អាហារ
ប្រភេទអាហារគួរចៀសវាងដាច់ខាត អំឡុងពេលមករដូវ ដើម្បីការពារ ការបង្កការឈឺចុកចាប់
Thida Pet
November 2 2022
3 K views

អាការឈឺចុកចាប់ពេលមករដូវគឺ ជាអាការមួយដែល តែងកើតមានលើស្រ្តីគ្រប់រូប ។មិនថាតិចក្ដីច្រើនក្ដី ក៏អាចក្លាយជាផលរំខានដល់សុខភាពស្រ្តីគួរសមផងដែរ។ រាល់អាហារដែលញុំាចូលបានទាំងប្រយោជន៍ បានទាំងផលវិបាកសម្រាប់ស្រ្តីពេលមករដូវ ដូច្នេះ ដើម្បីការពារផលវិបាកទាំងនេះ ស្រ្តីគួរដឹងនឹងគួរតែចៀសវាងនៅប្រភេទអាហារទាំងប៉ុន្មានមុខខាងក្រោមនេះ បើមិនចង់ឱ្យអាការ ឈឺចុកចាប់កាន់តែខ្លាំងឡើងៗ។

បើងយោងតាមរយៈគេហទំព័រ healthline បានណែនាំអាហារគួរតែចៀសវាង៤ប្រភេទ ដែលស្ត្រីៗគួរតែប្រយ័ត្នឱ្យមែនទែន អាហារទាំងអស់នោះមានដូចជា៖

១.អាហារហឹរ៖ មែនទែនទៅអាហារហឹរដូចជា(ម្ជូរ)មិនមែនជាអាហារដែលអាក្រក់អ្វីឡើយប្រសិនណាអ្នកមិនបានបញ្ហាឈឺក្រពះ ឬក៏មកប្រចាំខែ ព្រោះប្រសិនណាអ្នកញុំាអាហារនៅអំឡុងពេលនិងគឺធ្វើឱ្យអ្នកឈឺចុកពោះរាក ចង្អោរឡើងមកជាដើមដែលបណ្ដាលឱ្យអាការកាន់តែធ្ងន់ធ្ងរ​ តែបើអ្នកមិនបានបញ្ហាឈឺក្រពះ ឬមកប្រចាំខែ អាចញុំាបានធម្មតា។

២.កាហ្វេ៖ យើងទទួលស្គាល់ថាកាហ្វេគឺជាភេសជ្ជៈមានគុណប្រយោជន៍ដល់សុខភាព ដែលមានអ្នកទទួលស្គាល់ទូទាំងពិភពលោក​ តែទោជាយ៉ាងនេះក្ដី ការផឹកកាហ្វេច្រើន នៅពេលមករដូវ អាចបណ្ដាលឱ្យស្រ្តីងាយនឹងខះជាតិទឹកនៅក្នុងខ្លួនឡើងមកមិនខាន។

៣.ស្រា៖ ការញុំាស្រានៅពេលរករដូវគឺមិនល្អសម្រាប់សុខភាព ឡើយ ព្រោះវាបានជះផលអាក្រក់បង្កជាបញ្ហាដូចជា បណ្ដាលឱ្យហើមពោះ រាក ក្អួត អស់កម្លាំង ឈឺក្បាល ឡើងមកជាដើម ដែលជាហេតុនាំឱ្យអាការមករដូវកាន់តែអាក្រក់ៗទៅ

៤. អាហារប្រៃ៖ ប្រភេទអាហារកែច្នៃ អាហារសម្បូរជាតិប្រៃ គឺមានគ្រោះថ្នាក់សម្រាប់សុខភាពខ្លាំងមិនងាអ្នកមករដូវ ឬក៏មិនមក ព្រោះអាហារប្រៃបានបំផ្លាញសុខភាពច្រើន ប៉ះពាល់សុខភាពបេះដូង ខួរក្បាល ស្ទះសរសៃឈាម លើសឈាមផងដែរ។

គូសបញ្ជាក់ផងដែរ ប្រសិនបើអ្នកកំពុងមករដូវគួរតែព្យាយាមកាត់បន្ថយអាហារទាំងអស់នេះសិន ប្តូរមកញុំាអាហារបែបជំនួយវិញម្ដងដូចជា ញុំា​បន្លែបៃតង ផ្លែឈើ ស៊ុត ញុំាទឹកឱ្យបានគ្រប់គ្រាន់ជាដើម ៕

Menstrual Cramps: 5 Tips for Getting Period Pain Relief | Houston Methodist  On Health


អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទថ្មីៗ
#ជំងឺFebruary 4 2026
តិចហូបលែងឆ្ងាញ់! នេះជារោគសញ្ញា និងមូលហេតុជំងឺច្រាលអាស៊ីតក្រពះធ្ងន់
#ចិត្តសាស្ត្រFebruary 4 2026
គូស្នេហ៍ធ្វើរឿង ៥នេះភ្ជាប់ទំនាក់ទំនងរឹងមាំ មានក្តីសុខ ដែលមនុស្សភាគច្រើនមិនអើពើ
#អាហារFebruary 1 2026
ចង់ពង្រឹងសុខភាព រស់នៅឆ្ងាយពីជំងឺ នេះជាអាថ៌កំបាំងទាំង៤ ពីជប៉ុន
#ចិត្តសាស្ត្រJanuary 30 2026
ចង់ឱ្យសមត្ថភាពរីកចម្រើន និងសម្រេចគោលដៅជីវិត អ្នកត្រូវប្រើច្បាប់ ១នេះ
#ចិត្តសាស្ត្រJanuary 30 2026
គំនិតមាសទាំង១០ ពីព្រះពុទ្ធជួយខួរក្បាលកុំឱ្យគិតច្រើន មិនព្រួយចិត្ត មានចិត្តរីករាយ
#អត្ថបទ PRJanuary 30 2026
ដំណឹងល្អ! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ចុះអនុស្សរណៈយោគយល់គ្នាទទួលយក វ៉ាក់សាំងការពារមេរោគ HPV នាំចូលដោយក្រុមហ៊ុន Mitosis Bioscience មានបញ្ជិកា និងផលិតនៅអាមេរិក សម្រាប់អតិថិជន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia