ព័ត៌មាន
កុំប្រហែស! ត្រូវធ្វើរឿងទាំងនេះឱ្យរួចមុនចេញទៅធ្វើការ ប្រយ័ត្នភ្លៀងលិចផ្ទះបាត់ ទើបស្ដាយក្រោយ

កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំងជាមួយនឹងប្រព័ន្ធសម្ពាធទាប ហើយនៅថ្ងៃទី២-៤ និងថ្ងៃទី៧ ខែកញ្ញា មានឥទ្ធិពលបន្ថែមគឺ ខ្យល់សុមទ្រ Breeze។ នេះបើយោងតាមប្រភព ក្រសួងធនធានទឹក និងឧតុនិយម

ជាមួយគ្នានេះដែរ កម្ពុជាស្ទើរគ្រប់តំបន់ គឺទទួលរងភ្លៀងស្រោចស្រប់ជាខ្លាំង ដែលបណ្ដាលឱ្យតំបន់ខ្លះ លិចទឹកភ្លៀងទៀតផង។ ទៀតសោត ការលិចទឹកនេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ផ្ទះសម្បែង ឯកសារ និងទ្រព្យសម្បត្តិនានា ដែលអ្នកទុកដាក់មិនប្រយ័ត្នផងដែរ។

មិនតែប៉ុណ្ណោះទេអ្នកទាំងអស់គ្នាច្បាស់ជាមានអ្នកខ្លះរវល់ធ្វើការងារពីព្រឹកទល់ល្ងាចមិនបានទៅផ្ទះនោះទេ។ ដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះសម្ភារៈផ្ទះសម្បែងឱ្យបានមែនទែន ពីព្រោះ ថាកំឡុងពេលនេះមេឃភ្លៀងមិនទៀងនោះទេ បើភ្លៀងខ្លាំងនោះតំបន់ខ្លះនឹងទទួលរងការលិចជាមិនខាន ដែលវានឹងបង្កឱ្យទឹកលិចចូលផ្ទះរបស់អ្នកបណ្ដាលឱ្យប៉ះពាល់ដល់សម្ភារៈក្នុងផ្ទះរបស់អ្នកដូចជា សម្លៀកបំពាក់ ឯកសារសំខាន់ៗ ទូរទឹកកករ ចង្ក្រានអគ្គិសនី អង្គរ និងផ្សេងទៀត។ ប៉ុន្តែតំបន់ខ្លះក៏មិនទទួលរងគ្រោះលិចទេ តែយ៉ាងណាមិញអ្នកក៏ត្រូវប្រយ័ត្នផងដែរ។

ដូច្នេះសូមកុំធ្វេសប្រហែស នៅពេលអ្នកចេញទៅក្រៅត្រូវធ្វើរឿងទាំងនេះជាមុនសិន ដើម្បីការពារពីការលិចលង់ដោយសារទឹកភ្លៀងរួមមាន៖

១-តាមដានព័ត៌មានឱ្យគ្រប់ជ្រង់ជ្រោយ ជារួមអ្នកអាចតាមដានព័ត៌មានពីក្រសួងក្រសួងធនធានទឹក និងឧតុនិយមជាប្រចាំ។

២-ត្រៀមរៀបចំសម្ភារៈសង្គ្រោះបឋមរួមមាន ថ្នាំបង្ការ បង់រុំរបួស ទឹកសុទ្ឌ អាហារដែលរក្សាទុកបានយូរ ថវិកា ពិល ថ្មពិល ថ្នាំសម្លាប់សត្វល្អិត ​និងរបស់របរសំខាន់ៗនានាដែលចាំបាច់។

៣-ការពារទ្រព្យសម្បិត្តរបស់អ្នកដូចជា ចិញ្ជៀន ខ្សែករ ខ្សែដៃ អត្តសញ្ញាណប័ណ្ឌ សំបុត្រដំណើត និងឯកសារសំខាន់នានាទៀត ដែលត្រូវយកទៅដាក់នៅទីទួលសុវត្ថិភាព។

៤.រាល់ពេលចេញក្រោយសូមអ្នកបិទចរន្តអគិ្គសនីផង ពីព្រោះយើងមិនអាចមើលឃើញថា​ ទីតាំងណាប្រឈមគ្រោះថ្នាក់ជាងគេនោះទេ។ អ៊ីចឹងដើម្បីសុវត្ថិភាពរបស់អ្នក និងមនុស្សជាទីស្រលាញ់ អ្នកត្រូវបិទចរន្តអគ្គិសនី កំលុងពេលចេញក្រៅ។

ដូច្នេះសង្ឃឹមថា នៅពេលដែលបងប្អូនបានទទួលដំណឹងនេះហើយ បងប្អូននឹងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងហានិភ័យណាមួយកើតឡើងដោយយើងមិនដឹង ជាពិសេសត្រូវរៀបចំទុកដាក់នៅឯកសារនានាឱ្យបានសប់គ្រប់ និងបិទចរន្តអគ្គិសនី។

90 dead, 34 missing in Vietnam floods, landslides - The Statesman

Deadly flooding displaces thousands across Mekong region | Environment News  | Al Jazeera

អត្ថបទដោយ៖ Daddy_Rath

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.6 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5.2 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ចិត្តសាស្ត្រ

នារីៗ បានរៀបការនឹងបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតជាព្រះនាងមានសុភមង្គល
Tror Sopheap
January 29 2025
3 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia