ជំងឺ
ខូចតម្រងនោមព្រោះលើសជាតិប៉ូតាស្យូម! អាហារ៥នេះញ៉ាំរាល់ថ្ងៃស្រូបប៉ូតាស្យូមអាក្រក់សម្អាតជំងឺ
Mourn Kunthea
February 2 2023
842 views

តម្រងនោម ជាសរីរាង្គគូ(ឆ្វេងនិងស្តាំ) ស្ថិតនៅចន្លោះសងខាងនៃឆ្អឹងកង និងស្ថិតនៅក្រោមឆ្អឹងប្រអប់ទ្រូង។ មានតួនាទីសំខាន់ក្នុងការចម្រោះជាតិពុល និង កាកសំណល់ពីក្នុងឈាម ដើម្បីបញ្ចេញចោលតាមរយៈទឹកនោម។ ដូច្នេះប្រសិនបើតម្រងនោមខូច ឬមានជំងឺ តើបានសរីរាង្គឯណាជួយច្រោះជាតិពុលចេញពីខ្លួន ដូចច្នេះត្រូវថែរក្សាវាឱ្យល្អ។

ជាការពិតណាស់ យោងតាមការការបញ្ជាក់ពីគេហទំព័រ medicinenet បានឱ្យដឹងថា តម្រងនោមរបស់មនុស្សនឹងចុះខ្សោយ ខូច ហើយប្រឈមមុខជាមួយជំងឺច្រើនមុខ នៅពេលដែលរាងកាយលើសជាតិជាតិប៉ូតាស្យូម និងសូដ្យូម។ នៅពេលដែលរាងកាយរបស់អ្នកលើសជាតិប៉ូតាស្យូម និងសូដ្យូម វានឹងបញ្ចេញអាការដូចជា សម្ពាធឈាមឡើងខ្ពស់ ពិបាកដកដង្ហើម ប៉ះពាល់ខ្លាំងទៅដល់តម្រងនោម កើនជាតិពុល នោមញឹកញាប់ខ្លាំង ហើយអាចនឹងខូចតម្រងនោមតែម្តង។ ដូច្នេះដើម្បីការពាររាងកាយកុំឱ្យលើសជាតិប៉ូតាស្យូម និងសូដ្យូមអ្នកចាំបាច់ត្រូវ៖

១. ផ្លែប៉ោម៖ ផ្លែប៉ោមគឺជាប្រភពដ៏ល្អនៃសារជាតិ pectin ដែលជាជាតិសរសៃរលាយ ។ វាអាចបន្ថយកម្រិត កូឡេស្តេរ៉ុល និងជាតិស្ករ ព្រមទាំងស្រូបជាតិប៉ូតាស្យូមនិងសូដ្យូមដែលលើសចេញពីរាងកាយផងដែរ។ អ្នកចាំបាច់ត្រូវញ៉ាំផ្លែប៉ោម១ផ្លែនៅពេលព្រឹក រាល់ព្រឹក។

២. ផ្លែប៊្លូបឺរី៖ ផ្លែប៊្លូបឺរីផ្ទុកកាឡូរីទាបនៃ ជាតិសរសៃខ្ពស់ និងវីតាមីន C។ ការសិក្សាបាននិយាយថា វាមានសក្តានុពលក្នុងការការពារប្រឆាំងនឹង ជំងឺមហារីក និង ជំងឺបេះដូង ជួយជម្រុញមុខងារតម្រងនោម ការពារជំងឺ និងផ្តល់អត្ថប្រយោជន៍ដល់សុខភាពខួរក្បាល។ អ្នកគួរញ៉ាំផ្លែឈើនេះនៅពេលថ្ងៃ រាល់ថ្ងៃក្រោយអាហារថ្ងៃត្រង់។

៣. ដំឡូងជ្វា៖ ដំឡូងជ្វាមាន ជាតិស្ករទាប និងមានជាតិសរសៃខ្ពស់ដែលអាចរលាយបាន។ ជួយឱ្យអ្នកឆ្អែតបានយូរ មិនតែប៉ុណ្ណោះថែមទាំងជំនួយដល់តម្រងនោម កាត់ជាសូដ្យូមលើស។ គួរញ៉ាំមួយមើមរាល់ថ្ងៃនៅពេលព្រឹក។

៤. ខាត់ណា៖ ខាត់ណាជាបន្លែល្អបំផុតក្នុងបន្លែដទៃដែលវាមាននាទីជំនួយទៅដល់តម្រងនោម សម្បូរទៅដោយ វីតាមីន A និង C កាល់ស្យូម និង សារធាតុរ៉ែ ជាច្រើន ។ វាក៏ជាប្រភពនៃ carotenoids និង flavonoids ដែលមានប្រយោជន៍សម្រាប់សុខភាពភ្នែក និង ការការពារ ជំងឺមហារីក ។

៥. ស្ពៃខ្មៅ៖ ស្ពៃខ្មៅសម្បូរទៅដោយ វីតាមីន A, C, K និង folate ។ សារធាតុ Beta-carotene ដែលមាននៅក្នុង spinach ជួយបង្កើនភាពស៊ាំ កាត់ជាតិពុលចេញពីតម្រងនោម។

៦. ត្រី៖ ត្រី​មួយ​ចំនួន​ដូច​ជា ត្រី salmon, mackerel, tuna, herring, និង sardines គឺ​សម្បូរ​ទៅ​ដោយ ​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ ។ សារធាតុចិញ្ចឹម​ដ៏​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ការ​កកឈាម និង​បង្កើត​ភ្នាស​កោសិកា​ក្នុង​ខួរក្បាល​។ ការសិក្សានិយាយថា វាអាចកាត់បន្ថយហានិភ័យនៃចង្វាក់បេះដូងមិនធម្មតា បន្ថយកម្រិតទ្រីគ្លីសេរីត បន្ថយសម្ពាធឈាម ជួយមុខងារតម្រងនោមឱ្យធ្វើការសកម្ម ស្រូបយកជាតិប៉ូតាស្យូម និងសូដ្យូមដែលលសចេញ។

គូសបញ្ជាក់ផងដែរថា លោកអ្នកគួរពិនិត្យសុខភាពតម្រងនោមហោចណាស់១ទៅ២ដងក្នុង១ឆ្នាំ ។ ករណីមានអាការសង្ស័យថាតម្រងនោមមានបញ្ហា លោកអ្នកគួរតែឆាប់ទៅធ្វើការពិនិត្យជាមួយគ្រូពេទ្យជំនាញ ប្រញាប់ព្យាបាលពីព្រោះបើឈានទៅដល់ដំណាក់កាលធ្ងន់ធ្ងរ ខ្សោយតម្រងនោមរ៉ាំរ៉ៃ គឺតម្រូវឲ្យព្យាបាលតាមរយៈការលាងឈាម យ៉ាងហោចណាស់មួយ​សប្ដាហ៍​ចំនួន​ពីរ​ដង​(Hemodialysis) ឬក៏អាចមានជម្រើសមួយផ្សេងទៀត គឺការផ្លាស់ប្ដូរតម្រងនោម ( Kidney Transplant ) ដែលត្រូវការចំណាយច្រើនណាស់៕

អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia