ជំងឺ
លាហើយឈឺចុកពេលមករដូវ ស្រីៗអនុវត្តវិធីនេះមកស្រួលបាត់ឈឺ
Thida Pet
December 14 2023
2.3 K views

តាមរយៈវេជ្ជបណ្ឌិត Thejaswini J ទីប្រឹក្សា - សម្ភព និងរោគស្ត្រី មន្ទីរពេទ្យមាតា ទីក្រុងBengaluru។ បញ្ជាក់ថាការ ផ្លាស់ប្តូរបៀបររស់នៅ ទម្លាប់មួយចំនួន​ និងការព្យាបាលតាមរយៈវេជ្ជសាស្រ្តគឺ ជាចំណែក១នៃការកាត់បន្ថយការឈឺចុកចាប់ពេលមកររដូវបានច្រើនណាស់។

ដូច្នេះជាក្ដីសង្ឃឹមល្អមួយសម្រាប់បងប្អូនស្រីៗដែលមានបញ្ហាឈឺចុកចាប់ខ្លាំងពេលមករដូវម្ដងៗគួរតែអនុវត្តឱ្យបានប្រសិនណាកំពុងឈឺចុក ខ្លាំងៗពេលរដូវម្ដងៗ ឱ្យតែជិតដល់ថ្ងៃគឺធុញនឹងអារម្មណ៍ឈឺចុកនេះខ្លាំងបំផុតអាចសាកបាន។

វេជ្ជបណ្ឌិត ក៏បានបន្ថែមដែលថា ទម្លាប់មុនពេលមករដូវ និងអំឡុងពេលមករដូវទាំងនេះធ្វើឱ្យជួយឱ្យមកស្រួល មកហើយមិនសូវឈឺចចុកចាប់ខ្លាំង។

-ញុំាអាហារសម្បូរជីវជាតិ ៖ មានដូចជាអាហារសម្បូរដោយជាតិដែក និងអាហារសម្បូរវិតាមីនស៊ី ព្រោះអាហារទាំងនេះអាចជួយកាត់បន្ថយការឈឺចុកចាប់ពេលមករដូវរបស់អ្នកបាន អាស្រ័យហេតុនេះហើយអ្នកគួររកញុំា។​ជាពិសេសជួយប៉ូវកម្លាំងមិនធ្វើឱ្យអ្នកប្រឈមអស់កម្លាំងខ្លាំង ព្រោះតែបាត់បង់ឈាមរដូវច្រើនអំឡុងពេលមករដូវ។

-ផឹកទឹកក្ដៅឧណ្ហៗក៏បានទឹកធម្មតាក៏បាន៖ ជាការពិតណាស់ ទឹកគឺមានប្រយោជន៍ខ្លាំងមែនទែសម្រាប់សុខភាពរបស់មនុស្សស្រី។ ព្រោះបើមានទម្លាប់ផឹកទឹកបានគ្រប់គ្រាន់គឺជួយបំពេញជាតិទឹកនៅក្នុងរាងកាយ ការពារអស់កម្លាំងខ្សោះជាតិទឹក ស្បែកស្ងួត ឈឺក្បាលវិលមុខជាដើម។ ដូច្នេះហើយ អ្នកអាចផឹកក្ដៅឧណ្ហក៏បានទឹកធម្មតាក៏បានឱ្យបានគ្រប់គ្រាប់ប្រចាំបាន។

-ហាត់ប្រាណ អាចហាត់ប្រភេទយូហ្គា ៖លំហាត់ប្រាណជាពិសេសយូហ្គា ពន់ពែនខ្លួន ដៃជើង ជាហេតុធ្វើឱ្យអ្នកកាត់បន្ថយអាការឈឺចុកចាប់ខ្លាំងអំឡុងពេលមករដូវ។ ជាពិសេសជួយកាត់បន្ថយអាការចុកខ្នង ចង្កោះ និងអាចជួយបំបាត់ស្រ្តេសបានផងដែរ។

-គេងឱ្យបានគ្រប់គ្រាន់ប្រចាំថ្ងៃ៖ គេងគឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយរបស់មនុស្សគ្រប់រូប។ គេងគ្រប់គ្រាន់ជួយកាត់បន្ថយជំងឺបានច្រើនមុខ មានដូចជាជំងឺបេះដូង ឈឺលើសឈាម បេះដូង ក្រពះពោះវៀន និងសម្រស់ផងដែរ។

-កាត់បន្ថយស្រ្តេស៖ ទាំងមុនពេលមករដូវ និងពេលមករដូវព្រោះស្រ្តេសក៏អាចធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការមករដូវរបស់ស្រីៗដូចគ្នា។ ដូចជាធ្វើឱ្តរដូវក្រមក បើមកក៏មកមិនស្រួល ចេញជាអាការឈឺចុកជាដើម។

ជាចុងក្រោយ បើបងប្អូនស្រីៗមានបញ្ហាឈឺចុកពេលករដូវអាចធ្វើតាមវិធីខាងលើបាន អាចជួយកាត់បន្ថយអាការឈឺចុករបស់បងប្អូនបានច្រើន រួមទាំងបានសុខភាពល្អ។ មួយវិញទៀតប្រសិនណាមានបញ្ហាឈឺចុករុំារ៉ៃមិនបាត់ ស្រីគរួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុន ដើម្បីចៀសវាងបញ្ហាណា៕

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia