សម្រស់
លាបគ្រីមផ្ដល់សំណើមរាល់ថ្ងៃ មុខនៅតែស្រអាប់ ខ្សោះជាតិទឹក គួរតែធ្វើរឿង២នេះ
Senghong Kong
June 17 2024
2.6 K views

មានមនុស្សជាច្រើនរអ៊ូថា លាបក្រែមផ្ដល់សំណើមរាល់ថ្ងៃ ប៉ុន្តែស្បែកមុខនៅតែខ្សោះជាតិទឹក ខ្មៅស្រអាប់ លាបម្សៅមិនចូល ពេលផាត់មុខក៏មិនស្អាតដែរ ស្បែកមុខខ្ជាក់ម្សៅមកវិញឬក៏ឡើងប្រផេះតែម្ដងក៏មានដែរ។

ប្រសិនបើ អ្នកទាំងអស់គ្នាប្រាកដថាបានប្រើគ្រីមផ្ដល់សំណើមហើយ ប៉ុន្តែស្បែកមុខនៅតែមិនភ្លឺស្អាត អ្នកទាំងអស់គ្នាគួរតែធ្វើរឿង២នេះ៖

១ អ្នកទាំងអស់គ្នា គួរតែជម្រុះកោសិកាចាស់។ ជាធម្មតាស្បែកនឹងធ្វើការជម្រុះកោសិកាចាស់ខ្លួនឯងរាល់ថ្ងៃ២៨ថ្ងៃម្ដង ប៉ុន្តែពេលអាយុកាន់តែច្រើន បូករួមផ្សំជាមួយកាកសំណល់គ្រឿងសម្អាង Skincare ធូលីដី កកស្ទះបន្ថែមទៀតនោះ ធ្វើឱ្យការជម្រុះកោសិកាចាស់តាមធម្មជាតិមិនបានល្អ និងបង្កជាការស្ទះរន្ធរោម។  បើយើងមិនជួយជម្រុះកោសិកាចាស់ពីក្រៅបន្ថែមទេ អ្នកទាំងអស់គ្នាអាចសង្កេតមើលបានពីមុនស្បែកបាក នឹងចាប់ផ្ដើមលាបអ្វីក៏ចូលដែរ ស្បែកស្រអាប់ ឡើងក្រាស់រឹង ស្ងួតៗ ចាស់លឿន ពិសេសកើនភ្លីជ្រួញ លាបផលិតផលអីក៏មិនងាយបានផលដែរ ដោយសារតែកោសិកាដែលខូចខាតមិនបានជម្រុះចេញ។

ហេតុផលនេះ អាចជាមូលហេតុមួយដែលធ្វើឱ្យលាបក្រែមផ្ដល់សំណើមមិនបានផលនេះឯង។ ការជម្រុះកោសិកាជាទូទៅមាន២ គេហៅថា Physical exfoliate ជម្រុះតាមបែបធម្មជាតិ ភាគច្រើនអ្នកទាំងអស់គ្នាច្រើនតែស្គាល់ជាប្រភេទស្រ្កាប់ និង Chemical exfoliate ជាលក្ខណៈគីមី ដែលមាន Salicylic Acid, BHA ,AHA ,PHA ,Retinol អាចមានក្នុងទម្រងជាម៉ាសភក់(Clay mask) Toner សំឡីជូតមុខ ស្ក្រាប់...។ បញ្ជាក់ត្រូវចាំមិនមែនជម្រុះច្រើនពេកទេ ព្រោះអាចប៉ះពាល់សរសៃអេឡាស់ស្ទីន នៃស្បែកមុខ គួរតែធ្វើ១ឬ២ដងបាន ហើយ ហើយត្រូវចាំទៀតថាបើជម្រុះកោសិកាចាស់ពេលព្រឹកមុនចេញក្រៅត្រូវតែលាបក្រែមផ្ដល់សំណើមឱ្យស្បែក និងប្រើឡេការពារកម្ដៅថ្ងៃឱ្យបានក្រាស់ ឬRe apply ឱ្យញឹកញាប់បន្តិច ដោយសារដែលពេលយើងជម្រុះកោសិកាចាស់ UV ពីព្រះអាទិត្យអាចបំផ្លាញស្បែករបស់យើងបានងាយ។ បើជម្រុះទៅពេលយប់ ពេលជម្រុះរួចភ្លាមៗត្រូវតែលាបក្រែមផ្ដល់សំណើមឱ្យស្បែកវិញកុំឱ្យច្រើនយើងស្ងួត ហើយចូលគេងតែម្ដងទៅ។

គួរតែបិទម៉ាសសន្លឹក ឬហៅSheet mask ។ មូលហេតុដោយសារក្នុងម៉ាសសន្លឹកភាគច្រើនវាមានសារធាតុជួយបើរន្ធរោមដែលស្ទះបាន ប៉ះសន្លឹកមួយចំនួនអាចក៏ជួយDetox បន្សាបជាតិពុលមួយចំនួនដែលសល់ជាជាតិកខ្វក់ ខ្លាញ់ ញើស និងគ្រឿងសំអាង ដែលវាប្រមូលផ្ដុំគ្នាធ្វើឱ្យស្ទះរន្ធរោមរបស់យើងបាន។ បើអ្នកទាំងអស់គ្នា កំពុងតែចង់ផ្ដល់ជាតិសំណើមបន្ថែមឱ្យស្បែកមុខ អ្នកទាំងអស់គ្នាគួរតែរើសយកម៉ាសសន្លឹក ដែលមានសារធាតុផ្សំពី Hyaluronic Acid ព្រោះសារធាតុនេះគឺផ្ដល់សំណើមឱ្យស្បែកយើងបានល្អ។  ភាគច្រើន យើងតែងសង្កេតឃើញថា មុនពេលផាត់មុខ គេតែងតែបិទម៉ាសសន្លឹក១៥នាទីមុនសិន ដើម្បីឱ្យផាត់ចូលមុខល្អនិងជាប់បានយូរ។ សូមបញ្ជាក់ផងដែរ គួររើសមើលម៉ាសណាឱ្យត្រូវជាមួយនឹងស្បែកផងដែរ។

បន្ថែមពីលើនោះ គួរតែមើលឡើងវិញផងដែរ ថាគ្រីមផ្ដល់សំណើម ឬសេរ៉ូមផ្ដល់សំណើម ដែលអ្នកកំពុងប្រើនោះ ត្រូវនឹងប្រភេទស្បែកហើយឬនៅ(ចុចអត្ថបទរបៀបរើសគ្រីមផ្ដល់សំណើមតាមប្រភេទស្បែក)។ ប្រសិនបើចង់ឱ្យស្បែកភ្លឺថ្លា ក៏ត្រូវមើលដែលថាផលិតផលដែលអ្នកកំពុងប្រើមានសារធាតុណាមួយជំនួយឱ្យស្បែកភ្លឺថ្លាហើយឬនៅ(ចុចដើម្បីមើលពីសារធាតុផ្សំដែលជួយឱ្យស្បែកភ្លឺថ្លា)។

អត្ថបទដោយ៖ សេងហុង-Senghong

#សៀវភៅសម្រស់ភាគ៦

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.5 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.3 K views
អត្ថបទថ្មីៗ
#ព័ត៌មានMay 17 2026
ប្រយ័ត្ន! មនុស្ស ៤ក្រុមនេះ ងាយប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានMay 17 2026
WHO ប្រកាស៖ ការផ្ទុះរាត្បាតជំងឺអេបូឡា​ចំនួនអ្នកឆ្លងកើនឡើង និងអ្នកស្លា.\ប់
#អត្ថបទ PRMay 17 2026
ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”
#ព័ត៌មានMay 16 2026
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ ប្រទេស ១នេះ ផ្ទុះឡេីងជំងឺ​អេបូឡា សង្ស័យ ២៤៦ករណី ហើយអ្នកស្លាប់ ៦៥នាក់​
#ចិត្តសាស្ត្រMay 15 2026
កុំឱ្យឈ្លោះគ្នា! ដៃគូត្រូវគិតលើរឿង ៤នេះសិន មុនដឹកដៃគ្នារៀបការ
#ជំងឺMay 15 2026
មន្ទីរពេទ្យខ្មែរ ១នេះសង្រ្គោះកុមារីអាយុ ២ឆ្នាំ មានជំងឺដុំសាច់ខ្លាញ់ពីកំណើតក្នុងប្រអប់ទ្រូង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia