ទម្លាប់៥នៅពេលល្ងាច
ទី១៖ លាងសម្អាតគ្រឿងសម្អាងចេញពីមុខ(Remove make up)៖ សម្រាប់អ្នកដែលតែងតែផាត់មុខជារៀងរាល់ថ្ងៃ នៅមុនពេលចូលគេងអ្នកត្រូវតែជូតមុខរបស់អ្នកចេញជាមួយទឹក Remove make up ប្រភេទណាក៏បាន មុនពេលអ្នកលាងមុខជាមួយនឹងហ្វូម។
ទី២៖ លាងមុខជាមួយហ្វូម៖ ដុសមុខរបស់អ្នកថ្នមៗដោយប្រើរយៈពេល ៦០វិនាទី ហើយអំឡុងពេលលាងមុខអ្នកត្រូវយកចិត្តទុកដាក់ដុសឱ្យបានល្អិតល្អន់នៅត្រង់ចង្កា ថ្ងាស ថ្ពាល់ និងតំបន់ក្បែរច្រមុះ ដើម្បីជម្រះមុនសាច់ និងមុនអង្កាមឱ្យបានជ្រះល្អ។
ទី៣៖ លាបសេរ៉ូមការពារស្បែកមុខ៖ បន្ទាប់ពីបានសម្អាតមុខនិង ធ្វើការជូតទឹកTonerហើយនោះ ឥឡូវនេះដល់ពេលដែលអ្នកត្រូវលាបសេរ៉ូមទៅលើមុខរបស់អ្នកហើយ។ អ្វីដែលអ្នកគួរធ្វើល្អបំផុតក្នុងការប្រើសេរ៉ូមលើមុខនោះគឺ អ្នកមិនអាចបន្តក់សេរ៉ូម ៣ ទៅ ៤ តំណក់នៅលើមុខបានហើយ ដោយសារធាតុនៅក្នុងសេរ៉ូមគឺមានជាតិប្រេង ដូច្នេះប្រសិនបើអ្នកលាបវាច្រើនវាអាចធ្វើឱ្យស្បែកមុខរបស់អ្នករលាក ឬ ឡើងក្រហម។ បន្ថែមពីនេះ ការលាបសេរ៉ូមដែលត្រឹមត្រូវបំផុតនោះគឺ៖
· ប្រើម្រាមដៃ៖ ការប្រើចុងម្រាមដៃមកធ្វើការម៉ាស្សាថ្នមៗស្រាលៗនៅលើផ្ទៃមុខ ពេញរង្វង់មុខ ដើម្បីឱ្យស្បែកមុខស្រូបយកសេរ៉ូមបានល្អ។
· ប្រលាបាតដៃ៖ បន្តក់ទឹកសេរ៉ូម ៣ ទៅ៤ដំណក់នៅលើបាតដៃរួចឈ្លីបាតដៃរបស់អ្នក ហើយមកធ្វើការម៉ាស្សានៅលើផ្ទៃមុខរបស់អ្នកស្រាលៗថ្នមៗពេញផ្ទៃមុខ ដើម្បីឱ្យសេរ៉ូមបានជ្រៀបចូលទៅក្នុងស្បែកមុខកាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់។លាបឡេការពារមុខពេលយប់៖
ទី៤៖ បន្ទាប់ពីជូតមុខជាមួយនឹងទឹក Toner រួចរាល់ហើយអ្នកត្រូវលាបឡេការពារមុខពេលយប់របស់អ្នក អ្នកលាបឡេប្រភេទណាក៏បានដែលត្រូវជាមួយមុខរបស់អ្នក ហើយវាជួយព្យាបាល និងជួយរក្សាស្បែកមុខរបស់អ្នកឱ្យភ្លឺរលោង។

