ជំងឺ
មិនចង់ខូចតម្រងនោមចំណាំឱ្យច្បាស់ ៥ដំណាក់កាលនេះបង្ហាញថាតម្រងនោមកំពុងវិវត្តទៅជំងឺរ៉ាំរ៉ៃ
Senghong Kong
December 17 2022
617 views

ក្រលៀនឬតម្រងនោម មានមុខងារជួយកម្ចាត់កាកសំណល់ រក្សាលំនឹងអាស៊ីត ជាតិទឹកក្នុងរាងកាយដកជាតិទឹកដែលលើសចេញ និងបង្កើតអ័រម៉ូនជំនួយទៅសរីរាង្គដទៃៗទៀត ជួយបង្កើតកោសិកាឈាមក្រហម ជួយឱ្យឆ្អឹងរឹងមាំ និងធ្វើការដើម្បីរក្សាបរិមាណសារធាតុរ៉ែក្នុងឈាមផងដែរ។ កាលណាបណ្ដោយខ្លួនឱ្យមានជំងឺតម្រងនោម ទុកកាន់តែធ្ងន់ធ្ងរ អ្នកនឹងប្រឈាមមុខនឹងការលាងឈាមជាប្រចាំ ឬត្រូវប្តូរតម្រងនោម ដើម្បីសង្រ្គោះជីវិត។

ហេតុនេះកុំមើលរំលងឱ្យសោះ ពីការថែរក្សាសុខភាពតម្រងនោម បើដឹងខ្លួនថាមានជំងឺតម្រងនោមតិចតួច មានបញ្ហាមិនប្រក្រតីគួរឆាប់ថែរក្សាឡើងវិញនឹងទទួលការព្យាបាលពីគ្រូពេទ្យជំនាញ។ ជាមួយគ្នានេះ ដើម្បីយល់ដឹងពីសុខភាពតម្រងនោមរបស់អ្នក ផ្អែកតាមការចែករំលែករបស់លោកវេជ្ជបណ្ឌិត ហង្ស ដារ៉ា បានពន្យល់ឱ្យដឹងពី៥ដំណាក់កាលដែលបង្ហាញថាកំពុងតែវិវត្តទៅជាជំងឺតម្រងនោមរ៉ាំរ៉ៃ៖

ដំណាក់កាលទី១៖ វាស់កម្រិតជាតិទឹកដែលតម្រងនោមអាចច្រោះបាន។ វាស់ GFR កម្រិតដែលគ្រូពេទ្យត្រូវយកឈាមទៅតេស្តដើម្បីមើលពីមុខងារតម្រងនោមថាអាចច្រោះទឹកបានប៉ុន្មានក្នុង១នាទី។ ប្រសិនបើក្នុង១នាទី GFRបង្ហាញថាច្រោះទឹកបានបាន៩០មីលីត្រ នោះវាស្ថិតក្នុងដំណាក់កាលជំងឺតម្រងនោមរ៉ាំរ៉ៃដំណាក់កាលទី១។ ជាធម្មតាតម្រងនោមអាចច្រោះទឹកនោមបាន ១០០មីលីត្រជាងក្នុង១នាទី នៅពេលដែលវាតិចជាង៩០មីលីលីត្រ នោះតម្រងនោមកំពុងមានបញ្ហាហើយ។

ដំណាក់កាលទី២៖ វាស់កម្រិតច្រោះទឹកនោមដដែល ប្រសិនបើវាបង្ហាញឃើញថា GFRចុះមកនៅត្រឹម ៦០ទៅ៨៩មីលីត្រក្នុង១នាទី។​ ស្ថិតក្នុងដំណាក់កាលនេះ អ្នកជំងឺត្រូវបង្កើនការយកចិត្តទឹកដាក់ឡើងវិញពីរបៀបរបស់ខ្លួនឯងរស់នៅ ទាក់ទងនឹងការផឹកទឹកមិនគ្រប់គ្រាន់ ផឹកស្រា ជក់បារី លេបថ្នាំពេទ្យផ្ដេសផ្ដាសច្រើន ប្រើថ្នាំបុរាណផ្ដេសផ្ដាស ញ៉ាំជាតិអំបិលច្រើន ជាដើម។ ប្រសិនបើអ្នកជំងឺដឹងខ្លួនស្ថិតក្នុងដំណាក់កាល២នេះ អ្នកជំងឺអាចទទួលការព្យាបាលពីគ្រូពេទ្យ និងកែរបៀបរស់នៅ មានឱកាសច្រើនក្នុងការស្ដារសុខភាពតម្រងនោមឱ្យប្រសើរឡើងវិញបាន។

ដំណាក់កាលទី៣៖ GFR ចាប់ផ្ដើមចុះកាន់តែខ្លាំង ៤៥ទៅ៥០ជាង ការច្រោះគឺស្ថិតក្នុងកម្រិតទាប។ ដំណាក់កាលនេះ អ្នកជំងឺចាប់ផ្ដើមដឹងខ្លួនបាន តាមរយៈបង្កជារោគសញ្ញាធ្វើទុក្ខ ធីងធោង អស់កម្លាំង វិលមុខ ដើរមិនត្រង់ផ្លូវដូចមនុស្សស្រវឹង ពិបាកដកដង្ហើម ដង្ហើមខ្លីៗ ទឹកនោមប្តូរពណ៌ខុសធម្មតា ឬមានឈាមក្នុងឹទឹកនោម មានគ្រួសតម្រងនោម ចាប់ផ្ដើមសម្ពាធឈាមឡើងខ្ពស់ជាដើម។ លោកវេជ្ជបានបញ្ជាក់ថា អ្នកជំងឺតម្រងនោម អាចនាំឱ្យកើតជំងឺទឹកនោមផ្អែមផងដែរ បើមានអាការសង្ស័យទាំងនេះ គួរឆាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការត្រួតពិនិត្យសុខភាពមើល។

ដំណាក់កាលទី៤៖ ដំណាក់កាលជំងឺតម្រងនោមធ្ងន់ធ្ងរ GFR ធ្លាក់មកត្រឹម ១៥ទៅ២៩មីលីត្រក្នុង១នាទី។ ដំណាក់កាលនេះអ្នកជំងឺចាប់ផ្ដើមធ្វើទុក្ខកាន់តែខ្លាំង ពិបាកក្នុងការរស់នៅ ដោយសារជាតិពុលក្នុងខ្លួនកាន់តែច្រើន។ អ្នកជំងឺត្រូវចាំបាច់ប្រើម៉ាស៊ីនជំនួយដើម្បីជួយច្រោះជាតិពុលចេញពីក្នុងខ្លួនជាប្រចាំ ត្រូវចំណាយលុយច្រើន។

ដំណាក់កាលទី៥៖ ជាដំណាក់កាលចុងក្រោយ GFR ធ្លាក់មកតិចជាង ១៥មីលីត្រក្នុង១នាទី។ អ្នកជំងឺចាំបាច់ត្រូវការលាងឈាម ឬប្តូរតម្រងនោម ដើម្បីមានជីវិតរស់។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ផងដែរថា ខូចតម្រងនោមរស់នៅនិងពិបាកណាស់ ត្រូវការចំណាយលុយច្រើនណាស់ដើម្បីព្យាបាល ករណីធ្ងន់ធ្ងរចូលដល់ទី៤និងទី៥ហើយ មិនអាចព្យាបាលជាទេ ត្រូវការលាងឈាម ឬប្តូរតម្រងនោមជាដើម។ ហេតុនេះត្រូវយកចិត្តទុកដាក់រក្សាសុខភាពតម្រងនោម ផឹកទឹកឱ្យបានច្រើនកុំចាំដល់ស្រេចបានផឹក កាត់បន្ថយជាតិអំបិល(កុំឱ្យលើស២ស្លាបព្រាបាយក្នុង១ថ្ងៃ) កាត់បន្ថយការញ៉ាំសាច់ កាត់បន្ថយស្រានិងការជក់បារី ជាដើម។

មួយវិញទៀត លោកអ្នកគួរពិនិត្យសុខភាពតម្រងនោមហោចណាស់១ទៅ២ដងក្នុង១ឆ្នាំ ។ ករណីមានអាការសង្ស័យថាតម្រងនោមមានបញ្ហា លោកអ្នកគួរតែឆាប់ទៅធ្វើការពិនិត្យជាមួយគ្រូពេទ្យជំនាញ បើស្ថិតក្នុងត្រឹមដំណាក់កាលទី៣ អាចនៅព្យាបាលឡើងវិញបាន កុំទុកឱ្យដល់ដំណាក់កាលពី៤ទី៥ឱ្យសោះ៕

អត្ថបទដោយ៖ Senghong

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
329 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
203 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
826 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.7 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.3 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia