អាហារ
មុនកប់ មុនសាច់ ក៏បាត់! វិធីថែស្បែកទាំងនេះ មានប្រយោជន៍ជួយកម្ចាត់មុនថ្មីចាស់លើស្បែកបានយ៉ាងល្អ
Pheakdey Pao
November 25 2022
243 views

មុនសាច់ មុនក្បាលខ្មៅ មុនកប់ក្រោមស្បែក គឺសុទ្ធតែកើតឡើងមកពីកត្តាអរម៉ូនរបស់មនុស្ស ហើយប្រសិនណាមិនព្យាបាលឱ្យបានត្រឹមត្រូវទេស្បែកអាចនឹងរងការកើនឡើងមុនលើសដើម ស្រទាប់ត្រូវបំផ្លាញតាំងពីខាងក្នុងរហូតមកដល់ផ្នែកខាងក្រៅ។

ផ្អែកទៅតាមប្រភព Healthline បានពន្យល់ថា បញ្ហាស្បែកឡើងមុន គឺងាយកើតឡើងខ្លាំងចំពោះអ្នកមានបញ្ហាស្បែកខ្លាញ់ និងស្ងួតខុសប្រក្រតី។ បញ្ហាទាំងនេះ ក៏ត្រូវបានគេជឿថា វាកកើតចេញពីកត្តាស្ត្រេសផងដែរ​ ដោយអាចនឹងបង្កើនការរលាកលើស្បែក និងការផលិតបាក់តេរី ដែលបណ្ដាលឱ្យកើតមុនមិនថា នៅលើផ្ទៃមុខ ខ្នង ឬនៅតំបន់ផ្នែកខាងលើប្រដាប់បន្តពូជ ដែលជាទូទៅចំពោះបញ្ហាទាំងអស់នេះគេច្រើនហៅថា មុនអរម៉ូន។

ជាដំណោះស្រាយនៃការនៅក្នុងការទប់ស្កាត់ ក៏ដូចជាបន្ធូរបន្ថយនូវអាការឡើងមុនលើផ្ទៃមុននេះ ប្រភពដដែលបានបង្ហាញនូវគន្លឹះខ្លះៗ ដែលអ្នកមានបញ្ហាស្បែកគ្រប់រូបគួរព្យាយាមអនុវត្តន៍ឱ្យបានល្អ៖

-លាងសម្អាតមុខ ២ដងក្នុង១ថ្ងៃ ដោយប្រើហ្វូម ឬសាប៊ូលាងសម្អាតស្បែកមុខដែលមិនមានជាតិកាត់ធ្វើឱ្យស ឬជាប្រភេទសាប៊ូលាយផ្សំសារធាតុកាត់ខ្លាំងបង្កឱ្យស្បែកមុខស្ងួត

-ប្រើកូនកន្សែងទន់ ផ្តិតជូតលើផ្ទៃមុនថ្នមៗ

-ប្រើបន្ទះសំឡីអាស៊ីត glycolic ដើម្បីជម្រុះកោសិកាស្បែកដែលងាប់ កាត់បន្ថយការរលាក និងជំរុញការលូតលាស់នៃស្បែកថ្មី

-ប្រើជាប្រភេទឡេលាបមុខផ្តល់សំណើមស្បែក ឬជាប្រភេទផលិតផលសុទ្ធ និងមានគុណភាពដែលត្រូវនឹងប្រភេទស្បែកមុខ

-ប្រើនូវផលិតផលដែលមានវេជ្ជបញ្ជាច្បាស់លាស់ពីក្រុមគ្រូពេទ្យជំនាញឯកទេសសើរស្បែក ដើម្បីព្យាបាលនូវបញ្ហាមុន

-បិទម៉ាស ឬលាបក្រែមជំនួយស្បែកមុខ ដើម្បីរក្សារន្ធញើសឱ្យរួមតូចល្អ មិនបណ្ដាលឱ្យរីកធំ

-ប្រើឡេលាប​ការពារ​កម្តៅថ្ងៃ​ដែលត្រូវនឹងប្រភេទស្បែកមុខ និងព្យាយាមកុំនៅក្រោមកម្តៅថ្ងៃខ្លាំងពេក

-មកពីក្រៅគួរតែរងចាំរយៈពេល១០ទៅ១៥នាទីសិន សឹមលាងមុខ

-ញុំារបបអាហារដែលសម្បូរទៅដោយ ជីវជាតិ រួមមានបន្លែផ្លែឈើ ផឹកទឹកឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយការញុំាអាហារផ្អាប់ ផ្អែម ប្រៃ

-ក្នុងករណីមានបញ្ហាស្បែកឡើងមុនខ្លាំង គួរតែទៅពិនិត្យសុខភាពស្បែក ដើម្បីដឹងពីបញ្ហាច្បាស់ណាមួយងាយស្រួលក្នុងការព្យាបាលឱ្យត្រូវ ធ្វើឱ្យឆាប់ជាសះស្បើយ និងមិនបង្កឱ្យកើតមុនរុំារ៉ៃនាំឱ្យខូចផ្ទៃមុខ

-កាត់បន្ថយស្ត្រេស បន្ធូរអារម្មណ៍ទៅតាមវិធីសាស្ត្រផ្សេងៗដូចជា ការអានសៀវភៅ សម្រាកលំហែ ដំណើរកំសាន្ត ឬធ្វើលំហាត់ប្រាណបែបស្រាល...៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.1 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3.7 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.4 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
820 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
345 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia