សម្រស់
រដូវធ្លាក់ខ្យល់ ប្រេះបបូរមាត់ បបូរមាត់ប្រែជាស្ងួត គួរដោះស្រាយដោយរបៀបណា?
MC LyHouy
November 26 2020
865 views

ឱ្យតែចូលដល់ខែធ្លាក់ខ្យល់ អាកាសធាតុត្រជាក់ កម្តៅក្នុងខ្លួនយើងក៏ផ្លាស់ប្តូរ អ្វីដែលសំខាន់នោះសុខភាពនិងសម្រស់ក៏មានការផ្លាស់ប្តូរដូចគ្នា។ ស្បែកមុខឬស្បែកខ្លួនក៏ប្រែស្ងួត រឺឯបបូរបាត់វិញទាំងបុរសនិងនារីគឺ ប្រេះ ស្ងួត រហូតអ្នកខ្លះស្ងួតដល់ថ្នាក់ចេញឈាមទៀតផង។ ថ្ងៃនេះផងដែរ​ក្រុមការងារ Healthy Cambodia យើងក៏បាននាំយកនូវតិចនិចថែរក្សាបបូរមាត់ដើម្បីឱ្យមានភាពស្រស់ស្អាត មិនស្ងួតនៅរដូវធ្លាក់ខ្យល់នេះ។

កញ្ញា Khan Helen ដែលជាស្ថាបនិកក្រុមហ៊ុនទឹករុក្ខជាតិ បានផ្តល់បទសម្ភាសជាមួយហាងឆេង២៤ថា ឱ្យតែដល់រដូវធ្លាក់ខ្យល់នេះ ប្រជាជនយើងភាគច្រើនជួបនៅបញ្ហាប្រេះបបូរមាត់រហូតដល់ចេញឈាមទៀតផង ទោះបីជាពួកគាត់បានញ៉ាំទឹកច្រើន និងបរិភោគបន្លែផ្លែឈើយ៉ាងណាក៏ដោយ ឬក៏ព្យាយាមទិញក្រែមថ្លៃៗ ល្អៗ មកលាបយ៉ាងណាដ៏ដោយ ក៏មិនទទួលបានលទ្ធផលប្រសើរនោះឡើយ។

ហើយការប្រេះបបូរមាត់ វាពិតជាបានផ្តល់ការរំខានដល់ជិវិតរស់នៅប្រចាំថ្ងៃមែនទែន ពិបាកក្នុងការញញឹម ពិបាកក្នុងការនិយាយ ហើយថែមទាំងពិបាកក្នុងការញ៉ាំទឹកទៀតផង។ ហើយលោកអ្នកដឹងទេថា មូលហេតុអ្វីបានជាយើងប្រេះឬស្ងួតបបូរមាត់ជារៀងរាល់ឆ្នាំ ហើយមានវីធីសាស្រ្តអ្វីទើបអាចព្យាបាលបាន?

តាមបទពិសោធន៏របស់កញ្ញា និងការស្រាវជ្រាវបានឱ្យដឹងថា អ្នកដែលមានបញ្ហាប្រេះបបូរមាត់រាល់ឆ្នាំមកពីទម្លាប់នៃការរស់នៅតាំងពីក្មេងមានកង្វះនូវសារធាតុខ្លាញ់ សារធាតុដែក ហើយខ្វះនូវវីតាមីនបេ២ និង បេ៣។ ភាគច្រើនវីតាមីននិងសារធាតុទាំងនេះ មាននៅក្នុងគ្រប់ធញ្ញជាតិ សាច់សត្វ សាច់ត្រី ប្រេងធម្មជាតិដូចជាប្រេងដូង ប្រេងល្ងរ និងប្រេងធម្មជាតិ។

ដើម្បីអាចព្យាបាលជំងឺប្រេះបបូរមាត់ពីខាងក្នុង អ្នកអាចព្យាយាមញ៉ាំស៊ុតឱ្យបានច្រើន ព្រោះស៊ុតទានិងស៊ុតមាត់ មានផ្ទុកនូវប្រូតេអ៊ីននិងវីតាមីនដែលជួយឱ្យបបូរមាត់មានសំណើមវិញ។ លើសតែពីនេះ អ្នកអាចបរិភោគទឹកបន្ថែមឱ្យបានច្រើន បើមានទឹករុក្ខជាតិដែលជាទឹកផ្លែឈើផ្សេងៗកាន់តែល្អ ហើយបើសិនជារបបអាហារប្រចាំថ្ងៃមានប្រើប្រេងដូង ប្រេងល្ងរទៀតនោះ វានឹងចូលទៅចិញ្ចឹមបបូរមាត់របស់យើងឱ្យលែងមានប្រេះវិញផងដែរ។

យ៉ាងណាក៏ដោយ ការអនុវត្តវិធីសាស្រ្តនេះគឺអាចសម្រាប់រយៈពេលវែង បើអ្នកកំពុងតែមានប្រេះមាត់ឬស្ងួត គួរញ៉ាំទឹកឱ្យបានច្រើននិងប្រើក្រែមដើម្បីការពារភ្លាមៗ ព្រោះការប្រេះបបូរមាត់ហើយរបករយៈពេលយូរ អាចបង្ករឱ្យក្លាយជាជំងឺមហារីកស្បែកមាត់ដូចគ្នា៕

អត្ថបទដោយ៖ អឿ​ ស្រីហួយ



MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
6.3 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.8 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.2 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
383 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
337 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia