ជំងឺ
កម្រិតគ្រាប់ឈាមក្រហមនឹងគ្រប់ល្អពីក្មេងដល់ចាស់មិនចេះខ្វះ បើអ្នកញ៉ាំអាហារ៥នេះជាប្រចាំ
Mourn Kunthea
August 22 2023
11.2 K views

កោសិកាឈាមក្រហមគឺពិតជាសំខាន់សម្រាប់រាងកាយរបស់មនុស្សណាស់ វាមាននាទីធ្វើចរាចរក្នុងសរសៃឈាម ដើម្បីបញ្ជូនអុកស៊ីសែនទៅកាន់ជាលិកា និងសរីរាង្គទាំងអស់ក្នុងរាងកាយ។ ដើម្បីដឹកកាបូនឌីអុកស៊ីតពីកោសិកា ទៅកាន់ សួត។ អុកស៊ីសែនមានសារៈសំខាន់បំផុតសម្រាប់ថាមពល និងការរស់រានមានជីវិតនៃគ្រប់កោសិកាក្នុងរាងកាយរបស់មនុស្ស។

ជាការពិតណាស់ យោងតាមការឱ្យដឹងពីគេហទំព័រ verywellhealth មូលហេតុដែលបណ្តាយឱ្យមនុស្សមួយចំនួនមានជំងឺខ្វះគ្រាប់ឈាមក្រហមគឺបណ្តាលមកពី រាងកាយខ្វះ កង្វះជាតិដែក ជាតិវីតាមីន B12។ ដូច្នេះដើម្បីឱ្យបំបេញជាតិដែលក្នុងខ្លួនឱ្យបានគ្រប់គ្រាន់កុំឱ្យខ្វះ អ្នកត្រូវព្យាយ៉ាមញ៉ាំទាំង៥ខាងក្រោមឱ្យបានរាល់ថ្ងៃ៖

១. ជាតិដែក៖ ការញ៉ាំអាហារសម្បូរជាតិដែកអាចបង្កើនការផលិត RBCs របស់រាងកាយដែលមានអត្ថប្រយោជន៍ក្នុងការបំពេញគ្រាប់ឈាមក្រហមនៅក្នុងខ្លួន។ ក្រុមអាហារសម្បូរទៅដោយសារជាតិដែករួមមានដូចជា សាច់ក្រហម (សាច់គោ...) សាច់សរីរាង្គ (តម្រងនោម និងថ្លើម) បន្លែ​ពណ៌​បៃតងចាស់ (ស្ពៃខ្មៅ និង​ខាត់ណា) ផ្លែឈើក្រៀម សណ្តែក ស៊ុតលឿង...។

២. អាស៊ីតហ្វូលិក ( វីតាមីនB-9)៖ អាហារសម្បូរវីតាមីន B-9 (អាស៊ីតហ្វូលិក) រួមមាន នំបុ័ងស្រូវសាលី ធញ្ញជាតិសម្បូរ បន្លែ​ពណ៌​បៃតង ក្រុមសណ្តែកគ្រប់ប្រភេទ គឺអាចជួយជំរុញដល់សំណើរការ និងការផលិតគ្រាប់ឈាមក្រហមបានយ៉ាងល្អ។​ ក្នុងករណីអ្នកដែលត្រូវការវីតាមីនមួយមុននេះញុំាបន្ថែម សម្រាប់ក្រុមមនុស្សជាមធ្យមត្រូវការពី 100 ទៅ 250 mcg ក្នុងមួយថ្ងៃ។ ប្រសិនបើជាស្ត្រីមករដូវទៀងទាត់ ត្រូវបានណែនាំអោយអ្នកលេប ​​400 mcg និងស្ត្រីមានផ្ទៃពោះត្រូវការ 600 mcg ក្នុងមួយថ្ងៃ។

៣. វីតាមីន B-12៖ មនុស្សមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ គឺត្រូវការវីតាមីនB១២ ប្រមាណជា ២,៤ មីក្រូក្រាម (mcg) ក្នុងមួយថ្ងៃ។ ប្រសិនចំពោះអ្នកមានផ្ទៃពោះទៀតសោត កម្រិតដែលបានណែនាំ គឺកើនឡើងដល់ ២,៦ មីក្រូក្រាម (mcg) ចំណែកឯស្ត្រីកំពុងបំបៅកូនដោយទឹកដោះ គឺអាចត្រូវការវីតាមីន B១២ លោតទៅដល់ ២,៨ មីក្រូក្រាម (mcg)។ ភាគច្រើនអាហារដែលសម្បូរវីតាមីន B១២ ជាងគេមានដូចជា៖ សាច់ក្រហម ត្រី ទឹកដោះគោ ឈីស និងស៊ុត។

៤. ទង់ដែង៖ ការទទួលទានទង់ដែងមិនមានលទ្ធផលដោយផ្ទាល់នៅក្នុងការផលិត RBC នោះទេ ប៉ុន្តែវាអាចជួយឱ្យ RBCs ទទួលបានជាតិដែកបានយ៉ាងល្អក្នុងដំណើរការបំប៉នគ្រាប់ឈាម។ អាហារដែលមានជាតិទង់ដែងខ្ពស់រួមមាន៖ ទ្រូងមាន់ ខ្យង ថ្លើម សណ្តែក ផ្លែឆឺរី គ្រប់ធញ្ញជាតិគ្រប់មុខ។

៥. វីតាមីន A៖ វីតាមីន A អាចផ្សាភ្ជាប់ពាក់ព័ន្ធនឹងការបង្ការបញ្ហាបង្ករោគស្លេកស្លាំងតាមរយៈយន្តការជីវសាស្រ្តចម្រុះ ដូចជាការពង្រឹងការលូតលាស់នៃប្រព័ន្ធភាពស៊ាំប្រឆាំងទៅនឹងមេរោគ កាត់បន្ថយភាពស្លេកស្លាំង និងការប្រមូលផ្តុំដែកចូលទៅបំពេញនៅក្នុងកោសិកា។

ជាធម្មតា ស្ត្រីត្រូវការវីតាមីនA ៧00 មីក្រូក្រាម (mcg) ក្នុងមួយថ្ងៃ។ សម្រាប់បុរសត្រូវ ការ ៩00 mcg ក្នុងមួយថ្ងៃ។ អាហារ​សម្បូរ​វីតាមីន A ភាគច្រើនមានផ្ទុកនៅក្នុងក្រុមអាហារដូចជា៖ បន្លែស្លឹកបៃតង ដំឡូង​ផ្អែម ការ៉ុត ម្ទេសក្រហម ផ្លែឈើ (ដូចជា ឪឡឹក ក្រូចថ្លុង...)៕

អត្ថបទដោយ៖ គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.2 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia