លោកអ្នកធ្លាប់តែឃើញការច្នៃម៉ូដសម្លៀកបំពាក់ Fashion បុរសៗធម្មតា ក៏ប៉ុន្តែ ថ្មីៗនេះគេសង្កេតឃើញការបង្ហោះរូបភាពនៅលើហ្វេសប៊ុកផេកមួយមានឈ្មោះថា Men’s Journal Online បានបង្ហោះ នូវរូបភាពដ៏ទាក់ទាញប្លែកអារម្មណ៍ ជាច្រើនសន្លឹកបង្ហាញពីការច្នៃម៉ូដសម្លៀកបំពាក់បែប Fashion បុរស។
ក៏ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ម៉ូដសម្លៀកបំពាក់នីមួយៗគឺ មានស្ទីលស្ទាយស្រដៀងទៅនឹងម៉ូដសម្លៀកបំពាក់របស់នារីខ្លាំងមែនទែន ដែលនេះត្រូវបានបណ្ដាអុ្នកតាមដានវិស័យការច្នៃម៉ូដសម្លៀកបំពាក់ទូទាំងពិភពលោក មានការចាប់អារម្មណ៍យ៉ាងខ្លាំង។
>> ខាងក្រោមនេះ គឺជាម៉ូដសម្លៀកបំពាក់ថ្មី ដែលលោកអ្នកមិនធ្លាប់ឃើញពីមុនមក៖
‑Valentino spring 2021 couture Collection ៖ សម្រាប់ម៉ូដនីមួយៗដែលបានបង្ហាញចេញគឺ មានភាពទាក់ទាញនិងប្លែកអារម្មណ៍សម្រាប់អ្នកគាំទ្រវិស័យមួយនេះខ្លាំងមែនទែន។
‑Fendi Spring 2021 Couture Collection by Kim Jones ៖ កាលពីថ្ងៃទី29មករា2021 ការបង្ហាញនូវម៉ូដសម្លៀកបំពាក់ដ៏ប្លែកភ្នែកពី កំពូលអ្នកច្នៃម៉ូដ Kim Jones នឹងបង្កឱ្យមានការភ្ញាក់ផ្អើល ព្រោះតែម៉ូដនីមួយៗ គឺស្រដៀងនឹងសម្លៀកបំពាក់របស់មនុស្សស្រីមែនទែន។