កីឡា
វេជ្ជបណ្ឌិតជប៉ុនបញ្ជាក់ថា អ្នករស់នៅលើកោះមួយនេះ មានកត្តា ០៤ ធ្វើឱ្យមានអាយុវែងជាងគេ
Tror Sopheap
January 22 2021
7.7 K views

 ការរស់នៅឱ្យបានល្អ និងមានសុខភាពរឹងមាំ គឺយើងត្រូវមានកត្តាជាច្រើនរួមផ្តុំគ្នាដូចជា របបអាហារ ការធ្វើលំហាត់ប្រាណ និងចិត្តសាស្រ្តជាដើម។ មានមនុស្សជាច្រើនបានដឹងថា ជនជាតិជប៉ុនមានរបៀបរបបក្នុងការរស់នៅរបស់ពួកគេមានគំនិតច្នៃប្រឌិតជាច្រើន ឬមានសិល្បៈក្នុងរស់នៅឱ្យមានអាយុវែង។ ថ្ងៃនេះ យើងនឹងលើកពីកោះអូគីណាវ៉ា ដែលមានមនុស្សរស់នៅមានអាយុវែងជាងគេលើពិភពលោកនេះ តើពួកគេមានរបៀបការរស់នៅ ០៤ នេះ?

១. កត្តាហ្សែន

អ្នកនៅកោះអូគីណាវ៉ា(Okinawa) មានមនុស្សអាយុវែងច្រើនជាងគេលើពីភពលោកនេះ។ តាមអ្នកស្រាវជ្រាវពីរនាក់ គឺលោក Garcia និងលោក Miralles នៅលើកោះអូគីណាវ៉ាមានមនុស្សចំនួន ២៤៥៥ នាក់ដែលគិតជាមធ្យម មានអ្នកអាយុលើសពី ១០០ ឆ្នាំ (មានប្រជជនប្រហែង ២សែននាក់នៅកោះនោះ)។” ហើយមានអ្នកវិទ្យាសាស្រ្តជាច្រើននាក់បានឯកភាពគ្នាថា “អ្នកនៅកោះអូគីណាវ៉ាមានអាយុវែងនោះមានផ្នែកមួយ គឺកត្តាហ្សែន។” ចំពោះមនុស្សគ្រប់គ្នាសុទ្ធតែទទួលហ្សែនពីឪពុកម្តាយរបស់ខ្លួនជានិច្ច។ បើឪពុកម្តាយមានអត្ថចរិតបែបណា ពួកគេក៏មានលក្ខណៈភាពស្រដៀននឹងពួកគាត់ផងដែរ។

២. របបអាហារឱ្យអាយុវែង

របបអាហារជារឿងសំខាន់ ដែលកំណត់ចំពោះសុខភាពរបស់មនុស្សគ្រប់គ្នាទៅជាបែបណា។ មានសុភាសិតក្រិចមួយថា សុខភាពល្អ ឬមិនល្អ អាហារចូលតាមម៉ាត់របស់អ្នក។ នៅកោះអូគីណាវ៉ា មានប្រជាជនជាច្រើនរស់នៅទីនោះ មានរបបអាហារជាពិសេស។ តាមការស្រាវជ្រាវអ្នកជំនាញខាងចំណីអាហារ លោក Makoto Suzki  មានដូចជា៖

>> អ្នករស់នៅកោះអូគីណាវ៉ាចូលចិត្តបរិភោគបន្លែ ផ្លែឈើ និងត្រីជាដើម។ តាមស្រាវជ្រាវទៅលើមនុស្សជារាប់ពាន់នាក់នៅទីនោះបាននិយាយថា ពួកគេបានបរិភោគអាហារជាង ២០៦ មុខ ហើយគិតជាមធ្យមក្នុងមួយថ្ងៃពួកគេហូបអាហារទាំងនោះអស់ ១៨ មុខ។ ហើយក្នុងមួយថ្ងៃពួកគេហូបផ្លែឈើ ៨ ដង និងបន្លែ ៧ ប្រភេទផ្សេងគ្នា។ បន្លែមានដូចជា ម្ទេស ការរ៉ុត ផ្កាខាត់ណា ដំឡូង និងសណ្តែក...។

>> មនុស្សរស់នៅកោះអូគីណាវ៉ា កម្រហូបជាតិស្ករនេះខ្លាំងណាស់។ ពួកគេប្រើស្ករដែលមានជាតិទឹកអំពៅវិញ ពីព្រោះជាតិអំពៅនេះ វាមានសារធាតុប្រឆាំងជំងឺមហារីកផ្សេងៗ ផងដែរ។

>> ច្បាប់ ៨០% នៃក្រពះ ៖ អ្នកនៅលើកោះនេះ ក្នុងការបរិភោគអាហារមានលក្ខណៈឆ្អែត ៨០% គឺពួកគេយល់ថា ការហូបអាហារឆ្អែតពេក វាធ្វើឱ្យក្រពះពិបាករំលាយអាហារ ដែលប្រើរយៈពេលយូរ។ ពេលពួកគេហូបអាហារ ៨០% នេះ ជាអារម្មណ៍បញ្ជាក់ថា វាឆ្អែត។ អាហារដែលពួកគេបរិភោគមានសារធាតុប្រូតេអ៊ីន មានកាល់ស្យូម និងមានសារជាតិប្រឆាំងអុកស៊ីកម្ម។

>> អ្នករស់នៅលើកោះអូគីណាវ៉ានេះ តែងតែចូលចិត្តផឹកភេសជ្ជៈជាប្រភេទតែបៃតង និងផ្កាម្លិះ ពីព្រោះថា ពួកវាជួយកាត់បន្ថយកម្រិតខ្លាញ់ក្នុងសរសៃឈាម ការពារជំងឺគាំងបេះដូង ជួយពង្រឹងប្រព័ន្ធភាពសុំា ជួយដល់ឆ្អឹង តម្រងនោម និងជួយប្រឆាំងអុកស៊ីតកម្មផងដែរ។

៣. ការធ្វើលំហាត់ប្រាណ ដើម្បីសុខភាព

នៅកោះអូគីណាវ៉ាមនុស្សមានទម្លប់ក្នុងថែរក្សាសួនបន្លែ និងសួនច្បាររបស់ពួកគេខ្លាំងណាស់។ វាជាប្រជាភពនៃសកម្មភាពរាងកាយប្រចាំថ្ងៃ ជាលំហាត់ប្រាណដោយមានចលនាច្រើន​ ​និងជួយកាត់បន្ថយស្រ្តេស ដែលរស់នៅជុំវិញមានប្រភពធម្មជាតិបែតងយ៉ាងស្រស់ស្អាត់។ ការធ្វើសកម្មភាពប្រចាំថ្ងៃជាមួយការរស់នៅក្នុងធម្មជាតិបែតង នេះជាហេតុផលមួយ ដែលេធ្វើឱ្យពួកគេមានអាយុវែង។ តាមការស្រាវជ្រាវលោក Dan Buettner ជាអ្នកនិពន្ធសៀវភៅ​ Blue Zones បានសរសេរថា “មនុស្សដែលមានអាយុវែង មិនមែនជាមនុស្សធ្វើលំហាត់ប្រាណខ្លាំងនោះទេ តែជាមនុស្សមានចលនាសកម្មបំផុតក្នុងការរស់នៅប្រចាំថ្ងៃ។” ការពិត ចាស់ៗ នៅអូគីណាវ៉ាមានទម្លាប់ ក្រោកឡើងពីព្រឹក និងដើរយ៉ាងសកម្មក្នុងមួយថ្ងៃ​ៗ ដើម្បីបង្កើតកម្លាំង និងរក្សាតុល្យភាពក្នុងរាងកាយ ដែលជួយការពារប្រឆាំងនឹងជំងឺផ្សេង? តាមលោក Garcia និងលោក Miralles បានសិក្សានៅកោះអូគីណាវ៉ាបានរកឃើញថា ជនជាតិជប៉ុនដែលរស់នៅលើស ១០០ ឆ្នាំជាង គឺពួកគេបន្ថែមសកម្មភាពជាប្រចាំថ្ងៃ។

៤. ការរកគោលបំណងនៃជីវិត

មនុស្សដែលរកគោលបំណងក្នុងជីវិតឃើញ វាជាបំពេញកិច្ចការក្នុងជីវិតឱ្យមានអត្ថន័យក្នុងការរស់។ តាមអ្នកវិទ្យាសាស្រ្តសិក្សានៅតំបន់ Blue Zones បានបង្ហាញអាថ៌កំបាំងពីមនុស្សអាយុវែងជុំវិញពិភពលោក មានដូចជារបបអាហារ ធ្វើលំហាត់ប្រាណស្រាលៗ និងស្វែងរកគោលបំណងក្នុងជីវិតនេះ។” នៅកោះអូគីណាវ៉ាមានមនុស្សភាគច្រើន​ ជាមនុស្សមានគោលបំណងក្នុងការរស់។ ហើយការមានគោលបំណងនេះ ធ្វើឱ្យពួកគេមានរបៀបថែសុខភាពឱ្យរឹងមាំ និងមានថាមពលក្រោកពីព្រលឹម ដើម្បីធ្វើសកម្មភាពឱ្យស្របតាមគោលបំណងរបស់ខ្លួន។ តាមការចុះផ្សាយរបស់ Huffpost បាននិយាយថា កត្តាធ្វើឱ្យប្រជាជននៅកោះអូគីណាវ៉ាមានអាយុវែង និងមានសុខភាពល្អ គឺការរកឃើញបុព្វហេតុនៃជីវិតក្នុងការរស់។

មនុស្សដែលមានគោលបំណងក្នុងជីវិត ជាមនុស្សដែលធ្វើការខ្លាំង តែយើងអាចគិតថា គេខំប្រឹងដើម្បីអ្វី? ទោះបីក្នុងស្រសែភ្នែករបស់យើងសម្លឹងមើលគេជាមនុស្សបែបណា ចំពោះពួកគេវិញ ការធ្វើកិច្ចការងារជាប្រចាំថ្ងៃមានភាពមមាញឹកក៏ដោយ តែវាធ្វើឱ្យអារម្មណ៍ពួកគេបានបំពេញអត្ថន័យក្នុងរស់នៅ។ តាមការស្រាវជ្រាវរបស់លោក Dan Buettner ជាអ្នកនិពន្ធសៀវភៅ Blue Zones ពីមនុស្សរស់នៅបានយូរជាងបានសរសេរថា “ការមានគោលបំណងក្នុងជីវិតរបស់ជនជាតិជប៉ុននៅលើកោះអូគីណាវ៉ា គឺពួកគេគ្មានគំនិតចូលនិវត្ថន៍នោះទេ។” ពីព្រោះថា ការធ្វើកិច្ចការងារដែលខ្លួនស្រឡាញ់ចេញពីចិត្តពិតប្រាកដ វាធ្វើឱ្យចិត្តខាងក្នុងមិនសូវធ្វើការស្មុកស្មាញនោះទេ៕

Interview: Dan Buettner on Blue Zones

Dr Makoto Suzuki. Okinawa Japan. Blue Zones Global Encounter. Nicoya. 2017  - YouTube

OKINAWA - CENTENARIAN ISLAND

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2257

អត្ថបទទាក់ទង

#កីឡា

៣ជំងឺនេះនៅក្នុងខ្លួនមនុស្សតែមួយ អាយុខ្លីលឿន! ធ្វើលំហាត់ប្រាណរលាយជំងឺនេះ
Tror Sopheap
October 24 2024
351 views

#កីឡា

ទម្លាប់ខ្លាំង ១នេះឱ្យតារាចម្រៀង JungKook រក្សាវ័យកម្រចាស់ ហើយអត់ស្រ្តេស
Tror Sopheap
October 23 2024
238 views

#កីឡា

កុំបាក់ទឹកចិត្ត! ៣ទម្លាប់ងាយៗ នេះ ខ្លាញ់ក៏រំលាយលឿនហើយចង្កេះក៏តូច
Tror Sopheap
October 16 2024
142 views

#កីឡា

អស្ចារ្យមែន! គ្រាន់តែដើរពេលព្រឹក អ្នកទទួលអត្ថប្រយោជន៍ ៣នេះ កែលម្អជីវិត
Tror Sopheap
October 7 2024
203 views

#កីឡា

ក្រុមហ៊ុន Herbalife បានចែករំលែក របៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន
Tror Sopheap
October 6 2024
195 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
257 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia