ចិត្តសាស្ត្រ
៣ក្បួនថែរក្សាសុភមង្គលគ្រួសាររបស់ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ឲ្យស្រឡាញ់គ្នាបាត់មុខមិនបាន
Senghong Kong
February 23 2023
669 views

បើយើងសម្រេចចិត្តថាកាន់ដៃនរណាម្នាក់មករួមដំណើរដើរលើផ្លូវជីវិតជាមួយគ្នានោះ ពិតណាស់យើងតែងតែប្រាថ្នាឲ្យការរស់នៅជាមួយគ្នាពោរពេញទៅដោយសុភមង្គល ស្នាមញញឹម សំណើចក្អាកក្អាយជារៀងរាល់ថ្ងៃ។ ប៉ុន្តែមានកត្តាជាច្រើនដែលទាមទារឲ្យយើងធ្វើវាឡើងក្នុងការស្វែងរកសុភមង្គល តួយ៉ាងដូចជីវិតស្នេហារបស់ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ដែលត្រូវបានមហាជនចាត់ទុកថាជាគ្រួសារមួយដែលគំរូហើយយកតម្រាប់តាម នេះក៏ព្រោះតែពួកគាត់ទាំងពីរបានប្រើក្បួនថែរក្សាសុភមង្គល ដូចខាងក្រោម៖

១. គោរពឲ្យតម្លៃគ្នា៖ ដូចដែលយើងគ្រប់គ្នាបានឃើញស្រាប់ហើយគ្រួសារដ៏ឧត្តុងឧត្តមរបស់ពួកលោកទាំងពីរតែងតែគោរពលើការសម្រេចចិត្តរបស់គ្នា ដោយឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា "ប្រពន្ធដែលយើងជ្រើសរើសយក ត្រូវរកឲ្យដូចប្រពន្ធខ្ញុំទៅ ប្រពន្ធខ្ញុំមិនដែលសួររឿងនឹងផង។ ប្រពន្ធខ្លះថា ទាល់តែមានពេលវេលាសម្រាប់គេ ថាថ្ងៃសៅរ៍អាទិត្យត្រូវជូនគេដើរលេងជាដាច់ខាត បើប្រពន្ធខ្ញុំ,ខ្ញុំដឹកតែចូលព្រៃ ខ្ញុំទៅព្រៃគាត់ទៅព្រៃ ទៅមើលស្វាជាមួយគ្នា បើប្រពន្ធមិនសុខចិត្តមិនដឹងធ្វើមិច បើចង់ទៅខារ៉ាអូខេ ទៅខ្លួនឯងទៅ ខ្ញុំអត់ចូលខារ៉ាអូខេ ខ្ញុំអត់ទៅលេងល្បែង ខ្ញុំអត់ទៅផឹក។”

ចំណុចនេះបានន័យថា រវាងលោកជាមួយនឹងភរិយាគឺបានផ្ដល់ទំនុកចិត្ត និងព្យាយាមយល់ចិត្តគ្នាទៅវិញទៅមក។ ជាក់ស្ដែងភរិយារបស់លោក គឺលោកជំទាវ ម៉ែន ស៊ុន មិនដែលទាមទារថ្ងៃសៅរ៍អាទិត្យថាត្រូវតែឱ្យលោកជូនទៅផ្សារទំនើប ឬត្រូវកំដរខ្លួននោះទេ។ ប្រសិនបើលោកមានកិច្ចការងារត្រូវចុះទៅចម្ការដំណាំផ្សេងៗ ភរិយារបស់លោកភាគច្រើននឹងទៅជួយកិច្ចការងារផ្សេងៗជាមួយគ្នា ដែលនេះហើយជាការផ្ដល់នូវទំនុកចិត្ត និងការយល់ចិត្តគ្នាដែលជាមូលហេតុអាចជួយឱ្យចំណងគ្រួសារមានសុភមង្គល។

២. ជួយជ្រោមជ្រែងគ្នា៖ មិនថាឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ធ្វើមុខជំនួញបែបណា ជាពិសេសគឺមុខជំនួញកសិកម្មដែលរូបលោកកំពុងធ្វើជារៀងរាល់ថ្ងៃ គឺទាមទារឲ្យរូបលោកចំណាយកម្លាំងកាយច្រើនក្នុងការចុះទៅវាលព្រៃ ហាលក្ដៅ ហាលភ្លៀង ក៏ប្រពន្ធរបស់លោកតែងតែអមដំណើរជាមួយប្ដីជានិច្ច។ មិនថាចុះទៅត្រួតពិនិត្យចម្ការ កសិដ្ឋាន ដោយមិនរុញរាខ្លាចក្ដៅត្រជាក់ឡើយ ដោយជាញឹកញាប់យើងក៏បានឃើញលោកជំទាវជួយជាគំនិតដើម្បីធ្វើឲ្យមុខរបរកាន់តែរីកចម្រើន។ ដែលទង្វើបែបនេះហើយធ្វើឲ្យលោកជាប្ដីមានកម្លាំងកាយចិត្តក្នុងការធ្វើមុខជំនួញជំនះឧបសគ្គគ្រប់បែបយ៉ាង។

៣. ស្មោះត្រង់នឹងគ្នា៖ តាមការឃើញជាក់ស្តែង ពួកលោកទាំងពីរតែងតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ខណៈភាពស្មោះត្រង់នេះគឺជាកត្តាចម្បងបំផុតដែលនាំឆ្ពោះឲ្យគ្រួសារមានតែសុភមង្គល ស្នាមញញឹមជារៀងរាល់ថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជាគម្រូដ៏ល្អសម្រាប់ឲ្យកូនចៅបានឃើញហើយយកតម្រាប់តាមផងដែរ។

ជាចុងក្រោយមកវិញនៅមានកត្តាជាច្រើនទៀតដែលដៃគូជីវិតរបស់ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី

តែងតែធ្វើឡើងជាមួយគ្នា ក្នុងការថែរក្សាសុភមង្គលឲ្យបានស្ថិតស្ថេរយូរអង្វែងជារៀងរហូត។ មួយវិញទៀតចាបបៃតងសូមផ្ដាំទៅដល់គូស្នេហ៍ទាំងអស់បើសម្រេចចិត្តថារើសគ្នាហើយ គួរតែបើកចិត្តក្នុងការធ្វើរឿងដែលធ្វើឲ្យគ្រួសារមានសុភមង្គល ព្រោះថាបើគ្រួសារសប្បាយចិត្តការងារ រកស៊ី ទ្រព្យធន នឹងហូរចូលមកដោយឯកឯង ៕

អត្ថបទដោយ៖ ស្រីណុច

 

 

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតមានការផ្លាស់ប្តូរ ហើយចិត្តរីករាយ អ្នកត្រូវគិត ៣នេះ
Tror Sopheap
May 28 2026
85 views

#ចិត្តសាស្ត្រ

រៀនពីកំហុសទាំង ៣នេះ នាំឱ្យអ្នកខ្សោយទំនាក់ទំនង ហើយមិនហ៊ាននិយាយជាមួយអ្នកដទៃទៀត
Tror Sopheap
May 27 2026
51 views

#ចិត្តសាស្ត្រ

អ្នកមានសញ្ញាទាំង ៤នេះ ជាមនុស្សឆ្លាត ជាមនុស្សមានសមត្ថភាពពូកែ អត់ដឹងខ្លួនទេ
Tror Sopheap
May 26 2026
1.1 K views

#ចិត្តសាស្ត្រ

ដឹងទេ? គ្រាន់តែរួ.ម> មេ.ត្រី ១អាទិត្យ ២ទៅ ៣ដង ពង្រឹងសុខភាព ការពារជំងឺទាំង ៥នេះ
Tror Sopheap
May 21 2026
4 K views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតអាយុ ១០០ឆ្នាំណែនាំច្បាប់មាស ២នេះ នាំឱ្យជីវិតអ្នករស់មានក្តីសុខបំផុត
Tror Sopheap
May 19 2026
1.3 K views

#ចិត្តសាស្ត្រ

គ្រូពេទ្យណែនាំ ១វិធីកុំឱ្យខួរក្បាលអ្នកគិតច្រើន ហើយឆាប់គេងលក់លឿន
Tror Sopheap
May 18 2026
1.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia