សម្រស់
គេថាផឹកទឹកដោះគោកើតមុខ! មានដឹងឬអត់ ទឹកដោះគោណាខ្លះញ៉ាំហើយកើតមុនលើមុខ
Mourn Kunthea
January 10 2023
777 views

ទឹកដោះគោជាប្រភេទភេសជ្ជៈអាហារបំប៉នដែលផ្ទុកប្រូតេអ៊ីនច្រើន និងមានសារប្រយោជន៍ខ្លាំងចំពោះរាងកាយរបស់មនុស្សមិនថា ក្មេង ពេញវ័យ ឬមនុស្សចាស់នោះទេ។ ត្បិតថាទឹកដោះគោល្អសម្រាប់សុខភាពពិតមែន ប៉ុន្តែកន្លងមកមានមតិលើកឡើងជាច្រើនថា ការផឹកទឹកគោរាល់ថ្ងៃនាំឱ្យកើតមុនពេញមុខ។ តើទឹកដោះគោប្រភេទណាខ្លះដែលនាំឱ្យកើតមុន?

ជាការពិតណាស់ យោងតតាមការណែនាំពីគេហទំព័រ healthshots បានឱ្យដឹងថា ផលិតផលទឹកដោះគោគឺមានរាប់រយប្រភេទខុសៗគ្នា មានទឹកដោះគោខ្លះសម្រាញ់មកពីទឹកដោះរបស់សត្វគោពិតៗ ហើយទឹកដោះគោខ្លះទៀតគឺគេចម្រាញ់មកពីរុក្ខជាតិដូចជា សណ្តែក ជាដើម។ ទឹកដោះគោទាំងអស់មិនមែនសុទ្ធតែផឹកហើយបណ្តាលឱ្យកើតមុខនោះទេ។ ទឹកដោះគោបណ្តាលឱ្យកើតមុនបានលុះត្រាតែផឹកខុសប្រភេទ និងខុសពេលសមស្រប។

តាមរយៈការសិក្សាជាច្រើនបានរកឃើញថា ផលិតផលទឹកដោះគោប្រភេទ Skim milk ជាទឹកដោះគោដែលមានកម្រិត IGF1 (Insulin-like Growth Factor)ខ្ពស់។ មូលហេតុដែលនាំឱ្យទឹកដោះគោ Skim milk អាចធ្វើឱ្យកើតមុនបានគឺមកពី Skim milk ជាប្រភេទទឹកដោះគោដែលសម្រាញ់ចេញមកពីសត្វគោដែលមានផ្ទុកអរម៉ូនខ្ពស់ មានន័យនៅតាមកសិដ្ឋានចិញ្ចឹមគោខ្លះគឺគេត្រូវការចាក់បញ្ចូលអរម៉ូនទៅក្នុងខ្លួនសត្វគោដើម្បីឱ្យវាចេញទឹកដោះច្រើន។

បន្ថែមពីលើនេះទៀត តាមការពិសោធន៍ជាក់ស្តែង ក្នុងចំណោមស្ត្រីជាង ៤៧០០០ នាក់នៅសហរដ្ឋអាមេរិក ដែលផឹកទឹកដោះគោប្រភេទ skim ២កែវក្នុងមួយថ្ងៃ ៤៤% នៃស្រ្តីទាំងនោះគឺជួបបញ្ហាកើតមុននៅលើមុខច្រើន។

ម្យ៉ាងវិញទៀត ក្រៅពីទឹកដោះ Skim milk ក៏មានទឹកដោះគោផ្សេងៗមួយចំនួនទៀតដែរដែលមានលទ្ធភាពបង្កទៅជាមុន នៅពេលដែលអ្នកផឹកវាខុសពេល។ ជាធម្មតាទឹកដោះគោ វាមិនដូចជាទឹកសុទ្ធឬទឹកធម្មតាដែលអាចផឹកពេលណាក៏បានទៅតាមចិត្តចង់នោះទេ។ ជាទូទៅ ទឹកដោះគោត្រូវបានគេហាមប្រាមមិនឱ្យផឹកដាច់ខាតនៅអំឡុងពេលដែលយើងកំពុងបែកញើស។ មានន័យថា ក្រោយហាត់ប្រាណ ឬបន្ទាប់ពីមកពីបំពេញការងារ រាងកាយកំពុងបែកញើស ក្តៅខាងក្នុង ប្រសិនជាអ្នកផឹកទឹកដោះគោ គឺវានិងប្រតិកម្មជាមួយញើសនោះបង្កទៅជាមុននៅលើ ជាពិសេសគឺមុនខ្នង។

គូសបញ្ជាក់ផងដែរថា ចំណុចសំខាន់មួយទៀតដែលអ្នកត្រូវគិត គឺមរិមាណ។ ត្បិតថាទឹកដោះគោល្អចំពោះសុខភាពក៏ពិតមែន ប៉ុន្តែអ្នកមិនត្រូវផឹកវាទៅតាមចិត្តចង់ដូចទឹកធម្មតានោះទេ។ ជាទូទៅគឺគេណែនាំឱ្យផឹកទឹកដោះគោ ២កែវក្នុង១ថ្ងៃ គឺពេលព្រឹក១កែវ ពេលល្ងាច១កែវ។ ចំណែកពេលថ្ងៃអ្នកគួរចៀសកុំផឹក ពីព្រោះពេលថ្ងៃជាពេលក្តៅ បើផឹកទឹកដោះគោគឺមិនសូវល្អទេ៕

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.5 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.1 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
350 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
334 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
108 views
អត្ថបទថ្មីៗ
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia