ជំងឺ
ផឹកទឹកដោះគោប្រភេទនេះ២៥០mlក្នុង១ថ្ងៃ លែងភ័យពីគ្រោះថ្នាក់ដោយសារជំងឺលើសឈាម
Senghong Kong
January 4 2023
564 views

ជំងឺលើសឈាមជាកត្តាហានិភ័យចម្បងមួយ ងាយវិវត្តទៅជាជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺដាច់សរសៃឈាមបេះដូង ជំងឺខ្សោយបេះដូង ខូចតម្រងនោម សុទ្ធតែជាជំងឺគ្រោះថ្នាក់ខ្លាំងដល់សុខភាពនិងអាយុជីវិត។ ជំងឺនេះវាកើតឡើងយ៉ាងស្ងៀមស្ងាត់ មានប្រជាជនលើពិភពលោក ក៏ដូចជាប្រជាជនកម្ពុជាមិនតិចទេដែលត្រូវរងគ្រោះសុខភាពដោយសារជំងឺនេះ។ មិនមែនតែមនុស្សចាស់ប៉ុណ្ណោះទេ តែប្រឈមនឹងជំងឺលើសសម្ពាធឈាម សូម្បីតែមនុស្សវ័យក្មេងមួយចំនួនក៏អាចកើតជំងឺនេះបានផងដែរ ដោយសារកត្តារបបអាហារ កត្តារស់នៅផ្សេងៗ។

ដើម្បីការពារខ្លួនពីជំងឺលើសសម្ពាធឈាមនេះ ជារឿងចាំបាច់បំផុតដែលបងប្អូនត្រូវប្រុងប្រយ័ត្នលើរបបអាហារ។ មានភេសជ្ជៈមួយចំនួន អាចជួយកាត់បន្ថយហានិភ័យនៃជំងឺនេះ បានដោយគ្រាន់តែទទួលទានវារាល់ថ្ងៃ។ ផ្អែកតាមប្រភព Healthline បានណែនាំពីទឹកដោះគោប្រភេទSkim milk ជាទឹកដោះគោដែលមានជាតិខ្លាញ់ទាប អាចជួយទប់ស្កាត់និងការពារកុំឱ្យលើសសម្ពាធឈាមបាន។ តាមការសិក្សាក្នុងឆ្នាំ២០១៨ របស់បណ្ណាល័យឱសថជាតិអាមេរិក បានរកឃើញថាមនុស្សពេញវ័យ ២៦៩៤នាក់ដែលបានផឹកទឹកដោះគោមានជាតិខ្លាញ់ទាប មានកម្រិតថយចុះទាបនៃសម្ពាធឈាមស៊ីស្តូលីកនិងdiastolic ផងដែរ។ ដោយក្រុមអ្នកស្រាវជ្រាវបានសន្មត់ថាដោយសារតែទឹកដោះគោ មានផូស្វ័រ និងកាល់ស្យូម ដែលជួយការពារការលើសសម្ពាធឈាមបាន។

ចំពោះបរិមាណដែលត្រូវទទួលទាន គេណែនាំឱ្យក្នុង១ថ្ងៃ ផឹក២៥០មីលីលីត្រ និងកុំឱ្យលើសពី៥០០មីលីលីត្រក្នុង១ថ្ងៃរបៀបទទួលទាន អ្នកអាចទទួលទានទឹកដោះគោសុទ្ធ ឬលាយវាជាមួយគ្រាប់ធញ្ញជាតិ ផ្លែឈើ ឬកាហ្វេខ្មៅបាន។ ក្នុងករណីមានជំងឺលើសសម្ពាធឈាមស្រាប់គួរប្រុងប្រយ័ត្នចំពោះការទទួលទានកាហ្វេ គួរប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នកជាមុន។

គួរបញ្ជាក់ផងដែរ Skim milk សំដៅលើប្រភេទនៃទឹកដោះគោ មិនមែនជាឈ្មោះម៉ាកយីហោនោះទេ។ អ្នកអាចជ្រើសយកយីហោទឹកដោះគោណាក៏បាន ដែលមានដាក់ពាក្យថាប្រភេទ (Skim milk) ដែលមានលក់នៅតាមទីផ្សារនានា។ ម្យ៉ាងវិញទៀត អ្នកគួរព្យាយាមកាត់បន្ថយអាហារដែលមានជាតិប្រៃខ្ពស់ ព្រោះជាតិអំបិលជាកត្តាហានិភ័យធំដែលធ្វើឱ្យអ្នកមានជំងឺលើសសម្ពាធឈាម

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.6 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia