សម្រស់
ស្បែកស្រអាប់លាបអ្វីក៏មិនត្រូវ! តោះមកស្គាល់ពីសារធាតុ៤ ជួយស្បែកឱ្យរលោងភ្លឺថ្លាឡើងវិញ

ស្បែកស្អាតមិនសំខាន់ថាសឬខ្មៅនោះទេ សក៏ស្អាតខ្មៅក៏ស្អាត ឱ្យតែស្បែកមានសំណើមគ្រប់គ្រាន់ ភ្លឺថ្លា និងគ្មានបញ្ហាផ្សេងៗ គឺចាត់ទុកថាជាស្បែកស្អាតហើយ។ ប្រសិនបើអ្នកកំពុងតែមានបញ្ហាស្បែកស្រអាប់ លាបផលិតផលច្រើនហើយនៅដដែល មិនភ្លឺថ្លាសោះនោះ អាចថាមកពីមិនទាន់ដឹងពីវិធីរើសផលិតផលឬមិនទាន់ស្គាល់ថាតើផលិតផលដែលមានសារធាតុអ្វីខ្លះ អាចធ្វើឱ្យស្បែកភ្លឺថ្លាបាន។

ចង់ឱ្យស្បែកភ្លឺថ្លា មិនចាំបាច់ទាល់តែប្រើម្សៅលាយ ដែលមានជាតិកាត់ សារធាតុបារ៉តឬស្ទេសរ៉យ នាំបង្កគ្រោះថ្នាក់ដល់ស្បែកនោះទេ ផលិតផលសុទ្ធស្ដង់ដារ ក៏ធ្វើឱ្យស្បែកភ្លឺថ្លាបានផងដែរ ឱ្យតែចេះរើសផលិតផលឱ្យត្រូវ ខាងក្រោមនេះ ជាសារធាតុទាំង៤នេះ ដែលជួយឱ្យស្បែករលោងភ្លឺថ្លា ស្មើសាច់ និងជួយបំបាត់ស្នាមអុចខ្មៅពី បំបាត់ស្នាមមុនបានលឿនជាងមុន។

សារធាតុទី១ Vitamin C តាមការសិក្សាគេបានរកឃើញថា វីតាមីនស៊ី ជួយធ្វើឱ្យស្បែកភ្លឺថ្លា សម្រាលស្នាមជាំអុចខ្មៅ ជម្រុញដល់ការលូតលាស់នៃកូឡាជែន ហើយវាក៏បានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារនឹងប្រឆាំងការខូចខាតដោយសារពន្លឺព្រះអាទិត្យផងដែរ ប៉ុន្តែមិនបានន័យថាប្រើVitaminC ជំនួសឱ្យឡេការពារកម្ដៅថ្ងៃទេ បើប្រើសេរ៉ូមVitaminC ពេលព្រឹក រួចលាបឡេការពារកម្ដៅថ្ងៃពីលើរឹតតែការពារស្បែកពីការបំផ្លាញបានល្អ។ VitaminC អាចមាននៅក្នុងគ្រីម ឬសេរ៉ូម។

សារធាតុទី២ Niacinamide ធ្វើអោយភ្លឺ កាត់បន្ថយការរលាក និងបង្រួមរន្ធញើស សម្រាប់ស្បែកងាយប្រតិកម្មក៏អាចប្រើបានដែរ។ VitaminC អាចមាននៅក្នុងគ្រីម ឬសេរ៉ូម។

សារធាតុទី៣ Alpha Arbutin កម្ចាត់ស្នាមជាំខ្មៅ ស្នាមអុចខ្មៅយ៉ាងមានប្រសិទ្ធភាពខ្ពស់។ គេច្រើនប្រើវាជាប្រភេទសេរ៉ូម ដើម្បីបំបាត់ស្នាមជាំខ្មៅ Dark Spot ស្នាមមុនផ្សេងៗ។

សារធាតុទី៤ អាស៊ីត Kojic ជួយរារាំងការផលិតមេឡានីនលើសដែលធ្វើឱ្យស្បែកឡើងជាំ និងល្អសម្រាប់ការបំបាត់ស្នាមដែលសល់លើស្បែកមកយូរហើយ ដោយសារតែមុន។

បញ្ជាក់៖ សារធាតុជួយឱ្យស្បែកភ្លឺថ្លាទាំង៤នេះ អាចមាននៅក្នុងហ្វូម សេរ៉ូម គ្រីមផ្ដល់សំណើម ឬក៏ផលិតផលសម្រាប់ជម្រុះកោសិកាចាស់។ ដើម្បីងាយស្រួលរកទិញ សូមមើលនៅលើសំបកផលិតផល ឬមួយកាត់តែងាយស្រួលជាងនេះ ផលិតផលមួយចំនួន គឺបានបញ្ជាក់យ៉ាងច្បាស់លើសំបកផលិតផលថា (Brighting Skin) សម្រាប់ធ្វើឱ្យស្បែកភ្លឺថ្លា។

សូមចំណាំថា សម្រាប់ការប្រើប្រាស់ និងប្រសិទ្ធភាព គឺអាស្រ័យទៅតាមស្ថានភាពស្បែក កំហាប់នៃសារធាតុនីមួយៗ និងសារធាតុផ្សំផ្សេងៗទៀតដែលមានក្នុងផលិតផលដែលបងប្អូនរើសមកប្រើ ហេតុនេះមុននឹងទិញអាចប្រឹក្សាជួយជាមួយអ្នកលក់ដែលមានជំនាញ ឬជំនាញជាមុនសិន៕ 

ចុចទីនេះ ដើម្បីមើលវីដេអូ

ប្រភព៖ Dermatologist

អត្ថបទដោយ៖ សេងហុង-Senghong

#សៀវភៅសម្រស់ភាគ២

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia