តារាស្រីកូរ៉េ កញ្ញាIU(Lee Ji-eun) គឺជាតារាចម្រៀង និងសម្ដែង យ៉ាងមានប្រជាប្រិយមួយ១រូបនៅក្នុងប្រទេសកូរ៉េ ពីដើមឡើងIUគឺមកពីគ្រួសារក្រីក្រ១ តស៊ូ រហូតក្លាយជាតារាល្បី សម្បូរទ្រព្យមិនខ្វះចាយ មិនត្រឹមតែប៉ុណ្ណឹងសម្រស់តារាស្រីរូបនេះគឺស្រស់ស្អាតគ្មានទាស់ឡើយ។
តើIUមានគន្លឹះតែសម្រស់បែបណាខ្លះបាននៅតែក្មេង នៅតែស្រស់ស្អាតមិនប្រែបែបនេះ? នេះបើយោងតាមរយៈគេហទំព័រ bigredblog.com មានគន្លឹះថែសម្រស់ដូចជា៖
១.លាងមុខ៖ បន្ទាប់ពីភ្ញាក់ពីគេងព្រឹកឡើង iu តែងប្រើប្រាស់ទឹកដើម្បីសម្អាតមុខដំបូងគេ បន្ទាប់ពីគេងអស់ជាច្រើនម៉ោងស្បែកមុខអាចងាយស្ងួតខ្លាំង ដូច្នេះការប្រើទឹកធម្មតា ដើម្បីលុបលាងសម្អាតមុខគឺសំខាន់ខ្លាំង សម្រាប់iu។
២.ប្រើឡេការពារកម្ដៅថ្ងៃ៖ ដើម្បីការពារស្បែលខូចដោយសារពន្លឺព្រះអាទិត្យ តារាស្រីiu មិនដែលរំលងមិនលាបឡេការពារកម្ដៅថ្ងៃខ្លាំងណាស់ ព្រោះ ការលាបឡេការពារបានជួយស្បែករបស់នាងមិនឱ្យខូច ស្ងួត ស្រអាប់ដោយសារពន្លឺព្រះអាទិត្យ។
៣.ប្រើទឹក Toner ៖ ជាធម្មតាiu តែងប្រើទឹក Toner ដើម្បីលាងសម្អាតមុខ នាង ព្រោះនាងគិតថាការប្រើបានជួយឱ្យស្បែកផ្ទៃមុខមានសុខភាពល្អ ជួយកម្ចាត់បំបាត់ភាពស្ងួតនៃស្បែក ការពារការរលាកជួយឱ្យស្បែកមុខមានសំណើម។
៤.ការញ៉ាំអាហារ៖ សម្រាប់អាហារពេលព្រឹករបស់កញ្ញា IU ញ៉ាំផ្លែប៉ោមជាប្រចាំ ឈានចូលដល់អាហារថ្ងៃត្រង់ IU ញ៉ាំតែដំឡូងផ្អែមប៉ុណ្ណោះ។ ចំណែកអាហារពេលល្ងាចវិញ IU មានប្រូតេអ៊ីនញ៉ាំផ្ទាល់ខ្លួន ដែលជាប្រូតេអ៊ីនក្រឡុក ក្រៅពីនេះនាងមានរបបអាហារបន្ថែមផ្សេងទៀតដែលមិនបង្ករឱ្យធាត់ទេ។
គូសបញ្ជាក់ឱ្យដឹងផងដែរថា ក្រៅពីទម្លាប់ថែសម្រស់ខ្លីប៉ុណ្ណឹងក៏ពិតមែន តែជួយដល់សម្រស់ និងស្បែករបស់យើងបានច្រើន មួយវិញទៀតក្រៅពីគន្លឹះ៣នេះនៅមានក្បួនជាច្រើនទៀតដែលiuប្រើ ដូចនេះចាំតាមដានបន្តទៀត៕
អត្ថបទដោយ៖ ប៉ែត ធីតា