ព័ត៌មាន
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ប្រកាសពីកិច្ចសហការដៃគូអាជីវកម្ម ដើម្បីលើកកម្ពស់សេវាកម្មថែទាំសុខភាព

រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៤ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន ភ្នំពេញ មេឌីខល សឺវិស ខមភេនី លីមីធីត បានប្រកាសពីកិច្ចសហការរួមគ្នា ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា។ ភាពជាដៃគូអាជីវកម្មនេះ ធ្វើឡើងជាផ្លូវការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងផ្តល់ឱ្យអតិថិជននូវអត្ថប្រយោជន៍បន្ថែម នៅពេលប្រើប្រាស់បណ្ណឥណទាន និងឥណពន្ធរបស់ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ សម្រាប់ធ្វើការទូទាត់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរអន្តរជាតិ។

លោក ឡោ សាលី នាយក នាយកដ្ឋានប្រតិបត្តិការ នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយក្រុមហ៊ុន ភ្នំពេញ មេឌីខល សឺវិស ខមភេនី លីមីធីត ដែលជាក្រុមហ៊ុនឈានមុខខាងផ្នែកសេវាថែទាំសុខភាព ដែលផ្តោតសំខាន់លើការផ្តល់សេវាវេជ្ជសាស្រ្តសម្រាប់ប្រជាជនកម្ពុជា។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រសុខុមាលភាពរបស់អតិថិជនរបស់យើង ដោយផ្តល់ឱ្យពួកគាត់នូវអត្ថប្រយោជន៍បន្ថែម ដែលលើសពីសេវាកម្មធនាគារបែបប្រពៃណី។"

ស្របនឹងគ្នានេះដែរ លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានមានប្រសាសន៍ថា “អនុស្សរណៈនៃការយោគយល់គ្នានេះបង្ហាញពីការបោះជំហានទៅមុខដ៏សំខាន់មួយក្នុងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ដើម្បីឱ្យប្រជាជនកម្ពុជាទទួលបាននូវការថែទាំសុខភាពដែលមានគុណភាពខ្ពស់។ យើងមានទំនុកចិត្តថា កិច្ចសហការនេះនឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ស្ថាប័នទាំងពីរប៉ុណ្ណោះទេ សំខាន់ជាងនេះទៅទៀតនោះនឹងផ្តល់លទ្ធភាពជូនអតិថិជន​ក្នុងការរៀបចំគិតគូពីសុខភាព និងសុខុមាលភាពរបស់ពួកគេ ដោយគ្មានភាពតានតឹងផ្នែកហិរញ្ញវត្ថុហួសហេតុពេក”។

ភាពជាដៃគូនេះ ផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជន ដូចជាប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ ជាមួយនឹងបណ្ណឥណពន្ធ និងឥណទានរបស់ធនាគារ អតិថិជនអាចធ្វើការទូទាត់ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពនៅមន្ទីរពេទ្យ។ បន្ថែមពីលើនេះផងដែរ​ មធ្យោបាយទូទាត់នេះនឹងផ្ដល់ភាពងាយស្រួល និងកាត់បន្ថយការកាន់សាច់ប្រាក់ច្រើន និងក្តីកង្វល់អំពីសុវត្ថិភាព ព្រមទាំងធានានូវដំណើរការទូទាត់ប្រកបដោយប្រសិទ្ធភាព និងភាពរលូន។

លើសពីនេះ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃលើសេវាវេជ្ជសាស្រ្តជាច្រើនប្រភេទ ដែលផ្តល់ជូននៅមន្ទីរពេទ្យ នៅពេលទូទាត់ជាមួយបណ្ណឥណពន្ធ និងឥណទានរបស់ធនាគារ រួមមានការបញ្ចុះតម្លៃរហូតដល់ ១៥% លើតម្លៃបន្ទប់។ ព័ត៌មានលម្អិតជាក់លាក់នៃការបញ្ចុះតម្លៃទាំងនេះនឹងត្រូវបានប្រកាសនាពេលខាងមុខ ដែលអនុញ្ញាតឱ្យអតិថិជនរៀបចំផែនការចំណាយលើការថែទាំសុខភាពរបស់ពួកគាត់ដោយភាពងាយស្រួល និងតម្លៃសមរម្យជាងមុន។

អំពី មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ

មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាសាខារបស់មន្ទីរពេទ្យបាងកក​ ប្រទេសថៃ និងជាសមាជិកនៃក្រុមហ៊ុន Bangkok Dusit Medical Services (BDMS) ដែលជាបណ្ដាញមន្ទីរពេទ្យក៏មានកិត្យានុភាពបំផុតមួយនៅប្រទេសថៃ និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាមន្ទីរពេទ្យក្នុងស្រុកដំបូងគេ ដែលត្រូវបានទទួលស្គាល់ដោយ JCI (ជាអង្កការត្រួតពិនិ្យគុណភាពមន្ទីរពេទ្យអន្តរជាតិប្រចាំនៅសហរដ្ឋអាមេរិក) បីដងជាប់ៗគ្នា តាំងពីឆ្នាំ ២០១៧ មក។ យើងជាមន្ទីរពេទ្យដែលមានស្តង់ដារស្របតាមមាត្រាដ្ឋានអន្ដរជាតិ មានក្រុមគ្រូពេទ្យពោរពេញដោយជំនាញច្បាស់លាស់ ឧបករណ៍ទំនើប គោរពនូងគោលការណ៍សុវត្ថិភាព និងឯកជនភាពខ្ពស់របស់អ្នកជំងឺ ហើយធ្វើការយ៉ាងស្អិតរមួតជាមួយដៃគូក្រុមហ៊ុនធានារ៉ាប់រងទាំងក្នុងស្រុក និងក្រៅប្រទេស។

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នឹងបន្តលើកកម្ពស់គុណភាពនៃការថែទាំ ហើយនឹងបន្តធ្វើការជាមួយសហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាព ដើម្បីធានាគុណភាពជីវិត និងទទួលបានកំណើនប្រកបដោយផលិតភាពនៃចំណេះដឹង និងសម្រេចបាននូវសេដ្ឋកិច្ចប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា។

អំពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  គឺជាក្រុមហ៊ុនរួមទុន (Joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោក ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ៕


Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1453

អត្ថបទទាក់ទង

#ព័ត៌មាន

ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
Tror Sopheap
November 8 2024
104 views

#ព័ត៌មាន

ខ្មែរអស្ចារ្យ! អង្ករខ្មែរជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោក
Tror Sopheap
November 7 2024
113 views

#ព័ត៌មាន

តិចផ្តាសាយធំ! តំបន់នេះ មានភ្លៀងធ្លាក់ មានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០%
Tror Sopheap
November 5 2024
112 views

#ព័ត៌មាន

សូមប្រយ័ត្ន! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥%
Tror Sopheap
November 3 2024
107 views

#ព័ត៌មាន

សូមប្រុងប្រយ័ត្នផង! កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះកង្រីបានវិវត្តទៅជាព្យុះសង្ឃរាថ្ងៃទី៣១
Tror Sopheap
October 31 2024
176 views

#ព័ត៌មាន

សូមបងប្អូនប្រុងប្រយ័ត្នផង! កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះចំនួន២ ថ្ងែទី២៨-៣០ ខែតុលា
Tror Sopheap
October 28 2024
102 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
693 views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
675 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
541 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 21 2024
អ្នកជំនាញប្រាប់ថា ប្រើក្បួនពិសេសនេះ ជួយស្រាយបញ្ហាចេញទ្រូងឱ្យស្រឡះចិត្ត ឱ្យចិត្តរឹងមាំ
#អត្ថបទ PRNovember 20 2024
ក្រុមហ៊ុន បច្ចេកវិទ្យាធំមួយរបស់ថៃ រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី “ការបង្កើតសហគ្រាសដ៏ឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហា បច្ចេកវិទ្យាជូនសហគ្រិន
#ចិត្តសាស្ត្រNovember 20 2024
អាហារ ៤មុខ ជួយកាត់ស្រ្តេស ឱ្យផ្លូវចិត្តរីករាយ ស្រស់ថ្លា
#អាហារNovember 18 2024
រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia