សម្រាប់អ្នកកំពុងតែជួបបញ្ហាក្ដៅខ្លាំង យប់ឡើងពិបាកគេង គេងមិនសូវលក់ ជាពិសេសសម្រាប់អ្នកអត់មានម៉ាស៊ីនត្រជាក់សម្រាប់ប្រើទៀតកាន់តែពិបាកទប់ស្កាត់កម្ដៅ ដែលរំខានដល់អារម្មណ៍នៃកាគេងឱ្យលក់។
ខាងក្រោមនេះគឺជាវិធីគួរធ្វើពេលយប់ដើម្បីជួយឱ្យត្រជាក់សាច់ កាត់បន្ថយកម្ដៅជួយឱ្យគេងស្ងប់ជាងមុន
១.ហាមញុំាអាហារធ្ងន់ៗ៖ មានដូចជាប្រភេទស្រា អាហារហឹរ អាហារសាច់ខ្លាញ់ ច្រើន រួមទាំងភេសជ្ជៈមានជាតិផ្អែមៗ ព្រោះអាហារទាំងអស់នេះអាចបង្កើនកម្ដៅក្នុងខ្លួន ជាហេតុនាំឱ្យអ្នកកាន់តែក្ដៅជាងមុន រំខានដល់ដំណេក គេងលែងសូវលក់ផងដែរ។ តែអ្នកអាចជ្រើសរើសប្រភេទអាហារត្រជាក់ក្នុងដូចពពួកបន្លែ ផ្លែឈើ សាច់ត្រី ស៊ុត ទឹកធម្មតា កាត់បន្ថយផឹកគ្រឿងស្រវឹងនិងភេសជ្ជៈផ្អែមៗ ឱ្យបានច្រើន មកផឹកទឹកឱ្យបានគ្រប់វិញ ការពារសុខភាពលោកអ្នក។
២.សម្លៀកបំពាក់៖ យប់ឡើងអ្នកអាចជ្រើសរើសប្រភេទខោអាវ មានសាច់ក្រណាត់ទន់ៗ ស្ដើងៗដើម្បីពាក់ទៅត្រជាក់សាច់ កុំឱ្យក្ដៅកាន់តែខ្លាំងជាងមុន។ ចំណែកឯភួយអាចប្ដូរមកក្រណាត់សាច់ស្ដើងៗមកដណ្ពប់ជំនួយសិន ប្រសិនណាផ្ទះមានបង្អួតអាចបើកឱ្យខ្យល់ចូលកន្លះម៉ោងក៏បាន ដើម្បីកាត់បន្ថយកម្ដៅក្នុងបន្ទប់។
៣.ងូតទឹក៖ ដើម្បីចង់ឱ្យគេងលក់លឿន នៅពេលយប់នៅអំឡុងខែក្ដៅនេះ មុខចូលគេងអាចងូតទឹកភ្លាម ជូតសក់ឱ្យស្ងួតប្រហែល៧០ភាគរយ អាចចូលគេងភ្លាម ព្រោះងូតទឹករួចភ្លាម ក្នុងខ្លួននឹងត្រជាក់មិនសូវក្ដៅ ដូច្នេះអាចឆាប់គេងលក់លឿនជាងធម្មតា៕
អត្ថបទដោយ៖ ប៉ែត ធីតា