ពាក្យថាជំងឺមហារីកដូចជាមហារីកសុដន់ មហារីកស្បូន មហារីកក្រពះ… ឱ្យតែកើតភាគរយអ្នកជំងឺអាចជារស់រានមានជីវិតបន្តកម្រណាស់ បើបន្តរស់ក៏ត្រូវបន្តឈឺចាប់វេទនាខ្លាំង ។ ដូច្នេះដើម្បីចៀសវាងឈានដល់ដំណាក់កាលធ្ងន់ធ្ងរ សញ្ញាបង្ហាញ និងការទៅពិនិត្យសុខភាពជាប្រចាំគឺជារឿងសំខាន់សម្រាប់ថែរក្សា ការពារនិងអាចដឹងមុននៅពេលជំងឺបង្កឡើង។
ជាការពិតណាស់ ក្រុមការងារចាបបៃតង សូមលើកយករោគសញ្ញា៥ខ្លះៗដែលជំងឺមហារីកគ្រាប់ឈាម កើតឡើង។ ដោយយោងតាមរយៈគេហទំព័រ clevelandclinic រោគសញ្ញាទាំង៥នោះមានដូចជា៖
១.អស់កម្លាំង នឿយហត់ជាប្រចាំ
២.គ្រុនក្តៅ ឬបែកញើសពេលយប់
៣.ឈឺឆ្អឹងឆ្អែង ឬសន្លាក់
៤.ហើមកូនកណ្ដុរ នៅក ក្រោមដៃ ក្រលៀន លំពែងរីកធំ ឬថ្លើម
៥.លេចមានស្នាមជាំ និងហូរឈាម( ឈាមច្រមុះ អញ្ចាញធ្មេញ) ឡើងកន្ទួលក្រហមតូចៗលើស្បែក។
មួយវិញទៀតដើម្បីការពារនិងកាត់បន្ថយហានិភ័យនៃជំងឺខ្វះឈាមក្រហម អ្នកអាចសាកល្បងទទួលទាននៅប្រភេទអាហារទាំងអស់នេះជាប្រចាំថ្ងៃបានមានដូចជា៖
-អាហារសម្បូរជាតិដែក៖ ដូចជាសាច់គោ សាច់មាន់ បន្លែបៃតង គ្រាប់ធញ្ញជាតិ សាច់ជ្រូក ជាដើមសុទ្ធសឹងជាប្រភេទសាច់ដែលសម្បូរជាតិដែកជួយទៅបំពេញជាតិដែកនៅក្នុងខ្លួនបានល្អប្រសើរ។
-វីតាមីនបេ១២៖ មាននៅក្នុងទឹកផ្លែឈើ ទឹកដោះគោ ផលិតផលសណ្ដែកដែលអ្នកអាចរកញុំាជាប្រចាំថ្ងៃបានស្រួល។
-វីតាមីនស៊ី៖ មាននៅក្នុងប្រភេទផ្លែឈើជាច្រើនជាពិសេសផ្លែក្រូច ឪឡឹក ខាត់ណា ប៉េងប៉ោះជាដើមសុទ្ធសឹងល្អសម្រាប់ជួយទៅបង្កើនជាតិដែកនៅក្នុងរាងកាយបាន។
អត្ថបទដោយ៖ ប៉ែត ធីតា