សម្រស់
របៀបរើសគ្រីមផ្ដល់សំណើម(Moisturizer ) ឱ្យត្រូវតាមប្រភេទស្បែកមុខ


ការផ្ដល់ជាតិសំណើមដល់ស្បែក គឺជាគន្លឹះសំខាន់បំផុតមិនអាចរំលងបាន ប្រសិនបើអ្នកចង់បានស្បែកស្អាត មិនសូវមានបញ្ហាមុន ឬបញ្ហាផ្សេងៗទៀត។ មិនតែប៉ុណ្ណោះស្បែកដែលមានសំណើមគ្រប់គ្រាន់ គឺមិនងាយចេញស្នាមជ្រីវជ្រួញ ឬចាស់ជាងវ័យឡើយ។ អ្វីដែលសំខាន់ផលវិបាកធំមួយនោះគឺ មនុស្សមួយចំនួនធំនៅមិនដឹងថាគួររើសឡេឬគ្រីមផ្ដល់សំណើម(Moisturizer ) បែបណាលាបឱ្យត្រូវនឹងស្បែកមុខខ្លួនឯង។ មកដឹងពីវិធីរើសគ្រីមផ្ដល់សំណើម សម្រាប់អ្នកដែលមានស្បែក ស្ងួត ប្រេង និងងាយប្រតិកម្ម ដូចខាងក្រោមនេះ។

ត្រូវដឹងថា ប្រភេទគ្រីមផ្ដល់សំណើមចែកចេញជា៣ប្រភេទ៖

Humectant រូបមន្តនេះគឺចាប់យកសំណើមពីបរិយាកាស មកផ្ដល់ឱ្យស្បែកមុខ និងស្រូបយកសំណើមពីស្រទាប់ទី២របស់ស្បែក មកខាងលើស្រទាប់ទី១ធ្វើឱ្យមុខរបស់យើងមានជាតិសំណើម។ ក្នុងរូបមន្តនេះ Humectant មានសារធាតុផ្សំដូចជា Hyaluronic Acid, Glycerin, Honey, Aloe Vera...។

Occlusive រូបមន្តនេះគឺប្រៀបដូចជារនាំងទប់ជាតិសំណើម កុំឱ្យចេញមកក្រៅ ធម្មតាស្បែករបស់យើងមានជាតិសំណើមស្រាប់ហើយ តែវាហួតមកខាងក្រៅខ្លាំងពេកធ្វើឱ្យស្បែកស្ងួត ចឹងនៅពេលដែលយើងលាបក្រែមផ្ដល់សំណើមប្រភេទនេះលើស្បែកគឺវារក្សាជាតិសំណើមនៅក្នុងស្បែកបានល្អ ហើយរូបមន្តនេះ ខាប់ខ្លាំង ដែល Occlusive មានសារធាតុផ្សំពី Mineral Oil, Lanolin, Jojoba oil, Olive Oil, Shea Butter…

Emollient រូបមន្តនេះដូចជាអ្នកទៅបំពេញចន្លោះឱ្យស្បែករបស់យើង ភាគច្រើនលាបហើយធ្វើឱ្យស្បែកម៉ដស្មើសាច់ល្អ ដែល Emollient សារធាតុផ្សំដូចជា ceramides, cocoa butter, collagen,jojoba oil...។

បញ្ជាក់៖ រូបមន្តទាំង៣នេះ គេនឹងយកវាមកបញ្ជូលគ្នា ដែលក្លាយជាក្រែមផ្ដល់សំណើមមួយ ដែលមានទម្រង់ខាប់ឬរាងអាស្រ័យលើថាគេដាក់រូបមន្តមួយណាតិចជាងឬច្រើនជាង ដើម្បីតម្រូវតាមប្រភេទស្បែក។ ហើយទម្រង់របស់ក្រែមផ្ដល់សំណើមមាន៣ដូចជា ទម្រងរូបរាងជាជែល( Gel),គ្រីម( Cream) និងឡេ( lotion)។

សម្រាប់ស្បែកស្ងួត គួរតែប្រើលក្រែមផ្ដល់សំណើមប្រភេទ Humectant និង Occlusive ដូចបានពន្យល់ខាងលើចឹង ប្រភេទ២នេះ ជួយស្រូបសំណើមពីខាងក្រៅចូលមកស្បែក និងមួយទៀត ជួយទប់ជាតិសំណើមឱ្យនៅតែក្នុងស្បែកកុំឱ្យហួតចេញមកក្រៅ ហើយរើសយកទម្រង់ជាងCream ដោយសារតែក្រែមមានសភាពខាប់ ផ្ដល់ជាតិសំណើមនិងទប់ជាតិឱ្យស្បែកបានល្អ។

សម្រាប់ស្បែកប្រេង គួររើសក្រែមផ្ដល់សំណើមមានទម្រង់ជាង Gel and lotion ដោយសារវារាវ ស្រាលងាយស្រួលស្រូបចូលស្បែកមុខល្អ ដែលភាគច្រើនគេធ្វើពីប្រភេទ Humectant និង Emollient ព្រោះមុខរបស់យើងមានប្រេងជាតិច្រើនស្រាប់ ត្រូវការទាំងជាតិសំណើមបន្ថែមនិងសារធាតុប្រេងល្អ ដែលដូចទៅរំញោចក្រពេញប្រេងកុំឱ្យផលិតផលប្រេងមកច្រើនពេក។ ប្រភេទក្រែមផ្ដល់សំណើម ប្រភេទ Humectantនេះ ក៏អាចត្រូវសម្រាប់អ្នកមានស្បែកប្រភេទធម្មតា និងចម្រុះបានដែរ។

សម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម គួរតែរើសក្រែមផ្ដល់សំណើមណាដែលមានសារធាតុផ្សំដូចជា Glycerin, Hyaluronic Acid, Green Tea, Ceramides, Aloe Vera គួរប្រើគ្រីមផ្ដល់សំណើមណាដែលផ្ដល់ទាំងជាតិទឹក និងប្រេងឱ្យគ្រប់គ្រាន់ ហើយសំខាន់បំផុតក្រែមផ្ដល់សំណើមសម្រាប់អ្នកមានស្បែកងាយប្រតិកម្ម ត្រូវតែគ្មានជាតិអាកុល (Alcohol free) គ្មានសារធាតុបន្ថែមក្លិនឱ្យក្រអូប( Fragrance free) គ្មានប្រេងរុក្ខជាតិ( Essential oil free)។

បន្ថែមពីលើនេះផងដែរ លោកអ្នកក៏អាចជ្រើសប្រើជាលក្ខណៈសេរ៉ូមផ្ដល់សំណើមក៏បានដែរ ព្រោះងាយជ្រាបចូលស្បែកបានលឿន និងសមស្របតាមប្រភេទស្បែកនិងអាកាសធាតុក្នុងប្រទេសកម្ពុជាយើង។ មុននឹងប្រើផលិតផលអ្វីក៏ដោយសូមប្រឹក្សាជាមួយអ្នកជំនាញជាមុន ឬស្គាល់ពីផលិតផលនិងប្រភេទស្បែកខ្លួនឯងសិន ហាមប្រើតាមគ្នា។ សារធាតុផ្សំខាងលើ បងប្អូនអាចមើលលើសំបកផលិតផលបាន ងាយស្រួលទិញជាងមុន៕

ប្រភព៖ Dermatologist

អត្ថបទដោយ៖ សេងហុង-Senghong

#សៀវភៅសម្រស់ភាគ១

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.5 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.3 K views
អត្ថបទថ្មីៗ
#ព័ត៌មានMay 17 2026
ប្រយ័ត្ន! មនុស្ស ៤ក្រុមនេះ ងាយប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានMay 17 2026
WHO ប្រកាស៖ ការផ្ទុះរាត្បាតជំងឺអេបូឡា​ចំនួនអ្នកឆ្លងកើនឡើង និងអ្នកស្លា.\ប់
#អត្ថបទ PRMay 17 2026
ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”
#ព័ត៌មានMay 16 2026
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ ប្រទេស ១នេះ ផ្ទុះឡេីងជំងឺ​អេបូឡា សង្ស័យ ២៤៦ករណី ហើយអ្នកស្លាប់ ៦៥នាក់​
#ចិត្តសាស្ត្រMay 15 2026
កុំឱ្យឈ្លោះគ្នា! ដៃគូត្រូវគិតលើរឿង ៤នេះសិន មុនដឹកដៃគ្នារៀបការ
#ជំងឺMay 15 2026
មន្ទីរពេទ្យខ្មែរ ១នេះសង្រ្គោះកុមារីអាយុ ២ឆ្នាំ មានជំងឺដុំសាច់ខ្លាញ់ពីកំណើតក្នុងប្រអប់ទ្រូង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia