អាហារ
កុំបណ្តោយខ្លួន! ក្អកជាប់ ថប់ៗដង្ហើម បាត់ចំណង់អាហារ អាចជារោគសញ្ញានៃជំងឺមហារីកសួត
Pheakdey Pao
March 17 2022
180 views

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ប្រភពសារព័ត៌មាន BBC បានលើកឡើងនូវករណីស្ត្រីជនជាតិអង់គ្លេសម្នាក់ បានសង្ស័យថា ខ្លួនផ្ទុកនូវវីរុសកូវីដ១៩ បន្ទាប់ពីចេញនូវរោគអាការក្អក និងបាត់បង់រសជាតិ ក៏ប៉ុន្តែជាលទ្ធផលពិតនោះ បែរជាកើតនូវជំងឺមហារីកសួតទៅវិញ។

នេះជាមេរៀនមួយដែលបានបង្រៀនមនុស្សជាច្រើនទៀតនៅជុំវិញពិភពលោក ឱ្យមានការយកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯង មិនគួរប្រហែសក្នុងនាទីណាឡើយ ពីព្រោះអ្នកអាចនឹងស្តាយក្រោយដូចស្ត្រីជនជាតិអង់គ្លេសដែលបានកើតជំងឺមហារីកសួតនេះ។

ទន្ទឹមនឹងគ្នានេះផងដែរ ដើម្បីស្វែងយល់បន្ថែមពីជំងឺមហារីកសួត ថ្ងៃនេះ Healthy Cambodia នឹងលើកយកនូវរោគអាការចម្បងៗដែលអ្នកជំងឺមហារីកសួតនឹងជួបប្រទះមានដូចជា៖ ឈឺទ្រូង ឬមានអារម្មណ៍ពិបាកក្នុងខ្លួន, ក្អកមិនបាត់ ឬក្អកកាន់តែខ្លាំងមិនព្រមបាត់, ពិបាកដកដង្ហើម, មានឈាមក្នុងកំហាក (ស្លសចេញពីសួត), បែកសម្លេង និយាយស្អកៗ, បាត់បង់ចំណង់អាហារ, ស្រកទម្ងន់ដោយមិនដឹងមូលហេតុ, អស់កម្លាំង, ពិបាកលេបអាហារ, ហើមមុខ ឬសរសៃវ៉ែននៅត្រង់ក។ (នេះបើយោងទៅតាមប្រភពចេញផ្សាយ medlineplus)

មហារីកសួតនេះ អាចកើតលើទាំង​បុរស និង​ស្ត្រី ដោយបុគ្គលដែលមានហានិភ័យកើតធំបំផុតនោះត្រូវគេសង្កេតឃើញមានចម្បងចំពោះអ្នកជក់បារី ពីព្រោះថា ក្នុងចំណោមបុរសញៀននឹងបារី ១០នាក់មាន៩នាក់ហើយ ដែលកើតអាចនូវជំងឺមហារីកសួត។ ហើយចំពោះមនុស្សស្រីវិញក្នុងចំណោម១០នាក់គឺមាន៨នាក់ដែលអាចកើតនូវជំងឺមហារីកនេះដូចគ្នា។

ចំពោះបញ្ហានៃការជក់បារីនេះ កាលណាអ្នកចាប់ផ្តើមជក់បារីមុនអាយុពេញវ័យ ជក់បារីក្នុងរយៈពេលយូរ និងជក់បារីជាច្រើនដើមក្នុងមួយថ្ងៃ ហានិភ័យនៃជំងឺមហារីកសួតកាន់តែច្រើនខ្ពស់។ លើសពីនេះទៅទៀត សម្រាប់អ្នកដែលមានហានិភ័យក៏កាន់តែធំនោះ គឺប្រសិនបើអ្នកជក់បារីច្រើន និងផឹកស្រាជារៀងរាល់ថ្ងៃ ឬប្រើថ្នាំគ្រាប់បេតាការ៉ូទីន។ ចំណែកឯបុគ្គលដែលត្រូវហិតផ្សែងបារីជាញឹកញាប់នោះ ក៏អ្នកអាចរងគ្រោះថ្នាក់ប្រឈមនឹងការកើតជំងឺនេះផងដែរ។

យ៉ាងណាមិញ​ អ្នកដែលអាចកើតនូវជំងឺមហារីសួតក៏អាចបណ្ដាលមកពីកត្តាផ្សេងៗទៀតដូចជា៖

- ប្រវត្តិគ្រួសារកើតនូវជំងឺមហារីកសួត

- ការប៉ះពាល់នឹងសារធាតុអាបស្តូស អាសេនិច ក្រូមីញ៉ូម បេរីលញ៉ូម នីកែល សូតូត ឬជ័រ

- ប៉ះពាល់នឹងវិទ្យុសកម្ម...ជាដើមផងដែរ។

ដោយឡែកប្រសិនបើនិយាយពាក់ព័ន្ធទៅនឹងការព្យាបាលវិញមិនមានការលើកឡើងណាមួយបង្ហាញថា អាចព្យាបាលនូវមេរោគប្រភេទនេះឱ្យជាដាច់នោះទេ ក៏ប៉ុន្តែដើម្បីកាត់បន្ថយហានិភ័យនៃការកើតមានលោកអ្នកគួរ៖

១. កុំជក់បារី

២. ពិនិត្យកម្រិត radon នៅក្នុងផ្ទះ៖ ប្រសិនបើអ្នករស់នៅតំបន់ដែល radon មានបញ្ហា សូមត្រួតពិនិត្យកម្រិតរ៉ាដ្យូម ព្រោះកម្រិត radon ខ្ពស់អាចជួយធ្វើឱ្យផ្ទះរបស់អ្នកមានសុវត្ថិភាពជាង។

៣. ជៀសវាង carcinogens នៅកន្លែងធ្វើការ៖ ហានិភ័យនៃការបំផ្លាញសួតពីមហារីកនៅកន្លែងធ្វើមានការកើនឡើង ពិសេសបើអ្នកជក់បារីទៀតនោះ។ សូមប្រុងប្រយ័ត្នដើម្បីការពារខ្លួនអ្នកពីការប៉ះពាល់នឹងសារធាតុគីមីពុលនៅកន្លែងធ្វើការ។

៤. បរិភោគរបបអាហារដែលសំបូរទៅដោយផ្លែឈើនិងបន្លែ៖ ជ្រើសរើសរបបអាហារដែលមានសុខភាពល្អជាមួយនឹងផ្លែឈើនិងបន្លែផ្សេងៗ ព្រោះវាជាប្រភពចំណីអាហារនៃវីតាមីន និងសារធាតុចិញ្ចឹមល្អបំផុត។

៥. ជៀសវាងលេបថ្នាំវីតាមីនច្រើនក្នុងទម្រង់ថ្នាំ ព្រោះវាអាចបង្កគ្រោះថ្នាក់៖ ក្រុមអ្នកស្រាវជ្រាវធ្លាប់បានសង្ឃឹមថាលេបថ្នាំវីតាមីនច្រើនអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួតចំពោះអ្នកជក់បារីច្រើនបានអោយថ្នាំបំប៉ន carotene ដល់ពួកគេ។ លទ្ធផលបានបង្ហាញថាថ្នាំគ្រាប់ពិតជាបង្កើនហានិភ័យនៃជំងឺមហារីកចំពោះអ្នកជក់បារី។

៦. ធ្វើលំហាត់ប្រាណ៖ ប្រសិនបើអ្នកមិនហាត់ប្រាណទៀងទាត់ សូមចាប់ផ្តើមបន្តិចម្តងៗចាប់បីពេលនេះទៅ៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.7 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.2 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
370 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
336 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
113 views
អត្ថបទថ្មីៗ
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia