ពេញមួយយប់រាងកាយរបស់អ្នកបានបាត់បង់ទឹកជាបន្តបន្ទាប់តាមរយៈការដកដង្ហើម និងបែកញើស ទោះបីជាគ្មានសកម្មភាពរាងកាយ ឬញ៉ាំអាហារក៏ដោយ។ នេះបណ្តាលឱ្យមនុស្សភាគច្រើនភ្ញាក់ពីដំណេកដោយខ្សោះជាតិទឹកបន្តិចបន្តួចដោយមិនដឹងខ្លួន។ តើអត្ថប្រយោជន៍ញ៉ាំទឹកនៅពេលព្រឹកជួយសុខភាពអ្វីខ្លះ?
១. អត្ថប្រយោជន៍ការញ៉ាំទឹកបន្ទាប់ពីភ្ញាក់ពីគេងជួយផ្លូវចិត្ត។ តាមការស្រាវជ្រាវដោយ Jéquier & Constant (2010) បានបង្ហាញថាការគេងនៅពេលយប់នាំឱ្យខ្សោះជាតិទឹក ហើយប៉ះពាល់ដល់អារម្មណ៍អវិជ្ជមាន។ ការផឹកទឹកពេលភ្ញាក់ពីគេងជួយស្តារតុល្យភាពជាតិទឹកក្នុងរាងកាយឱ្យផ្លូវចិត្តរបស់អ្នកស្រស់ស្រាយឡើងវីញ។
២. ជួយបង្កើនល្បឿនការរំលាយអាហារបានល្អ។ តាមការសិក្សាមួយដោយ Boschmann et al. (2003) បានបង្ហាញថា ការផឹកទឹកប្រហែល ៥០០មីលីលីត្រជួយបង្កើនអត្រាមេតាបូលីសប្រហែល ៣០% ក្នុងរយៈពេល ៣០-៤០នាទី។ នេះជាការបង្ហាញថា ការផឹកទឹកពេលអ្នកភ្ញាក់ពីដំណេក ជួយពង្រឹងប្រព័ន្ធរំលាយអាហារបានល្អ។
៣. គាំទ្រដំណើរការបញ្ចេញកាក់សំណល់ចោលចេញពីរបស់រាងកាយ។ យោងតាមលោក Popkin បានលើកឡើងថា ការផឹកទឹកគ្រប់គ្រាន់ជួយកែលម្អមុខងាររំលាយអាហារ រក្សាចលនាពោះវៀនបានល្អ និងគាំទ្រដល់មុខងារតម្រងនោម។ ការផឹកទឹកពេលភ្ញាក់ពីគេងជួយសម្រួលដល់ "ការចាប់ផ្តើម" ប្រព័ន្ធរំលាយអាហារសម្រាប់ថ្ងៃថ្មីផងដែរ។
៤. ញ៉ាំទឹកពេលព្រឹកជួយមុខងារខួរក្បាល។ យោងការស្រាវជ្រាវដោយ Ganio et al. (2011) បង្ហាញថា ការខ្សោះជាតិទឹកបន្តិចបន្តួចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអស់កម្លាំង និងសមត្ថភាពការយល់ដឹង។ ការផឹកទឹកពេលភ្ញាក់ពីគេងជួយដាស់ខួរក្បាលគិតបានលឿន។ ហើយបង្កើតលំហូរឈាមទៅកាន់ខួរក្បាលបានល្អថែមទៀត។
៥. ការផឹកទឹកពេលព្រឹកជួយធ្វើឱ្យសរីរាង្គខាងក្នុងមានភាពកក់ក្តៅដូចជាបំពង់រំលាយអាហារ និងជួយដល់ប្រព័ន្ធឈាមរត់ឱ្យបានល្អប្រសើរឡើង។ ពេលសីតុណ្ហាភាពក្នុងសរីរាង្គរបស់អ្នកឡើងដល់ ១ អង្សាសេ ការរំលាយអាហារនឹងមានដំណើរការល្អជាង ១០-១២ ភាគរយ ដែលធ្វើឱ្យការដុតបំផ្លាញជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាព និងបណ្តាលឱ្យស្រកគីឡូ៕ អត្ថបទដោយ៖ ទ្រ សុភាព
