សម្រស់
អ្នកជំនាញប្រាប់ក្បួនថែសម្រស់របស់នារីៗ ជប៉ុន កុំឱ្យចាស់ជាងវ័យ ស្បែកឡើងក្មេងខ្ចី
Tror Sopheap
August 18 2023
4.3 K views

លោកអ្នកប្រហែលជាធ្លាប់បានដឹងខ្លះៗ ពីការថែរក្សាសម្រស់របស់នារីកូរ៉េ ថៃ​ និងប្រទេសមួយចំនួនទៀត។ ថ្ងៃនេះ ពួកយើងនឹងនាំលោកអ្នកមកដឹងពីក្បួនក្នុងការថែរក្សាសម្រស់ឱ្យនៅក្មេងវ័យតាមបែបស្ត្រីជនជាតិជប៉ុនវិញម្ដង។ នៅប្រទេសជប៉ុនស្រ្តីពូកែថែសម្រស់ ពួកគេប្រើគ្រឿងសម្អាង និងគ្រឿងក្រអូប ដែលមានគុណភាពតាមសុខាភិបាលជប៉ុនច្បាស់ឡាស់បានគេហ៊ាន ដើម្បីការពារស្បែកពួកគេបានល្អ។ នៅពេលថ្មីៗ នេះ ប្រទេសយើង មានអ្នកទិញឡេលាបស្បែកគ្មានគុណភាព ធ្វើឱ្យស្បែកឡើងសរសៃរក្រហម(ស្បែកស្តើង) និងខូចកោសិកាស្បែក។

 យោងតាមគេហៈទំព័រមួយដែលមានឈ្មោះថា WAWAZA បានប្រាប់់ពីក្បួនថែរក្សាសម្រស់របស់នារីជប៉ុនថា ការលាងសម្អាតជាមួយទឹកក្ដៅឧណ្ឌៗវាជួយឱ្យរន្ធញើសមុខរបស់ពួកគេបើកបានល្អបញ្ចេញជាតិខ្លាញ់អាក្រក់។ ពួកគេតែងតែមានទម្លាប់លាងសម្អាតដៃជាមុនជៀសវាងការឆ្លងមេរោគចូលទៅក្នុងសាច់មុខ នឹងប្រើម្រាមដៃក្នុងការម៉ាស្សាស្បែកមុខថ្នមៗ ដោយចលនាទន់ៗជារង្វង់ ដោយមិនមែនដុសខាត់ស្បែកមុខឡើយ។ ក្នុងនោះដែរ ការលាងសម្អាតមុខ២ដងក្នុងមួយថ្ងៃជាមួយទឹកក្ដៅឧណ្ឌៗ គឺគ្រប់គ្រាន់ហើយសម្រាប់ស្បែកមុខដែលមានខ្លាញ់ច្រើន ប៉ុន្តែប្រសិនបើមុខឆាប់ស្ងួតលាងតែម្ដងប៉ុណ្ណោះ។

ដូចជាលោកស្រី Yamada Yoshiko ដែលមានអាយុ ៥០ឆ្នាំបានប្រាប់អាថ៌កំបាំងថា ក្រៅពីប្រើប្រាស់គ្រឿងសម្អាងតែមួយមុខមិនទាន់គ្រប់គ្រាន់នៅឡើយទេ គាត់មានទម្លាប់ការពារភាពចាស់ដោយត្រូវការរបបអាហារមានជាតិប្រូតេអ៊ីន និងវីតាមីន មានទម្លាប់ហាត់ប្រាណ ឬដើរយ៉ាងតិច ២០ នាទីក្នុងមួយថ្ងៃ។ ហើយយើងត្រូវគេងឱ្យលក់បានស្កប់ស្កល់ ដើម្បីការពារសម្រស់ និងចិញ្ចឹមកោសិកាស្បែកបានល្អផងដែរ។​ មួយថ្ងៃគាត់តែងតែផឹក​តែបៃតង​ជា​ប្រចាំថ្ងៃ ជួយ​លុបបំបាត់​ស្នាម​ជ្រួញ​តូចៗ រឹត​បន្តឹង​រន្ធញើស និង​ជួយ​ព្យាបាល​ស្បែក​ខូច។

នៅជប៉ុនដែលត្រូវបានគេស្គាល់ថា komenuka ត្រូវបានប្រើប្រាស់ដោយស្ត្រីជនជាតិជប៉ុនអស់ជាច្រើនសតវត្សមកហើយតាមបែបធម្មជាតិ ដើម្បីថែសម្រស់ឱ្យមានសំណើម។ ពេលអ្នកលាងទឹកអង្កររួច មកលុបមុខធ្វើឱ្យអ្នកស្បែកទន់រលោង និងភ្លឺថ្លា។ ហើយកន្ទក់ស្រូវនេះ មានប្រសិទ្ធភាពខ្ពស់លើស្បែកស្ងួត ស្បែកចាស់ វាអាចព្យាបាលស្បែកបានល្អ មកពីវាវីតាមីន B និង E ហើយជួយជម្រុះកោសិកាចាស់ៗ និងផ្តល់សំណើមដល់កោសិកាស្បែក៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2355

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.7 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.1 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
1.6 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia