សម្រស់
ឆ្ងល់ទេហេតុអ្វីគីឡូឡើងខ្លាំងទោះខំញ៉ាំតិច វេជ្ជ.គួច ម៉េងលី ថាអ្នកលើសទម្ងន់ខ្លាំងមកពីជំងឺនេះ

ការធាត់ឬឡើងគីឡូខ្លាំងខុសប្រក្រតី មិនមែនជារឿងធម្មតានោះទេ ប៉ុន្តែវាជាជំងឺរុាំរ៉ៃមួយប្រទេសដែលតែងតែកើតទៅលើបុរសនិងស្រ្តីប្រមាណជា ៧០%នៅលើសកលលោក។ ហើយជំងឺនេះត្រូវបានគេសង្កេតឃើញថាបានសម្លាប់មនុស្សប្រមាណជា ៣លាននាក់ជារៀងរាល់ឆ្នាំ នេះបើតាមការលើកឡើងរយៈវេជ្ជបណ្ឌិត គួច ម៉េងលី។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ឱ្យដឹងទៀតថាជំងឺធាត់ម្យ៉ាងដែលមានឈ្មោះថា Obesity គឺជាជំងឺដ៏គ្រោះថ្នាក់បំផុតសម្រាប់អាយុជីវិត ហើយជាទៅជំងឺនេះវាកើតឡើងដោយសារ ការញ៉ាំចំណីអាហារច្រើនលើសកម្រិត ហើយមិនបានហាត់ប្រាណឬធ្វើការឱ្យចេញញើសមកវិញទើបបណ្តាលមានខ្លាញ់កកនៅពាសពេញរាងកាយ។ ក្រៅពីនេះ អ្នកដែលកើតជំងឺធាត់អាចបណ្តាលមកពីជំងឺផ្សេងៗដូចជា ជំងឺ Insulin Resistance កត្តាមួយទៀតបណ្តាលមកពី អ្នកចូលចិត្តញ៉ាំអាហារញឹកញាប់ពេកជាពិសេសគឺយុវជនទាំងបុរសនឹងនារីដែលចូលចិត្តញ៉ាំញឹកញាប់គ្មានពេលកំណត់។

មួយវិញទៀត​ ជំងឺធាត់ Obesity ប្រសិនជាកើតឡើងទៅលើបុគ្គលណាម្នាក់ហើយ បុគ្គលនោះឯងនឹងប្រឈមជាមួយនឹងជំងឺផ្សេងៗទៀតដែលកើតក្នុងរាងកាយរបស់ពួកគេមានដូចជា ជំងឺទឹកនោមផ្អែម ឡើងជាតិខ្លាញ់ក្នុងឈាម ស្លាប់មួយចំហៀងខ្លួន និងផ្សេងៗទៀត។ បើចំពោះនារីវិញកាលណាធាត់លើសគីឡូខ្លាំងគឺនឹងជួបបញ្ហារាំងរដូវ និងមិនមានកូនផងដែរ។

បន្ថែមពីលើនេះទៀត ដើម្បីដឹងថាអ្នកកើតជំងឺធាត់លើសគីឡូនេះឬអត់ អ្នកអាចគិតតាមរូបមន្ត BMI ស្តង់ដារបាន។ ជាទូទៅគេគិតសម្រាប់បុគ្គលដែលមានអាយុ ៣០ឆ្នាំឡើងទៅគឺត្រូវយក (ទម្ងន់សរុប) ចែកជាមួយ(កម្ពស់)លើកជាការ៉េ។ ប្រសិនបើអ្នកចែកឃើញលទ្ធផលចន្លោះពី ១៨.៥ ទៅ ២៤.៩ នោះមានន័យថាគីឡូអ្នកធម្មតា ប៉ុន្តែបើចែកឃើញ ២៥ ទៅ ២៩.៩ នោះមានន័យថាអ្នកកំពុងតែលើសគីឡូ ហើយបើចែកឃើញលើស ៣០ នោះមានន័យថាយើងធាត់ បើចែកឃើញលើស ៤០ នោះមានន័យថាយើថកំពុងតែកើតជំងឺធាត់ដ៏គ្រោះថ្នាក់បំផុត៕

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.5 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views
អត្ថបទថ្មីៗ
#អត្ថបទ PRFebruary 11 2025
៣វិធីជួយបង្កើតការចងចាំរបស់កូន ធ្វើឱ្យកូនរៀនឆ្លាត IQខ្ពស់ មិនខ្លាចសាលា ហើយចង់រៀន
#អាហារFebruary 11 2025
បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
#អត្ថបទ PRFebruary 11 2025
របៀបផឹកទឹកដោះគោ ជ្រើសទឹកដោះគោ ផឹកឱ្យត្រូវជាមួយបញ្ហា
#អាហារFebruary 10 2025
ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
#ព័ត៌មានFebruary 10 2025
ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
#អាហារFebruary 9 2025
ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia