យោងតាមរយៈអង្គការសុខភាពពិភពលោក(WHO)បានឱ្យដឹងថា អាហារបំប៉ន ឬក៏អាហាររូបត្ថម្ភ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទ្រទ្រង់រាងកាយមនុស្សគ្រប់រូបដាច់ខាតត្រូវការអាហារបំប៉នដើម្បីជួយធ្វើឱ្យសរីរាង្គកាយរឹងមាំ មានសុខភាពល្អកាត់បន្ថយកហានិភ័យនៃជំងឺផ្សេងៗជួយឱ្យអាយុវែងមិនងាយឈឺ។
យ៉ាងណាមិញ ទាក់ទងនិងអាហារបំប៉ននេះក្រុមការងារចាបបៃតង សូមលើកយកតាមរយៈគេហទំព័រmedicalnewstodayបានបញ្ជាក់ឱ្យបានដឹងថាអាហារបំប៉នឬអាហាររូបត្ថម្ភ ដែលចំាបាច់សម្រាប់រាងកាយគឺមានច្រើន។
ដូច្នេះតើអាហារបំប៉នបែបធម្មជាតិបែបណាខ្លះ ដែលមិនប៉ះពាល់ដល់សុខភាពទោះបីជាញុំារាល់ថ្ងៃ?
ជាការពិតណាស់អាហារបំប៉នមានច្រើនតែអ្វីដែលមនុស្សជាច្រើនមិនសូវជាចាប់អារម្មណ៍នោះគឺអាហារបំប៉នមាននៅក្នុងប្រភេទអាហារនេះឯងអាហារដែលមានប្រូតេអ៊ី វីតាមីន សារធាតុរ៉ែ…និងសារធាតុចិញ្ចឹមផ្សេងៗ។តែប្រសិនបើអ្នកញុំាមិនបានគ្រប់ជីវជាតិក៏បណ្ដាលឱ្យអ្នកមិនសូវជាមានរាងកាយមាំមួន ខួរក្បាលឆ្លាតវៃរាងកាយទន់ខ្សោយ ជំងឺជាច្រើនក៏ងាយមកវាយលុករាងកាយស្រួលមិនខាន។
ដូច្នេះប្រភេទអាហារបំប៉នដែលអ្នកគួរតែបញ្ចូលក្នុងរាងកាយដើម្បីទទួលបានសុខភាពល្អ មានប្រព័ន្ធរាងកាយរឹងមាំ កាត់បន្ថយហានិភ័យកើតជំងឺកាចសាហាវ ប្រសិនបើកើតក៏ឆាប់ជាសះស្បើយលឿនដោយសារសរីរាង្គក្នុងខ្លួនរឹងមាំអាចសម្លាប់មេរោគងាយបង្កជាជំងឺបានលឿន។អាហារបំប៉នធម្មជាតិទាំងនោះមាននៅក្នុង។
១.ប្រភេទខ្លាញ់៖ ខ្លាញ់គឺសំដៅលើខ្លាញ់ល្អដែលមាននៅក្នុងប្រភេទសាច់ត្រីដូចជាត្រីសាម៉ុន ត្រីធូណា ត្រីសាឌីន…ជាដើម ។ដោយយោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថាប្រភេទខ្លាញ់ល្អនេះជួយបំប៉នសុខភាព ផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្កា៣ ដែលអាស៊ីតនេះអាចជួយធ្វើឱ្យកោសិកានៅក្នុងរាងកាយដំណើរការបានល្អដូចជាការបញ្ចេញហ្សែន អរម៉ូន ជួយដល់មុខងាររបស់ខួរក្បាលនិងសរីរាង្គភ្នែកកាត់បន្ថយហានិភ័យជំងឺបេះដូង ។
២.បន្លែបៃតង៖ បន្លែបៃតងសម្បូរដោយ ជាតិសរសៃដែលជាតិនេះរាងកាយត្រូវការយ៉ាងខ្លាំងព្រោះវាជួយដល់ប្រព័ន្ធរំលាយអាហារ ក្រពះពោះវៀនឱ្យរំលាយអាហារបានល្អ ញុំាទៅធ្វើឱ្យរាងកាយងាយស្រូបសារធាតុចិញ្ចឹមផ្សេងៗលឿន និងជួយកម្រិតជាតិស្ករនៅក្នុងឈាមបានល្អ។តួយ៉ាង សារធាតុសរសៃមានដូចជាស្ពៃ ត្រកួន ខាត់ណា ត្រសក់…ជាដើម។បន្លែទាំងអស់នេះសម្បូរទៅដោយសារធាតុរ៉ែវីតាមីន ជួយកាត់បន្ថយហានិភ័យជំងឺមហារីកផ្សេងៗ ទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូងការពារជំងឺពុកឆ្អឹងផងដែរ។
៣.ប្រភេទប្រូតេអ៊ីន៖ ជាស្តេចសារធាតុចិញ្ចឹមជួយទៅបំប៉នរាងកាយការពារជំងឺដែលរាងកាយមិនអាចខ្វះបានមានដូចជាប្រភេទស៊ុតសាច់ក្រហម សាច់មាន់ សាច់ត្រី គ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិជាដើម។ហើយប្រូតេអ៊ីននេះគឺមានសមត្ថភាពចូលរួមនៅក្នុងដំណកឈាម អរម៉ូន កម្រិតនិងកំណត់សារធាតុរាវនៅក្នុងខ្លួនចូលរួមថែរក្សាសាច់ដុំ ឆ្អឹងភ្នែក និងខួរក្បាល។
ជាចុងក្រោយទាំងនេះជាប្រភេទអាហារជួយបំប៉នសុខភាពបែបធម្មតាដែលយើងគួរតែញុំាជាប្រចាំថ្ងៃ តែប្រសិនបើញុំាមិនគ្រប់យើងអាចញុំាជាប្រភេទអាហារបំប៉នសុខភាពបន្ថែមបានដូចជាវីតាមីនឌី អូមេហ្គាក៏ដូចជាអាហារបំប៉នផ្សេងទៀត តែត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវជាមុនសិនមុនសម្រេចចិត្តប្រើប្រាស់៕
អត្ថបទដោយ៖ប៉ែត ធីតា

