ជាទូទៅជាធម្មជាតិបុរស មានរាងកាយរឹងមាំ កម្លាំងខ្លាំងក្លាជាងស្រ្តីច្រើនណាស់ ហើយបុរសភាគច្រើន រាងកាយមានប្រព័ន្ធភាពសុំារឹងមាំល្អ មិនងាយឈឺមិនងាយទន់ខ្សោយដូចស្រ្តីនោះទេ។ តែតាមរយៈការសិក្សានៅ សាកលវិទ្យាល័យ Harvard បានរកឃើញថា បុរសមានរាងកាយរឹងមាំជាងស្រ្តីក៏ពិតមែន តែបុរសងាយនឹងឆ្លងរោគ និងប្រឈមអាយុខ្លឺជាងស្រ្តី។
ដោយប្រភពដដែលបានបន្ថែមឱ្យងដឹងថាជាមធ្យមស្រ្តីមានអាយុវែងជាងបុរស ហើយការសិក្សាបានបញ្ជាក់កាន់តែច្បាស់ថា ៥៧% អ្នកដែលមានអាយុលើសពី៦៥ឆ្នាំគឺជាមនុស្សស្រី ហើយ៦៧%នៃងាយុ៨៥ឆ្នាំ គឺជាមនុស្សស្រីដូចគ្នា។ យោងតាមវេជ្ជសាស្ត្រ Harvard ទោះបីជាបុរសនិងស្ត្រីមានក្រូម៉ូសូម ២២(ក្នុងចំណោម ២៣) ដូចគ្នា ប៉ុន្តែគូទី ២៣ ផ្លាស់ប្តូរ។ ខណៈពេលដែលស្ត្រីមានក្រូម៉ូសូម X ទាំងពីរនៅក្នុងគូទី ២៣ បុរសមានក្រូម៉ូសូម X និងមួយ Y ។ ក្រូម៉ូសូម Y មានហ្សែនតិចជាងក្រូម៉ូសូម X ហើយត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺរ៉ាំរ៉ៃមួយចំនួន។ នេះធ្វើឱ្យបុរសមានអត្រាមរណភាពខ្ពស់ជាង។
ម្យ៉ាងវិញទៀត មានកត្តាចូលរួមមួយចំនួនដែលធ្វើឱ្យបុរសមានអាយុខ្លីជាងស្រ្តី គឺកត្តានៃការរស់នៅ ប្រចាំថ្ងៃរបស់បុរស អាចថា គាត់ដឹងថាខ្លួនមានរាងកាយរឹងមាំដូច្នេះ ទម្លាប់រស់នីប្រចាំថ្ងៃ មិនសូវយកចិត្តទុកដាក់ថែទាំ ការពារ ដូចមនុស្សស្រីនោះទេ។ ចំពោះអាហារវិញក៏មិនសូវយកចិត្តទុកដាក់គិតគូរដូចគ្នា ដូចជា ញុំាអាហារបំផ្លាញរាងកាយច្រើន ផឹកស្រា ជក់បារី ជាដើម។ មួយវិញទៀតកត្តានៃការងារ បុរសៗភាគច្រើន អាចជួបប្រទះជាមួយការងារគ្រោះថ្នាក់ជាច្រើនជាងមនុស្សស្រី ដូចជា ការងារសំណង់ ការងារកន្លែងខ្ពស់ៗ ពន្លត់អគ្គីភ័យ ដោះមីន ប្រណាំងឡាន ប្រណាំងម៉ូតូ រួមទាំងការងារប្រឈមនឹងគ្រោះថ្នាក់ជាច្រើន ទៀត ដែលធ្វើឱ្យបុរសប្រឈមមានអាយុខ្លីជាងមនុស្សស្រី។
អត្ថបទដោយ៖ ប៉ែត ធីតា