ជំងឺ
បើព្យាយាមអនុវត្តន៍វិធីប៉ុន្មាននេះបាន អស់ទុក្ខភ័យរឿងបញ្ហាជំងឺទៀតហើយ

ការសិក្សាមួយរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ៨០ ភាគរយនៃជំងឺបេះដូង និងជំងឺសរសៃប្រសាទ ដែលជារឿងមួយធ្វើឱ្យមហាជនកំពុងមានភាពភ័យខ្លាច និងឈឺក្បាលយ៉ាងខ្លាំង ប៉ុន្តែយ៉ាងណាមិញអង្គសុខភាពពិភពលោកអះអាងថា អ្នកអាចជៀសវាងបាន លុះត្រាតែអ្នកអនុវត្តន៍នៅរឿងទាំង ៥ យ៉ាងនេះ៖

១‑អនុវត្តរបបអាហារឱ្យបានត្រឹមត្រូវ

វាមានន័យថា អ្នកត្រូវតែកាត់បន្ថយការប្រើប្រាស់នៅបរិមាណអំបិល, ខ្លាញ់ ឱ្យកាន់តែទាបកាន់តែល្អ ដោយហេតុនេះហើយ អង្គការសុខភាពពិភពលោកតែងជំរុញ និងលើកទឹកចិត្តឱ្យមហាជនគ្រប់រូបគួរទទួលទានបន្លែបៃតង និងផ្លែឈើ ឱ្យបាន​ប្រមាណ ៤០០ ក្រាមក្នុងមួយថ្ងៃ។ លើសពីនេះទៀត ទឹកជាប្រភពសំខាន់សម្រាប់រាងកាយ ដូច្នេះវាជារឿងចាំបាច់ណាដែលអ្នកត្រូវអនុវត្តន៍លើការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីជួយធ្វើឱ្យចរន្តឈាមល្អ និងការពារជំងឺសរសៃឈាមថែមទៀតផង។

២‑អនុវត្តន៍លំហាត់ប្រាណឱ្យបានទៀងទាត់

ការសិក្សាមួយបានបង្ហាញថា ការធ្វើលំហាត់ប្រាណទៀងទាត់អាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូង និងជំងឺសរសៃឈាមបានយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះអ្នកគួរតែហាត់ប្រាណកន្លះម៉ោង ទៅ មួយម៉ោងក្នុងមួយថ្ងៃ ដោយធ្វើជាប្រចាំឱ្យបានយ៉ាងហោចណាស់ ៥ ថ្ងៃក្នុងមួយសប្តាហ៍

៣‑ការកាត់បន្ថយភាពតានតឹង

នៅពេលដែលអ្នកមានអារម្មណ៍ខឹង នោះវានឹងធ្វើឱ្យសម្ពាធឈាមអ្នកឡើងខ្ពស់ អញ្ចឹងសម្រាប់អ្នកដែលមានជំងឺសរសៃឈាម និងជំងឺបេះដូង យល់ល្អអ្នកមិនគួរធ្វើឱ្យអារម្មណ៍របស់អ្នកតានតឹង ឬក៏ខឹងនោះទេ ចូលអ្នកព្យាយាមបង្កើតនូវអារម្មណ៍ធូរស្បើយ សប្បាយចិត្ត រីករាយឱ្យបានច្រើនទើបជាការប្រសើរ។

៤‑ហាមជក់បារី ឬនៅឱ្យឆ្ងាយពីបារី

ថ្នាំជក់ ឬបារី មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សួតប៉ុណ្ណោះទេ ប៉ុន្តែសារជាតិនីកូទីនមាននៅក្នុងបារីនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់សរសៃឈាមទៀត មិនតែប៉ុណ្ណោះវាបង្កឱ្យមានជំងឺសរសៃឈាមក្នុងបេះដូង និងជំងឺសរសៃឈាមប្រភេទផ្សេងៗជាច្រើនផងដែរ ដូច្នេះដើម្បីការពារពីការកើតជំងឺបេះដូង និងជំងឺសរសៃឈាម ចូលអ្នកតាំងចិត្តនិយាយថាទេចំពោះបារី ឬក៏ឈប់ជក់បារី។

៥‑កាត់បន្ថយការទទួលទានស្រា

ជាតិអាល់កុលនៅក្នុងស្រាវាមិនផ្អែមទេ ហេតុអ្វីអ្នកចូកចិត្តផឹកម្លេះ? អ្នកត្រូវដឹងថា សរសៃឈាមរបស់អ្នកអាចកកស្ទះទៅបានបើអ្នកទទួលទានស្រាមិនឈប់ ដែលជាហេតុបង្កឱ្យកើតមានជំងឺបេះដូង ជំងឺមហារីក និងប៉ះពាល់សរសៃឈាមជាខ្លាំង។ ដូច្នេះបើអ្នកមិនស្រលាញ់សុខភាពអ្នកធ្វើចុះ ប៉ុន្តែប្រសិនបើអ្នកស្រលាញ់សុខភាពចូលអ្នកជៀងវាងពីការសេពគ្រឿងស្រវឹង នេះជាកត្តាដែលអ្នកត្រូវអនុវត្តន៍៕

អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
320 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
191 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
689 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.3 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.7 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
1.7 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្ត ១នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូចបន្ត
Tror Sopheap
February 6 2025
1.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia