សម្រស់
មិនធម្មតា! IU មានមីនុយអាហារ និងរបៀបថែសម្រស់ខុសគេបែបនេះសោះ ទើបសម្រស់ក្មេងមិនព្រមចាស់
Mourn Kunthea
January 2 2023
858 views

ប៉ុន្មានថ្ងៃចុងក្រោយនេះ តារាស្រីជើសចាស់កូរ៉េ IU កំពុងមានសន្ទុះតាមដានខ្លាំងម្តងទៀត ក្រោយលេចឮដំណឹងថា នាងមានទំនាក់ទំនងស្នេហាជាមួយតារាប្រុសរូបសង្ហា Lee Jong Suk  ។ យ៉ាងណាមិញ ក្រោយលេចឮដំណឹងនេះ គឺមិនត្រឹមតែធ្វើឱ្យតារាប្រុសស្រី២រូបនេះល្បីខ្លាំងម្តងទៀតនោះទេ ប៉ុន្តែតារាស្រី IU បានធ្វើឱ្យអ្នកគាំទ្រឆ្ងល់និងចង់ដឹងថាហេតុអ្វីនាងនៅតែមានរូបសម្រស់ស្រស់ស្អាតដដែល សម្រស់មិនប្រែ នៅស្អាត ហើយក្មេងទោះវ័យរបស់នាងរៀងជ្រេបន្តិចក៏ដោយ។

ជាក់ស្តែង ក្នុងឆ្នាំថ្មីនេះតារាស្រី IU មានវ័យ ២៩ឆ្នាំហើយ ប៉ុន្តែបើនិយាយពីសម្រស់ខាងក្រៅរបស់នាងវិញគ្មាននរណាមើលដឹងថានាងមានវ័យក្បែរ៣០ឆ្នាំនោះទេ។ មើលមួយភ្លែតស្មានតែ IU វ័យទើបតែ២០ឆ្នាំ។ ត្រង់ចំណុចនេះវាជារឿងអស្ចារ្យមួយរបស់ IU ដែលនាងមានគន្លឹះក្នុងការថែរក្សាសម្រស់ឱ្យក្មេងជាងវ័យរហូតដល់ជិត១០ឆ្នាំ។ មានន័យថាទោះពេលនេះនាងវ័យ ២៩ឆ្នាំក៏ពិតមែន ប៉ុន្តែនាងអាចរក្សាសម្រស់ខាងក្រោយរបស់នាងឱ្យដូចជាក្មេងស្រីវ័យ២០ឆ្នាំអញ្ចឹង។

ជាការពិតណាស់ យោងតាមការចុះផ្សាយលើគេហទំព័រ creatrip.com បានរៀបរាប់ថា IU ជាតារាស្រីដែលយកចិត្តទុកដាក់ខ្លាំងបំផុតទៅលើការថែរក្សាសម្រស់ ពីព្រោះថានាងជាមនុស្សម្នាក់ដែលឈរនៅលើវិស័យសិល្បៈ វិស័យមួយដែលត្រូវការចាំបាច់បំផុតទាំងសមត្ថភាព និងសម្រស់ត្រូវដើរទន្ទឹមគ្នា។ គេសង្កេតឃើញថា IU ប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្លាំងបំផុតទៅលើ ២ចំណុច ទី១ ម៉ីនុយអាហារ ទី២ គន្លឹះថែរក្សាសម្រស់។

១. ម៉ីនុយអាហារប្រចាំថ្ងៃរបស់ IU៖ តារាស្រី IU តែងតែមានមីនុយអាហារសម្រាប់ញ៉ាំរាល់ថ្ងៃទៀងទាត់ នាងមិនងាយញ៉ាំអ្វីផ្តេសផ្តាស ក្រៅពីម៉ីនុយអាហារដែលនាងបានគ្រោងទុកនោះទេ។ ជារៀងរាល់ថ្ងៃ អាហារពេលព្រឹករបស់ IU នាងតែញ៉ាំផ្លែប៉ោម១ផ្លែជាប្រចាំព្រោះនាងបានចាត់ទុកផ្លែប៉ោមជាផ្លែឈើនៃសម្រស់ និងជួយឱ្យនាងមានសុខភាពល្អ ក្មេងជាងវ័យ។ ឈានចូលដល់អាហារថ្ងៃត្រង់ IU ញ៉ាំតែដំឡូងផ្អែម ឬសាឡាដប៉ុណ្ណោះ។ ចំណែកអាហារពេលល្ងាចវិញ IU មានប្រូតេអ៊ីនញ៉ាំផ្ទាល់ខ្លួន ដែលជាប្រូតេអ៊ីនក្រឡុក ក្រៅពីនេះនាងមានរបបអាហារបន្ថែមផ្សេងទៀតដែលមិនបង្ករឱ្យធាត់ទេ។

២. គន្លឹះថែរក្សាសម្រស់ IU

·   ទម្លាប់ម៉ាស្សាស្បែក៖ IU មានជំនឿថា ការម៉ាស្សាស្បែកគឺជាវិធីសាស្រ្តដ៏ល្អបំផុតធ្វើឱ្យសរសៃឈាមតូចៗនៅក្នុងរាងកាយរបស់យើងដំណើរការបានល្អ ថែមទាំងការធ្វើចលនាដល់ស្បែករបស់យើងឱ្យផលិតខូឡាជែនទៀតផង។ មិនតែប៉ុណ្ណោះកាម៉ាស្សាស្បែកជាមួយនិងចំណាយទឹកក្តៅ ដែលខ្មែរយើងហៅថាស្បង់ឬក៏ស្ទីមនេះគឺមានអត្ថប្រយោជន៍ជួយទាំងសម្រស់ ជួយស្បែក និងសុខភាពខាងក្នុងផង។ ជនជាតិកូរ៉េមានទម្លាប់ទៅម៉ាស្សាស្បែកជារៀងរាល់មួយសប្តាហ៍ម្តង។

·   ទម្លាប់បិទម៉ាស៖ ការបិទម៉ាសគឺជាវិធីសាស្រ្តដ៏សំខាន់ក្នុងការថែរក្សាស្បែកមុខ ការបិទម៉ាសគឺជួយផ្តល់សំណើមទៅដល់ស្បែកមុខរបស់យើង ធ្វើឱ្យស្បែកមានសំណើម និងបញ្ចេញជាតិពុលពីស្បែកផងដែរ។ ជនជាតិកូរ៉េទាំងចាស់ក្មេងប្រុសស្រីមិនដែលចោលទម្លាប់នៃការបិទម៉ាសនេះទេ។

·   លាបឡេការពារកម្តៅថ្ងៃ៖ ឡេការពារកម្ដៅថ្ងៃ គឺជាអាវុធការពារស្បែករបស់អ្នកពីកាំរស្មីព្រះអាទិត្យ។ វាការពារស្បែកអ្នកកុំឱ្យស្ងួត កុំឱ្យខ្សោះជាតិទឹកពីស្បែក វាជួយរក្សាសំណើមដល់ស្បែករបស់អ្នក ហើយឡេការពារកម្ដៅថ្ងៃ ក៏ជួយស្បែកអ្នកកុំឱ្យមានស្នាមអុជខ្មៅៗផងដែរ។ IU មានទម្លាប់លាបឡេការពារកម្ដៅថ្ងៃ ៣ដងក្នុងមួយថ្ងៃ ៣ម៉ោងលាបម្ដង។

·   លាបសេរ៉ូម៖ សេរ៉ូម គឺពិតជាសំខាន់ខ្លាំងណាស់ចំពោះស្បែក។ សេរ៉ូម មានតួនាទីជួយឱ្យស្បែកទន់ ម៉ដ្ឋរលោង ជាពិសេសវាជួយបណ្ដឹងស្បែកមុខ និងបង្រួមគល់រោមធំៗបានល្អទៀតផង។ ការប្រើប្រាស់សេរ៉ូម គឺជួយឱ្យស្បែកមានសំណើម ផ្ដល់ជាតិទឹកដល់ស្បែក និងជួយឱ្យស្បែកសភ្លឺរលោង។

·   គេងឱ្យបានគ្រប់គ្រាន់៖ ទោះជារវល់ខ្លាំងនៅក្នុងវិស័យសិល្បៈ ប៉ុន្តែតារាស្រី IU នៅតែរក្សាទម្លាប់ក្នុងការគេងរបស់នាងបានល្អ គឺមួយថ្ងៃ៧ម៉ោង ផឹកទឹក ២ ទៅ៣លីត្រក្នុងមួយថ្ងៃ ដើម្បីរក្សាសម្រស់ មិនស្បែករបស់នាងកុំឱ្យខ្សោះជាតិទឹក ហើយនៅតែក្មេង ស្បែកតឹងណែនមិនងាយជ្រួញ។

សរុបមកបើក្រឡែកមើលពីគន្លឹះក្នុងការថែរក្សាសម្រស់របស់តារាស្រី IU គឺមិនមានអ្វីខុសប្លែកប៉ុន្មានពីមនុស្សស្រីផ្សេងៗនោះទេ ប៉ុន្តែបើក្រឡែកមើលពីម៉ីនុយអាហាររបស់នាងវិញគឺខុសពីគេដាច់តែម្តង។ នាងជាមនុស្សម្នាក់ដែលមិនសូវចូលចិត្តញ៉ាំបាយនោះទេ នាងតែងតែញ៉ាំអាហារបែបសុខភាពផ្សេងៗក្រៅពីបាយ ដើម្បីជំនួយទៅដល់សម្រស់ និងសារពាង្គកាយរបស់នាងខាងក្នុង៕

IU Photos (27 of 523) | Last.fm | Nhà, Ánh trăng

File:IU performing at Yonsei University Akaraka Festival, 17 May 2019  05.jpg - Wikimedia Commons

អត្ថបទដោយ៖ មឿន គន្ធា

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.5 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views
អត្ថបទថ្មីៗ
#អត្ថបទ PRFebruary 11 2025
៣វិធីជួយបង្កើតការចងចាំរបស់កូន ធ្វើឱ្យកូនរៀនឆ្លាត IQខ្ពស់ មិនខ្លាចសាលា ហើយចង់រៀន
#អាហារFebruary 11 2025
បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
#អត្ថបទ PRFebruary 11 2025
របៀបផឹកទឹកដោះគោ ជ្រើសទឹកដោះគោ ផឹកឱ្យត្រូវជាមួយបញ្ហា
#អាហារFebruary 10 2025
ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
#ព័ត៌មានFebruary 10 2025
ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
#អាហារFebruary 9 2025
ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia