
ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
#ព័ត៌មានFebruary 10 2025
ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
#អាហារFebruary 9 2025
ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia