ជំងឺ
អ្នកអង្គុយធ្វើការយូរ ប្រឈមនឹងជំងឺការិយាល័យខ្ពស់ បើមិនចង់ខូចសាច់ដុំ ឆ្អឹង សន្លាក់កុំរំលងទម្លាប់៥នេះ

ជំងឺការិយាល័យ (Office Syndrome) ជារោគសញ្ញាមួយដែលកើតឡើងជាញឹកញាប់មើលបុគ្គលិកការរិយាល័យដែលអង្គុយធ្វើការយូរៗរាប់ម៉ោង។ ភាគច្រើនវាចឹងចាប់ផ្ដើមកើនឡើងបន្ទាប់ពីអង្គុយយូរនៅមួយកន្លែង អាចចេញជារោគសញ្ញា ឈឺចាប់ ចុករោយ តាមស្មា ដៃ ជើង ចង្កេះខ្នង រឹងម្រាមដៃ ម្រាមជើង ភ្លៅ ងាយរមួលក្រពើ ផ្ដល់ផលរំខានដល់ការធ្វើចលនាឬ សរីរាង្គផ្សេងៗទៀត។ រោគសញ្ញារំខានទាំងនេះ ក៏អាចធ្វើឱ្យមានការរលាកសន្លាក់ និងសាច់ដុំ ដែលកើតឡើងពីសម្ពាធរាងក្នុងរយៈពេលយូរបានផងដែរ បើផ្អែកតាមការចែករំលែកពីអ្នកជំនាញនៅក្នុងប្រភពមន្ទីរពេទ្យបាងកក

ជំងឺនេះ កាន់តែងាយកើតឡើងបាន ដោយសារការប្រើឥរិយាបទមិនល្អ ម្ដងហើយម្ដងទៀត ផ្ដល់សម្ពាធតានតឹងដល់សាច់ដុំក្នុងរយៈពេលយូរ បណ្ដាលឱ្យសាច់ដុំស្នូលចុះខ្សោយ សាច់ដុំកន្ត្រាក់ជាលំដាប់ ធ្វើឱ្យអតុល្យភាពសាច់ដុំ និងអាចធ្វើឱ្យខូចខាតទ្រង់ទ្រាយនៃឆ្អឹងតានផ្នែកណាមួយបានផងដែរ។

ដើម្បីការពារខ្លួនពីបញ្ហាទាំងនេះបាន ខាងក្រោមនេះជាវិធីសាស្ត្រដែលគួរអនុវត្តជារៀងរាល់ថ្ងៃ៖

រៀបចំឥរិយាបទធ្វើការឡើងវិញ៖ ទាំងតុ​ កៅអី ក្ដារចុច កុំព្យូរទ័ររបស់អ្នក។ គួរដាក់កុំព្យូទ័រឱ្យនៅឆ្ងាយមានគន្លាតត្រឹមត្រូវពីភ្នែករបស់អ្នក។ លោកវេជ្ជបណ្ឌិត សេង សំណាង ជាវេជ្ជបណ្ឌិតឯកទេសវះកាត់ឆ្អឹងខ្នងនិងខួរក្បាល បានចែករំលែកថា ការអង្គុយដែលត្រឹមត្រូវ ត្រូវដាក់ទូរស័ព្ទ ឬកុំព្យូទ័រ លើកឱ្យខ្ពស់អេក្រង់ស្មើរនឹងមុខរបស់យើង ដើម្បីកុំឱ្យឱនកចុះក្រោម និងគូរចៀសវាងឈ្ងោកទៅជិតកុំព្យូទ័រដើម្បីមើក។ អង្គុយផ្អែកនិងកៅអី ឱ្យត្រង់ខ្លួន ហើយដាក់ដៃទាំងសងខាងលើតុឱ្យចេញជាទម្រង់កែង កុំទម្លាក់កែងដៃឱ្យចោទចុះក្រោម កែងដៃគួរមានតុកល់ពីក្រោយ ដើម្បីកុំឱ្យងាយប៉ះពាល់សន្លាក់កែវដៃ។

ទីតាំងនឹងរយៈពេលអង្គុយ៖ ផ្អែកតាមប្រភពមន្ទីរពេទ្យបាងកកបានឱ្យដឹងថា គួរក្រោកឬប្តូរចលនាអង្គុយរាល់១ទៅ២ម៉ោងម្ដង ចៀសវាងការអង្គុយយូរនៅមួយកន្លែងច្រើនម៉ោង។ គូរចៀសវាងការអង្គុយច្បិចៗនៅគែបកៅអី ការសម្រាកបន្តិច ឬក្រោកដើរធ្វើចលនាខ្លះ លាតដៃ លាតជើងខ្លះ បានជួយបន្ធូរភាពតានតឹងនៃភ្នែក ហើយថែមទាំងជួយសម្រួលសម្ពាធសន្លាក់ សាច់ដុំផងដែរ។

ធ្វើលំហាត់ប្រាណ៖ ដើម្បីជួយបន្ធូរសម្ពាធតាតតឹង លើសាច់ដុំ បន្ទាប់ពីអ្នកអង្គុយយូរពេញ១ថ្ងៃ គួរតែធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ក្រោយចេញពីធ្វើការចេញ។​

ប្តូរឥរិយាបទមុនចូលគេង៖ ចូរកុំបន្ថែមសម្ពាធដល់រាងកាយអ្នកពេក ពិសេសមុនចូលគេងការមើលទូរស័ព្ធ និងឧបករណ៍ផ្សេងៗទៀតក្នុងរយៈពេលយូរបន្ថែមទៀត។ ជាពិសេស មនុស្សស្ទើរតែគ្រប់គ្នា​មាន ទម្លាប់ចុចទូរស័ព្ទ ឬអាចសៀវភៅ ដោយដាក់ឱ្យទាបជាងខ្លួនហើយឱន ឬឈ្ងោកចុះក្រោមមើល ធ្វើបែបនេះ ងាយប៉ះពាល់ដល់ឆ្អឹងកខ្លាំងណាស់។ គួរលើកកាន់វាឡើងលើ ឱ្យមានកម្ពស់ស្មើរនឹងភ្នែករបស់អ្នក ហើយមានអ្វីកល់កែងដៃពីក្រោម។

សម្រាកឱ្យបានគ្រប់គ្រាន់៖ ការគេងពិតជាមានសារសំខាន់ណាស់សម្រាប់រាងកាយទាំងមូល គួរសម្រាកឱ្យបានគ្រប់គ្រាន់ ៧ទៅ៩ម៉ោងក្នុង១យប់ បូករួមទាំងផឹកទឹកឱ្យបានគ្រប់គ្រាន់ រើសរបបអាហារដែលល្អសម្រាប់សុខភាពផងដែរ៕

អត្ថបទដោយ៖ Senghong

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
320 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
190 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
689 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.3 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.7 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
1.6 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្ត ១នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូចបន្ត
Tror Sopheap
February 6 2025
1.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia