នរណាមិនដឹងប្រាកដជាស្មានថាតារាសម្តែងស្រីជើងចាស់រូបនេះវ័យទើបតែ៣០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែវាផ្ទុយស្រឡះចូលឆ្នាំនេះតារា penpakss មានវ័យ ៦៣ឆ្នាំហើយ ប៉ុន្តែសម្រស់របស់នាងហាក់មើលទៅដូចជាស្រ្តីអាយុ ៣០ឆ្នាំអ៊ីចឹង។ ចង់ដឹងថាតើនាងមានគន្លឹះអ្វីខ្លះទើបនាងអាចថែរក្សាសម្រស់ឱ្យនៅតែក្មេង?
ជាការពិតណាស់តារាសម្តែងស្រីនាង penpakss ធ្លាប់ជាអតីតតារាម៉ូឌែលដ៏ល្បីឈ្មោះម្នាក់នៅប្រទេសថៃ ហើយក្រោយមកនាងក៏បានដើរចូលក្នុងវិស័យជាតារាសម្តែងរហូតមកដល់សព្វថ្ងៃនេះ។ តារាស្រីរូបនេះត្រូវបានគេដាក់រហ័សនាមឱ្យថា នាងមនុស្សស្រីដែលសាច់ចាំ មិនចេះចាស់បើទោះជាពេលនេះនាងមានចៅពរហើយក៏ដោយ។ តាមរយៈការតាមដានសកម្មភាពប្រចាំថ្ងៃតារាស្រីរូបនេះ នាងជាមនុស្សដែលគិតពីសម្រស់និងសុខភាពយ៉ាងខ្លាំង។ ជារៀងរាល់ថ្ងៃនាងតែងតែងមានទម្លាប់ដូចខាងក្រោម៖
១. ញ៉ាំអាហារពេលព្រឹក៖ អាហារពេលព្រឹក គឺជាអាហារដែលចាំបាច់សម្រាប់រាងកាយ ជួយឱ្យរាងកាយមានកម្លាំងថាមពលគ្រប់គ្រាន់ និងជំរុញសមត្ថភាពខួរក្បាលឱ្យឆ្លាតវៃធ្វើឱ្យគិតបានរហ័ស។ បន្ថែមពីនេះ អាហារពេលព្រឹកដែលពួកគេញ៉ាំ ភាគច្រើនគឺ ផ្លែប៉ោមខៀវ សាឡាដជាមួយស៊ុតពណ៌ស នំប៉័ងស្រូវសាឡី និង ប្រភេទអាហារម្សៅប្រូតេអ៊ីនជាដើម។
២.ញ៉ាំទឹកមុនញ៉ាំអាហារ៖ ក្បួននេះ គឺពិតជាពិសេសខ្លាំង ការផឹកទឹកមួយកែវមុនញ៉ាំអាហារ៣០នាទី គឺជួយឱ្យប្រព័ន្ធកិនរំលាយអាហារ អាចរំលាយបំបែកអាហារបានល្អ។ លើសពីនេះ វាជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត មិនសូវឃ្លានអាហារ ហើយញ៉ាំអាហារបានតិច។ យ៉ាងណាមិញ ក្រៅពីទឹកសុទ្ធធម្មតា អ្នកអាចញ៉ាំកាហ្វេ តែបៃតង ឬ ទឹកផ្លែឈើកិនស្រស់ៗមួយកែវក៏បានដែរ អាស្រ័យលើកាលៈទេសៈ ឬចំណង់ចំណូលចិត្តរបស់អ្នក។
៣. មិនញ៉ាំអាហារFast Food៖ penpakss នាងស្រឡាញ់រូបរាងរបស់នាង ខ្លាំងណាស់ នាងមិនអាចបណ្ដោយខ្លួនឱ្យធាត់លើសគីឡូនោះទេ ពីព្រោះវាអាចនឹងបាត់បង់ឱកាសការងារល្អៗមួយចំនួន។ ទន្ទឹមនឹងនេះ នាងមិនបរិភោគអាហារដែលសម្បូរជាតិខ្លាញ់ដូចជា មាន់បំពង ដំបូងបារាំងបំពង អាហារចៀន ផ្អាប់ ឬអាហារដែលមានជាតិមេម្សៅច្រើនញឹកកញាប់នោះទេ ព្រោះវាអាចនឹងធ្វើឱ្យសម្រស់ និងគីឡូងាយនឹងប្រែប្រួល ទៅជាចាស់ ស្បែកស្រអាប់ មុខឡើងមុន ឬស្នាមអុជខ្មៅៗ និងអាឡេហ្សីស្បែកជាដើម។
៤.ញ៉ាំកូឡាជែន៖ ជារៀងរាល់ថ្ងៃនាងតែងតែនាំអាហារខូឡាជែលមានដូចជា សាច់ត្រីសាល់ម៉ុន និងផ្លែឈើដែលសម្បូរវីតាមីនសេ ដូចជាផ្លែក្រូច ទំពាំងបាយជូរ ប៉ោម ក្រូចឆ្មា និងផ្លែឈើផ្សេងៗទៀត។
ក្រៅពីទម្លាប់នៃការញ៉ាំអាហារល្អហើយ តារាស្រីរូបនេះនាងជាមនុស្សម្នាក់ដែលចូលចិត្តលេងកីឡាដូចជា វាយកូនហ្គោលជាដើម។ នាងនិងស្វាមីរបស់នាងតែងតែទៅលេងកូនហ្គោលនៅរៀងរាល់ថ្ងៃចយងសប្តាហ៍ ហើយនាងបានឱ្យដឹងថា កីឡា វាយកូនហ្គោលនេះគឺជួយនាងបានច្រើនណាស់ ជួយសម្រស់ សម្រួលសរសៃឱ្យដើរបានល្អ បញ្ចេញជាតិពុលក្នុងខ្លួន ថែមទាំងមិនធ្វើឱ្យឡើងគីឡូថែមទៀតផង៕