កីឡា
ឈប់ពិបាកចិត្តរឿងធាត់! មកប្រើក្បួនងាយៗ ដុតជាតិខ្លាញ់សម្រេចក្តីស្រមៃមានរាងស្អាត
Tror Sopheap
September 27 2023
4.3 K views

តាមលោកស្រីវេជ្ជបណ្ឌិត Archana Batra អ្នកឯកទេសខាងចំណីអាហារ និងអ្នកជំនាញជំងឺទឹកនោមផ្អែមបានប្រាប់ថា អ្នកលើសជាតិខ្លាញ់ក្នុងខ្លួនងាយប៉ះពាល់សុខភាពបេះដូង ជំងឺទឹកនោមផ្អែម និងបញ្ហាសន្លាក់ជាដើម។ ប្រសិនបើអ្នកចង់ ស្រកគីឡូ និងកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន ខាងក្រោមនេះជាគន្លឹះដ៏មានប្រសិទ្ធភាពដើម្បីជួយអ្នកឱ្យសម្រេចបាននូវគោលដៅ៖

គ្រឹះជោគជ័យកម្ចាត់ជាតិខ្លាញ់ស្ថិតលើរបបអាហារឱ្យមានតុល្យភាព។ ជារបបអាហារមានជាតិប្រូតេអ៊ីនគ្មានខ្លាញ់ និងជាតិសរសៃច្រើនមានបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិក្នុងរបបអាហារប្រចាំថ្ងៃ។ តាមលោកស្រី Batraបានបញ្ជាក់ថា ការកាត់បន្ថយអាហារកែច្នៃ អាហារសម្រន់សម្បូរជាតិផ្អែមៗ កាបូអ៊ីដ្រាត និងការទទួលទានកាឡូរីខ្ពស់ វាធ្វើឱ្យប៉ះពាល់រាងកាយធាត់លើសដើម។ បើអ្នកសម្រកគីឡូនោះ អ្នកគួរតែតាមដានរបបអាហារជាប្រចាំថ្ងៃ និងកំណត់របបអាហារ ទើបអ្នកមានកម្លាំងហាត់ប្រាណកម្ចាត់ជាតិខ្លាញ់បានល្អ។

លោកស្រី Batra ប្រាប់ថា “ការសម្រកគីឡូបានផលលឿន មិនអាចខ្វះលំហាត់ប្រាណបានទេ។ អ្នកគួរតែហាត់ប្រាណទាំងពីរបៀបបញ្ចូលគ្នាទីមួយ ហាត់ប្រាណបែបស្រាលៗ ដើរ រត់ ជិះកង់ និងយូហ្គា និងទីពីរ ហាត់លើកទម្ងន់។ ការរួមបញ្ចូលគ្នានៃលំហាត់ប្រាណអាចបង្កើនការសម្រកជាតិខ្លាញ់ក្នុងរាងកាយបានលទ្ធផលល្អ”។ បន្ទាប់ពីអ្នកហាត់ប្រាណហើយ កុំព្យាយាមហូបអាហារណាមានជាតិខ្លាញ់ ស្រា និងផ្អែមៗ វាស្តាយកម្លាំងខំហាត់ណាស់ ហើយមកហូបអាហារបែបនេះ អ្នកគ្មានថ្ងៃសម្រកគីឡូតាមក្តីស្រមៃនោះទេ។

មានរឿងមួយទៀតដែលអ្នកសម្រកគីឡូចាំបាច់ត្រូវតែមាន ហើយការពារសុខភាព គឺជាតិទឹកនេះឯង។ តាមលោកស្រីវេជ្ជបណ្ឌិត Batra បាននិយាយថា “ជាតិទឹកមានសារៈសំខាន់សម្រាប់ប្រព័ន្ធរាងកាយតាមផ្នែកផ្សេងៗ វាជួយរំលាយអាហារ ដំណើរការតាមប្រព័ន្ធឈាម និងបេះដូងឬខួរក្បាលជាដើម។ អ្នកយ៉ាងហោចណាស់ គួរតែផឹកទឹក ៣ទៅ៥លីត្រ សម្រាប់អ្នកសម្រកគីឡូ។ ព្រោះរាងកាយយើងត្រូវការជាតិទឹក ៧០%ឯណោះ។ សូម្បីតែការគេងឱ្យបានស្កប់ស្កល់ជាវិធីដុតខ្លាញ់បានលឿន ព្រោះជាអំឡុងពេលរាងកាយសម្រាកត្រូវការជាតិខ្លាញ់ប្រើការដើម្បីផ្តល់ថាមពល និងបង្កើនសាច់ដុំ៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2359

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.4 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.5 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views
អត្ថបទថ្មីៗ
#អត្ថបទ PRFebruary 11 2025
៣វិធីជួយបង្កើតការចងចាំរបស់កូន ធ្វើឱ្យកូនរៀនឆ្លាត IQខ្ពស់ មិនខ្លាចសាលា ហើយចង់រៀន
#អាហារFebruary 11 2025
បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
#អត្ថបទ PRFebruary 11 2025
របៀបផឹកទឹកដោះគោ ជ្រើសទឹកដោះគោ ផឹកឱ្យត្រូវជាមួយបញ្ហា
#អាហារFebruary 10 2025
ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
#ព័ត៌មានFebruary 10 2025
ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
#អាហារFebruary 9 2025
ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia