អាហារ
វេជ្ជបណ្ឌិតប្រាប់ថា បាត់តេរីម្យ៉ាងរស់នៅក្នុងស៊ុតឆៅឆ្លងតាមចំណីអាហារបក្សី គ្រប់គ្នាមិនត្រូវញុំានោះទេ

បច្ចុប្បន្ននេះមហាជនជាច្រើននិយមញុំាស៊ុតឆៅ ពីព្រោះគិតថាស៊ុតឆៅអាចផ្ដល់នូវប្រូតេអ៊ីនបានច្រើនជាងស៊ុតឆ្អិន ជាពិសេសនោះគិតថា ស៊ុតឆៅផ្ដល់នូវថាមពលពេញលេញដល់រាងកាយ។ តើការទទួលទានស៊ុតឆៅពិតជាផ្ដល់អត្ថប្រយោជន៍ដល់រាងកាយជាងស៊ុតឆ្អិនមែនដែរឬទេ?

ជាក់ស្ដែងបើយោងតាមប្រភព VNexpress វេជ្ជបណ្ឌិត Nguyen Hoai Thu មកពីវិទ្យាស្ថានវេជ្ជសាស្ដ្រអនុវត្តវៀតណាម បានប្រាប់ឱ្យដឹងផងដែលថា អាហារូបត្ថម្ភនៅក្នុងស៊ុតឆៅ និងស៊ុតឆ្អិនមានអត្ថប្រយោជន៍ដូចជាដូចជា មានកាឡូរី ប្រូតេអ៊ីន ខ្លាញ់ វីតាមីនអេ វីតាមីបេ២ វីតាមីនបេ៥ វីតាមីនបេ១២ ហ្វូឡាត ផូស្វ័រ និងសេលេញ៉ូមជាដើម។ សារធាតុចិញ្ចឹមភាគច្រើនប្រមូលផ្ដុំនៅក្នុងស៊ុតក្នុងដែលពណ៌ក្រហម។

យ៉ាងណាមិញ ការទទួលទានស៊ុតឆៅ អាចធ្វើឱ្យមានមេរោគ និងបាត់តេរី salmonella។ បាត់តេរី salmonella មានទាំងនៅលើសំបកស៊ុត និងខាងក្នុងនៃស៊ុត ដែលវាកើតចេញរបបអាហាររបស់បក្សី និងកន្លែងចិញ្ចឹមបក្សី។ ដូច្នេះអ្នកត្រូវចម្អិនស៊ុតឱ្យបានល្អ ដើម្បីសម្លាប់បាក់តេរី និងការពារការពុលផងដែរ។

បើនិយាយពីអត្ថប្រយោជន៍ដែលស៊ុតផ្ដល់ឱ្យរាងកាយ រាងកាយបានស្រូបយកបរិមាណនៃសារធាតុចិញ្ចឹមនៅក្នុងស៊ុតផ្សេងៗគ្នា។ រាងកាយអាចស្រូបយកប្រូតេអ៊ីនពីស៊ុតឆ្អិនច្រើនជាងស៊ុតឆៅទៅទៀត។ នៅពេលអ្នកទទួលទានស៊ុតឆ្អិន ប្រហែលជា៩០%នៃប្រូតេអ៊ីននឹងត្រូវស្រូបចូលរាងកាយ ប៉ុន្តែបើអ្នកទទួលទានស៊ុតឆៅ នោះរាងកាយអាចស្រូបយកប្រូតេអ៊ីនបានប្រហែល៥០%ប៉ុណ្ណោះ។

លើសពីនេះទៅទៀត ការទទួលទានស៊ុតឆៅអាចរំខានដល់រាងកាយក្នុងការស្រូបយកសារធាតុ biotin (វីតាមីនបេ និងវីតាមីនបេ៧)។ សារធាតុ biotin គឺចាំបាច់សម្រាប់រាងកាយក្នុងការផលិតអាស៊ីតខ្លាញ់ និងគ្លុយកុស។ លើសពីនេះទៅទៀត ស៊ុតពណ៌សឆៅក៏មានផ្ទុកនូវសាធាតុដែលរំខានដល់ការស្រូបយកវីតាមីនH ដែលជាសារធាតុចិញ្ចឹមដែលមិនអាចខ្វះបានក្នុងដំណើរការនៃការប្រើប្រាស់ប្រូតេអ៊ីន កាបូអ៊ីដ្រាត និងសមាធាតុប្រូតេអ៊ីន ដែលចាំបាច់សម្រាប់ការអភិវឌ្ឍន៍នៃរាងកាយ។

មិនតែប៉ុណ្ណោះ បើយោងតាមប្រភព Webmd បានរៀបរាប់ផងដែលថា ការទទួលទានស៊ុតឆៅអាចជាវិធីលឿនក្នុងការទទួលបាននូវប្រតេអ៊ីនច្រើន។ អ៊ីចឹង រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក(FDA) ណែនាំឱ្យអ្នកគ្រប់គ្នាប្រើប្រាស់នូវប្រភេទស៊ុតប៉ាស្ទ័រ(pasteurized eggs)។ ពិតមែនហើយ ស៊ុតប៉ាស្ទ័រត្រូវបានកំដៅល្មម ដើម្បីសម្លាប់បាក់តេរី salmonellaដែលមាននៅលើសំបក និងខាងក្នុងនៃស៊ុត។

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.6 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
247 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.7 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.8 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
7.9 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្ត ១នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូចបន្ត
Tror Sopheap
February 6 2025
1 K views

#កុមារ

វិធីនេះឱ្យឪពុកម្តាយចិញ្ចឹមកូនកុំឱ្យមានបញ្ហាផ្លូវចិត្ត ការពារអនាគត
Tror Sopheap
February 2 2025
529 views

#ព័ត៌មាន

ប្រយ័ត្នផង! មនុស្ស ៣ក្រុមនេះ ងាយឆ្លងជំងឺគ្រុនឈា.មលឿន មាន ៥វិធីការពារជំងឺក្រុនឈា.ម
Tror Sopheap
February 5 2025
511 views

#ចិត្តសាស្ត្រ

នេះជាក្បួនដោះស្រាយអារម្មណ៍តានតឹងមានប្រសិទ្ធភាពលឿនបំផុត
Tror Sopheap
February 6 2025
407 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia